ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ឆ្នាំ​នេះ! ចំនួន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​កើន​ខ្លាំង​ប្រមាណ​ជា​៥០%​ ក្នុង​១​ឆ្នាំ

53 វិនាទី មុន

ចំនួន​អ្នកជំងឺ​ទឹកនោមផ្អែម​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយ​:​ពេល​បី​ឆ្នាំ​ជាប់​គ្នា ដោយ​មួយ​ឆ្នាំ​ៗ​បាន​កើនឡើង​ប្រមាណ​ជា​៥០​ភាគរយ​។ នេះ​បើ​តាម​មន្ត្រីជានខ្ពស់​ក្រសួងសុខាភិបាល​មួយ​រូប​បាន​និយាយ​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២៣ ខេ ឧសភា​នេះ​។ មន្ត្រីជាន់ខ្ពស់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ចំនួន​អ្នក​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​មាន​កំណើន​ខ្ពស់​ជា​មធ្យម​ប្រមាណ​ជា​៥០​ភាគរយ ក្នុង​រយ​:​ពេល បី​ឆ្នាំ​ជាប់​គ្នា​ពី​ឆ្នាំ​២០២២ ដល់…

ចំនួន​អ្នកជំងឺ​ទឹកនោមផ្អែម​បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយ​:​ពេល​បី​ឆ្នាំ​ជាប់​គ្នា ដោយ​មួយ​ឆ្នាំ​ៗ​បាន​កើនឡើង​ប្រមាណ​ជា​៥០​ភាគរយ​។

នេះ​បើ​តាម​មន្ត្រីជានខ្ពស់​ក្រសួងសុខាភិបាល​មួយ​រូប​បាន​និយាយ​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​២៣ ខេ ឧសភា​នេះ​។

មន្ត្រីជាន់ខ្ពស់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ចំនួន​អ្នក​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​មាន​កំណើន​ខ្ពស់​ជា​មធ្យម​ប្រមាណ​ជា​៥០​ភាគរយ ក្នុង​រយ​:​ពេល បី​ឆ្នាំ​ជាប់​គ្នា​ពី​ឆ្នាំ​២០២២ ដល់ ឆ្នាំ ២០២៤​។

ចំនួន​អ្នក​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​រវាង​ឆ្នាំ​២០២៣​និង​២០២៤ បាន​កើន​ឡង ៥៩,១៨​ភាគរយ ខណ​:​ដែល​ចំនួន​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​ក៏​បាន​កើនឡើង​៤៣,២៨​ភាគរយ​ផង​ដែរ​។

ករណី​ថ្មី​នៃ​ជំងឺ​ទឹកនោមផ្អែម​បាន​កើនឡើង​ដល់ ២៣០ ២៧៩ ករណី​នៅ​ឆ្នាំ​២០២៤ ពី ចំនួន ១៤៤ ៦៦៨ ករណី​នៅ​ឆ្នាំ​២០២៣​។ ចំណែក​អ្នកជំងឺ​ទំ​នោម​ផ្អែម​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើន​ចំនួន បាន​កើន​ពី ១២២៣៨​នាក់​នៅ​ឆ្នាំ​២០២៣ ទៅ​ចំនួន​១៧៣៧ នៅ​ឆ្នាំ​២០២៤​។

ចំណែក​របាយ​ការ​ផ្សេង​ទៀត​របស់​ក្រសួងសុខាភិបាល ក៏​បានអោយ​ដឹងផង​ដែរ​ថា ចំនួន​អ្នក​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​រវាង​ឆ្នាំ​២០២២​និង​២០២៣ បាន​កើន​ឡង​៤២,៤​ភាគរយ ខណ​:​ដែល​ចំនួន​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ​ក៏​បាន​កើនឡើង​៤១,៨៧​ភាគរយ​ផង​ដែរ​។ ករណី​ថ្មី​នៃ​ជំងឺ​ទឹកនោមផ្អែម​បាន​កើនឡើង​ពី ១០១ ៥៨៩ ករណី​នៅ​ឆ្នាំ​២០២២ ទៅ​ចំនួន ១៤៤ ៦៦៨ ករណី​នៅ​ឆ្នាំ​២០២៣​។ ចំណែក​អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៨៦២៨ នៅ​ឆ្នាំ​២០២២ ទៅ​១២២៣៨​នាក់​នៅ​ឆ្នាំ​២០២៣​។

របាយការណ៍​ក៏​បាន​បង្ហាញ​ដែរ​ថាបើ​ប្រៀបធៀប​ឆ្នាំ​២០១៨​ទៅ​ឆ្នាំ​២២ ចំនួន​អ្នក​ពិនិត្យ​ជ​ងឺ​ទឹកនោមផ្អែម​បាន​កើនឡើង ៦២,៨២ ភាគរយ​។ ករណី​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​មាន​ចំនួន​សរុប ៤២៥ ៧៩៦ ករណី ចន្លោះ​ឆ្នាំ ២០១៨​ទៅ​២០២២​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ