ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរធិ​បតី​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦​​នៅ​ម៉ា​ឡេ​ស៊ី​រយៈពេល​២​ថ្ងៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​រយៈពេល​២​ថ្ងៃ​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​រយៈពេល​២​ថ្ងៃ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​៤៦ និង​កិច្ចប្រជុំ​កំពូល ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦-២៧ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម ដា​តុ ស៊េរី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២៥ ។

អញ្ជើញ​អមដំណើរ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត រួម​មាន ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់​ៗ​នៃ​រាជរដ្ឋាភិបាល ព្រមទាំង​តំណាង​ពី​សភាពាណិជ្ជកម្ម​កម្ពុជា ។

ក្រោម​ប្រធានបទ «​បរិ​យា​បន្ន និង​ចីរភាព កិច្ចប្រជុំ​កំពូល​នឹង​ផ្តោត​លើ​ការ​ជំរុញ​ការ​កសាង សហគមន៍​អាស៊ាន និង​អនុម័ត​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០៤៥ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​បញ្ជាក់​ឡើង​វិញ ពី​ការ​លើកកម្ពស់​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​របស់​តំបន់​អាស៊ាន​ដែល​ប្រកបដោយ​ភាព​ធន់​ន​វា​នុ​ត្តន៍ ថាមវន្ត និង​ផ្តោត​លើ​ប្រជាជន​ជា​ចម្បង​។

កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នឹង​ផ្តល់​វេទិកា​សម្រាប់​អាស៊ាន​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង ជាមួយ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ (GCC) ក៏​ដូច​ប្រាស្រ័យ​ទាក់ទង​ជាមួយ GCC និង​ប្រទេស​ចិន លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច នៅ​ចំពោះ​មុខការ​ប្រែប្រួល​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ សម្តេច​ធិ​បតី​ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ ដឹកនាំ​អាស៊ាន និង​ពិភពលោក​មួយ​ចំនួន​ផង​ដែរ ដើម្បី​ពង្រឹង និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ទ្វេរ​ភាគី​លើ​បញ្ហា​ដែល​មាន​ផលប្រយោជន៍​និង​ក្តី​បារម្ភ​រួម​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ