រាជធានីភ្នំពេញ ៖ រូបភាពមួយសន្លឹកដែលជាការថតជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋសភានាពេលបច្ចុប្បន្នយកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើឲ្យសម្តេចតេជោ នឹកឃើញដល់ការសាមគ្គីរបស់ថ្នាក់ដឹកនាំ ដើម្បីជាតិ និងប្រជាជនទើបសន្តិ ភាពដល់បច្ចុប្បន្ន ។

រូបភាពមួយសន្លឹកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន ចូលទៅចែករំលែកបន្ត ព្រមទាំងសរសេរសារស្តែងពីអារម្មណ៍របស់សម្តេចផងដែរ ដែលក្នុងនាមជាអ្នកដឹកនាំមួយរូបដែលតែងតែគិតប្រយោជន៍ប្រជាជន និងប្រទេសជាតិ។

សម្តេចតេជោបានរំលេចថា «ឃើញរូបថតនេះ ពិតជាធ្វើឱ្យនឹកស្រណោះគ្រាហ៍ដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផងមានសង្គ្រាមផង ។ ពួកយើងសាមគ្គីគ្នា បានល្អណាស់ សម្តេច ហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋ (ប្រមុខរដ្ឋ) សម្តេច ជាស៊ីម ជាប្រធានរដ្ឋសភា ឯខ្លួនខ្ញុំជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) រួមជាមួយសមាជិកសភា សមាជិករដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធ មន្ត្រីរដ្ឋការនាពេលនោះប្រឹងងើបឈ រឡើងទើបមានថ្ងៃនេះ»។

សម្តេចតេជោបានលើកឡើងដែរថា ទោះឥស្សរជនក្នុងរូបមួយសន្លឹកនេះ បានទទួលមរណភាពទៅហើយក្តី តែពួកសម្តេចនៅតែនឹកអាល័យដល់ពួកគាត់ជានិច្ច ៕
ចែករំលែកព័តមាននេះ