ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជនជាតិ​ចិន​ប្រើ​ឧបករណ៍​ទំនើ​លួ​ច​​បើក​សោ​​ឡាន​​ស្រួ​ល​ដូច​បក​ចេក

10 ម៉ោង មុន
  • ភ្នំពេញ

អ្នកមាន​ឡាន​ជិះ​ទាំងអស់​សូម​ប្រយ័ត្ន​ផង ឥឡូវ​ចោរ​មាន​ឧបករណ៍​ទំនើប​លួច​បើក​សោ​​ឡាន​យ៉ាង​ស្រួល​​បំផុត ​ដើម្បី​លួច​ទ្រ​ព​សម្បត្តិ​ក្នុង​ឡាន ​ ។ ពាក់ព័ន្ធ​នឹង​ករណី​បែប​នេះ ជនសង្ស័យ​ជនជាតិ​ចិន​២​រូប ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជោគជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ប្រើប្រាស់​ឧបករណ៍​នេះ​ទៅ​លួច​បើកទ្វារ​រថយន្ដ…

អ្នកមាន​ឡាន​ជិះ​ទាំងអស់​សូម​ប្រយ័ត្ន​ផង ឥឡូវ​ចោរ​មាន​ឧបករណ៍​ទំនើប​លួច​បើក​សោ​​ឡាន​យ៉ាង​ស្រួល​​បំផុត ​ដើម្បី​លួច​ទ្រ​ព​សម្បត្តិ​ក្នុង​ឡាន ​ ។

ពាក់ព័ន្ធ​នឹង​ករណី​បែប​នេះ ជនសង្ស័យ​ជនជាតិ​ចិន​២​រូប ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ជោគជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ប្រើប្រាស់​ឧបករណ៍​នេះ​ទៅ​លួច​បើកទ្វារ​រថយន្ដ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​របស់​ម្ចាស​រថយន្ត​នៅ​ខណ្ឌមានជ័យ ។

ឧបករណ៍​នេះ ​គឺ​អាច​ផ្តាច់​តេ​ឡេ​រថយន្ត​ និង​បើក​សោ​​ឡាន​យ៉ាង​ងាយ​ស្រួច​បំផុត ​ដោយ​មិនបាច់​គាស់​ឆ្កឹះ ឬ​វាយ​បំបែក​កញ្ចក់​ឡាន​ឡើយ ​។ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ពួក​គេ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ថា​ ពួក​គេ​បាន​ប្រើប្រាស់​នូវ​ឧបករណ៍​ម្យ៉ាង​ សម្រាប់​បញ្ជា​ផ្ដាច់​សេវា​ និង​ផ្ដាច់​តេ​ឡេ​រថ​យន្ដ ហើយ​ពួក​គេ​អាច​បើកទ្វារ​យក​ទ្រព្យសម្បត្តិ ដោយ​ងាយស្រួល​ជាទី​បំផុត ​។

ជាមួយនឹង​ឧបករណ៍​នេះ ក្រុម​ជនខិលខូច​អាច​មក​ដល់​រថយន្ត ​ហើយ​បើកទ្វារ​ដូច​ជា​ពួក​គេ​ជា​ម្ចាស់​រថយន្ត​នេះ​ដែរ ពីព្រោះ​វា​ងាយ​មែនទែន ។ ករណី​ចោរកម្ម​ដោយ​ប្រើប្រាស់​ឧបករណ៍​នេះ គឺ​ត្រូវ​បាន​សមត្ថកិច្ច​បំបែកសំណុំរឿង​នឹង​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥​នេះ ដោយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​។

ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ ជនជាតិ​ចិន​ទាំង​ពីរ​នាក់ រួម​មាន ឈ្មោះ លៀន ជី​ង​ឌៀ​ន ( LIANG JING DIAN ) និង​ឈ្មោះ លៀន សាវ​មិន (LIANG SHAO MIN ) បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​លួច​សម្ភារៈ នៅ​ចំណតរថយន្ត​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​មាន​ជ័យ សង្កាត់​ចាក់​អង្រែ​ក្រោយ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥​។

នៅ​ពេល​ចាប់ខ្លួន​ សមត្ថកិច្ច​ដកហូត​បាន អាវុធ​ខ្លី​មួយ​ដើម ម៉ាក BERETTA ពណ៌​ខ្មៅ និង​គ្រាប់​ចំនួន​១៣​គ្រាប់ ជា​របស់​ជន​រង​គ្រោះ និង​ឧបករណ៍​សម្រាប់​ផ្តាច់​សេវា ឬ​ប្រ​ព​ន្ធ័​បញ្ជា ចំនួន​១​គ្រឿង​។

សូម​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ ម្ចាស់​រថយន្ត​ជា​ច្រើន​ទុក​របស់របរ​ដែល​មាន​តម្លៃ​នៅ​ក្នុង​រថយន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ