ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ម្នាក់​ចុះ​លាងដៃ​មាត់​អូរ​រ​អឹ​ល​ជើង​ធ្លា.ក់​ចូល​ទឹក​បាត់​១​យប់ ទើប​រក​ឃើញ​ស.ព

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់ ខណៈ​ចុះ​លាងដៃ​នៅ​មាត់​អូរ បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹក​បាត់​១​យប់​១​ថ្ងៃ ហើយ​មក​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ ទើប​រក​សព​ឃើញ​នៅ​អូរ​ក្រពើ​កល់ ក្នុងភូមិ​ចម្ការ​លោក…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ម្នាក់ ខណៈ​ចុះ​លាងដៃ​នៅ​មាត់​អូរ បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹក​បាត់​១​យប់​១​ថ្ងៃ ហើយ​មក​ដល់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ ទើប​រក​សព​ឃើញ​នៅ​អូរ​ក្រពើ​កល់ ក្នុងភូមិ​ចម្ការ​លោក ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ។ ក្មេង​ស្រី​រូប​នេះ​ឈ្មោះ ពេជ្រ ហុង​អុ​ី ហៅ វិ​ល័យ អាយុ​១២​ឆ្នាំ ជា​សិស្ស រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរ​ប្រាសាទ និយាយ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ ក្រោយ​ពេល​ចេញពី​រៀន​គួ​ជាមួយ​មិត្តភក្តិ​ប្រុស​ស្រី​៥​នាក់ ពួក​នាង​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​ចាប់​ក្តាម ។ ដោយសារ​ប្រឡាក់​ដៃ នាង​បាន​ចុះ​ទៅ​លាងដៃ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​អូរ ហើយ​មិត្តភក្តិ​ចុះ​ជួយ​ដែរ​តែ​ជួយ​មិន​ទាន់ និង​រហូត​ដល់​ព្រលប់​ទើប​ហ៊ាន​ប្រាប់​បងប្អូន​សាច់ញាតិ នាំ​គ្នា​មក​រក​ដល់​ពាក់កណ្តាល​អធ្រាត្រ​មិនឃើញ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លុះ​មក​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹករង​បន្ទាយ​មាន​ជ័យ និង​ផ្នែក​សឹក​រង​ស្រុក​មង្គលបុរី​ចំនួន​១០​នាក់ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ឃុំ​អូរ​ប្រាសាទ និង​ក្រុមប្រឹក្សា​ឃុំ រួម​ជាមួយ​អ្នកស្រុក រាវរក​បន្ត​ទៀត ។ ការ​រាវរក​នេះ រហូត​ដល់​ម៉ោង​១០​ព្រឹក ទើប​ប្រទះ​ឃើញ​សពនៅ​ចម្ងាយ​ពី​កន្លែង​រអិល​ធ្លាក់់​ប្រមាណ​២០​ទៅ៣០​ម៉ែត្រ និង​ស្រង់​ឡើងគោក​ឱ្យ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ។

នេះ​ជា​ករណី​ទី​២​ហើយ​នៅ​ដើមឆ្នាំ​២០២៥ ដែល​មាន​ក្មេង​លង់ទឹក​ស្លាប់ គឺ​នៅ​ភូមិ​ចម្ការ​លោក​លង់​ទឹកអូរ​ស្លាប់​ម្នាក់ និង​នៅ​ភូមិ​អូរ​ប្រាសាទ​លង់ទឹក​ស្រះ​ស្លាប់​ម្នាក់ ។ កាលពី​ចុងឆ្នាំ​២០២៤ នៅ​ភូមិ​ចម្ការ​ចេក ក៏​មាន​ករណី​លង់ទឹក​ស្រះ​៣​នាក់ បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ និង​ជួយ​សង្គ្រោះ​បាន​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ