ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆ.ក់​ស្លា.ប់ក្បែរ​ស៊ីទែ​ទឹក​ក្នុង​រោងចក្រមួយកន្លែង

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​មាន​បុរស​ជា​សន្តិសុខ​ម្នាក់​ដេក​ស្លាប់​ផ្ងារពោះ នៅ​ក្បែរ​សុ​ី​ទែន​ទឹក​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ​រោងចក្រ ខេ ហ្វា​ញ​(​ខេ​ម​បូ​ឌា​)…

រាជធានីភ្នំពេញ ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​មាន​បុរស​ជា​សន្តិសុខ​ម្នាក់​ដេក​ស្លាប់​ផ្ងារពោះ នៅ​ក្បែរ​សុ​ី​ទែន​ទឹក​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ​រោងចក្រ ខេ ហ្វា​ញ​(​ខេ​ម​បូ​ឌា​) ហ្គា​ម៉ិ​ន ឯ​.​ក ។ ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​រូប​នោះ​ស្លាប់​ដោយ​ចរន្តអគ្គិសនី​ឆក់ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ អម ពិសិដ្ឋ អាយុ​៣៧​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ក្នុង​រោងចក្រ​កេ​ី​ត​ហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិក​ប៉ាស់ ឃុំ​ឈេ​ី​តុំ ស្រុក​ក្រគរ ខេត្តពោធិសាត់ ។

សាក្សី​ម្នាក់​ឈ្មោះ សរ សា​រិ​ទ្ធ អាយុ​៥៧​ឆ្នាំ មុខរបរ​សន្តិសុខ​បម្រើ​ការងារ​ជាមួយ​បុរស​រង​គ្រោះ​បាន​ប្រាប់​នគរបាល​ថា នៅ​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ បុរស​រង​គ្រោះ​បាន​យាម​វេន​ថ្ងៃ ហើយ​រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​គាត់​បានចូល​ដូរ​វេន​យាម​បន្ត​ពី​ជន​រង​គ្រោះ ។

ក្រោយមក​ពេល​ដែល​កម្មករ​ចេញពី​រោងចក្រ​អស់ ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ក្រៅ​រោងចក្រ រហូត​ដល់​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ដដែល ទើប​ត្រលប់​ចូល​ដល់​រោងចក្រ​វិញ ជាមួយ​បុរស​ម្នាក់​ទៀត​ឈ្មោះ សោម ភាព ហៅ​តា​ឡ (​កម្មករ​ដុត​ឡ​)​។

សាក្សី​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​គាត់​ក៏​បាន​សួរ​ថា តើ​ទើ​ម​មកពីណា ? ជន​រង​គ្រោះ​ក៏​បាន​ឆ្លេ​ី​យ​ថា ខ្ញុំ​មក​ពី​ទិញ​ម្ហូប ឆ្លើយ​រួច​ជន​រង​គ្រោះ​និង​តា​ឡ ក៏​បាន​ដេ​ី​រ​ទៅ​ទៅ​អង្គុយ​ផឹកស្រា​ថ្នាំ ជាមួយ​គ្នា​បាត់​ទៅ ។ ចំណែក​រូប​គាត់​ក៏​បាន​នៅ​យាម​បន្ត រហូត​វេលា​ម៉ោង​៩​និង​៥០​នាទី យប់​ថ្ងៃ​ដដែល ទើប​ចាក់សោ​ទ្វារ​រោងចក្រ រួច​ក៏​បាន​ចូល​បន្ទប់​យាម ហើយ​ដេក​លក់​រហូត​ដល់​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥​ទើប​ក្រោយ​ដេ​ី​រ​ទៅ​បិទ​ភ្លេ​ី​ង​រោងចក្រ ។

លោក​សរ សា​រិ​ទ្ធ បាន​បញ្ជាក់​ប្រាប់​ឲ្យ​នគរបាល​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​មក​គាត់​បាន​ដេ​ី​រ​ទៅ​លុបមុខ​នៅ​ន្លែ​ង​ស៉ី​ទែន​ទឹក ហើយ​ពេល​ដេ​ី​រ​ទៅ​ដល់​ស្រាប់តែ​ឃេ​ី​ញ បុរស​រង​គ្រោះ​ដេក​ស្លាប់​ផ្ងារពោះ​នៅ​ទីតាំង​ស៉ី​ទែន​ទឹក​នោះ​បាត់​ទៅ​ហើយ ។ ពេល​នោះ​គាត់​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​ក៏​បានរ​ត់ទៅ​ប្រាប់​ចុងភៅ រួច​ឲ្យ​ជួយ​មើល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រួច​រាយការណ៍​ប្រាប់​ឲ្យ​មេ​សន្តិសុខ​បានដឹង ដើម្បី​រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ដង្កោ សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌដង្កោ ព្រមទាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុ​វ​ណ្ណារ​ត្ន័ លោកគ្រូ​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ហើយ​បញ្ជាក់​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី មិន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ