ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តព្រៃវែង ប្រើ​ពេល​២​ថ្ងៃ ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដកហូត​គ្រឿងញៀ.ន​ជិត០៤​គីឡូក្រាម

19 ម៉ោង មុន

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​មុខសញ្ញា​អ្នក​ជួញដូរ​ថ្នាំ​ញៀន ​ចំនួន ៣នាក់ ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន ​សរុប​ជិត ៤​គីឡូក្រាម…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​មុខសញ្ញា​អ្នក​ជួញដូរ​ថ្នាំ​ញៀន ​ចំនួន ៣នាក់ ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្តព្រៃវែង ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន ​សរុប​ជិត ៤​គីឡូក្រាម ​។

លោក​វរ​​សេនី​ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ ធ្វើ​ឡើង​ដោយ​ប្រើ​រយៈពេល ២​ថ្ងៃ និង​មានការ​ចូលរួម​សហការ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន ២​ខេត្ត​ផង​ដែរ គឺ​អាវុធហត្ថ​ខេត្តព្រៃវែង និង​អាវុធហត្ថ​ខេត្តកណ្ដាល ក្រោម​ការ​ជួយ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ទាំង​២​ខេត្ត​ ។

លោក ផាត់ សុ​ជោ​ត បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង៤ និង៣០នាទី ថ្ងៃ​ទី១៨ ឧសភា ចំណុច​ខាង​មុខ​សាលាឃុំ​អ្នក​លឿង កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តព្រៃវែង បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជាមុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន បាន​ចំនួន​២​នាក់ គឺ​ឈ្មោះ ឃុន សីហា ភេទ​ប្រុស អាយុ ២២ឆ្នាំ និង​ឈ្មោះ ឌុ​ច ច​ន្ថា ភេទ​ប្រុស អាយុ ២៤ឆ្នាំ និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ២កញ្ចប់ ​។

ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​ឌុ​ច ច​ន្ថា បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ដែល​រូបគេ​យក​មក​លក់​ចែកចាយ​នៅ​ទីប្រជុំជន​អ្នក​លឿង គឺ​រូបគេ​យក​ពី​ឈ្មោះ យួន នៅ​ស្រុក​លើក​ដែក ខេត្តកណ្ដាល ប៉ា​មួយ​រយៈ​ចម្លើយ​សារភាព​នេះ​ទើប​នៅ​ថ្ងៃ​ទី១៩ ឧសភា កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង បាន​ធ្វើការ​ពន្លាត​ដែនដី ដោយ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​លើក​ដែក​បាន​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ទៀត​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ឌឹ​ក ហៅ យួន អាយុ ២១ឆ្នាំ នៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្ដាល និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ២៧កញ្ចប់ ស្មើនឹង​ទម្ងន់ ៣៦៩៨.២ក្រាម ​។

ក្រោយ​ពី​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់ រួម​ជាមួយនឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង កសាង​សំណុំរឿង ហើយ​នៅ​រសៀល​ថ្ងៃ​ទី២២ ឧសភា ទាំង​វត្ថុ​តាង​និង​ជនសង្ស័យ​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ