ខេត្តកណ្ដាល ៖ តុលាការខេត្តកណ្តាល សម្រេចដោះលែង ជនវិប្បលាសស្មារតី ( សតិមិនគ្រប់ ) អោយនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ។
នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា ពាក់ព័ន្ធករណី លោកស្រី មៀច សិទ្ធិការ្យជេស៊ីការ្យ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចដោះលែងបុរសមូស្លីម មូយរូបឈ្មោះ ហាណាហ្វី ដែលមាន (សតិមិនគ្រប់) ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ត តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
អាណាព្យាបាលរបស់លោក ហាណាហ្វី ឈ្មោះ អែល រី និងមេភូមិឈ្មោះចាមក្រោម បានអរគុណយ៉ាងក្រៃលែង ជូនទៅចំពោះលោក ចៅ តុល គណៈពង្រឹងស្រុកកោះធំ, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល, លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តកណ្ដាល, លោក លាវ ស្រេង ព្រះរាជអាជ្ញា, លោក ឯម និមល ប្រធានពន្ធនាគារខេត្ត ដែលបានយកចិត្តចំពោះករណីកូនរបស់លោក ។
សូមបញ្ជាក់ផងដែរថា ៖ កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទី ជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ បានដើរចូលទៅអូសម៉ូតូម៉ាកហុងដា BEAT ពណ៍ ស.ខៀវ ដែលមានស្លាកលេខ ភ្នំពេញ 1JD.0486 ដោយបានអូសម៉ូតូចេញពីក្នុងផ្ទះយកមកទុកនៅខាងមុខផ្ទះវិញ ហើយបានបែរក្បាលម៉ូតូទៅទិសខាងកើត ដោយបានទុកកូនសោម៉ូតូនៅក្នុងឃ្លុបម៉ូតូខាងមុខ ។
ក្រោយពេលអូសម៉ូតូចេញយកមកខាងក្រៅផ្ទះ រួចជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ គាត់ក៏បានដើរចេញមកក្រៅផ្ទះហើយបានបើកឡាន ដឹកអីវ៉ាន់ចេញទៅលក់ដូរបាត់ទៅ។ ក្រោយមកបានបន្តិច ស្រាប់តែកូនស្រីរបស់ជនរងគ្រោះ ឈ្មោះ វណ្ណ ស្រីណុច គាត់បានខលទូរសព្ទមកប្រាប់ថា ប៉ាៗម៉ូតូរបស់យើង គឺត្រូវបានចោរលួចយកទៅបាត់ហើយ ឭដូចច្នេះគាត់ក៍បានបើកឡានត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ផ្ទះ គាត់បាននាំគ្នាទៅសុំអ្នកជិតខាងអោយជួយឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបដឹងថា មានក្មេងបុរសម្នាក់ បានជិះកង់ចូលមកលួចយកម៉ូតូរបស់គាត់ ជិះចេញទៅតាមផ្លូវជាតិលេខ២១ បាត់ទៅ ដោយបានបន្សល់ទុកនៅកង់តួប្រុស ពណ៍ខ្មៅ ចំនួន០១គ្រឿង នៅកន្លែងកើតហេតុ ។
បន្ទាប់មកជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ គាត់បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីអោយសមត្ថកិច្ច ជួយធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាដែល បានធ្វើសកម្មភាពចូលលួចម៉ូតូរបស់គាត់ យកទៅបាត់។ លុះមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០០នាទី កម្លាំងសមត្ថកិច្ចស្រុកកោះធំ និងប៉ុស្តិនគរបាលព្រែកថ្មី បានចេញល្បាត មកដល់ចំណុចលើស្ពានឆ្លងទន្លេបាសាក់ ស្រុកកោះធំ ក៏បានជួបប្រទះ និងមុខសញ្ញាជនសង្ស័យឈ្មោះ លី សុវណ្ណរិទ្ធ កំពុងតែជិះកង់លេងនៅលើស្ពានតែម្នាក់ឯង។ ដោយមានការសង្ស័យ សមត្ថកិច្ច បានហៅជនសង្ស័យខាងលើនេះ យកមកកាន់នៅអធិការរដ្ឋានគរបាលស្រុកកោះធំ ដើម្បីសាកសួរអំពីរឿងហេតុដែលបានកើតឡើង ។
នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យឈ្មោះ លី សុវណ្ណរិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ ពិតប្រាកដមែន គឺដោយសារជនរងគ្រោះ គាត់បានទុកកូនសោម៉ូតូនៅក្នុងឃ្លុបម៉ូតូខាងមុខ ដោយឃើញមានឱកាសល្អ ទើបខ្លួនដើរចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ ដោយបានបន្សល់ទុកនូវកង់តួប្រុស ពណ៍ខ្មៅ ចំនួន០១គ្រឿង នៅកន្លែងកើតហេតុ ។
ក្រោយពេល ជនសង្ស័យលួចម៉ូតូបានហើយ គឺបានជិះម៉ូតូនោះ យកទៅដាក់បញ្ចាំ អោយទៅឈ្មោះ ហ៊ីម ភេទប្រុស រស់នៅសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល បានប្រាក់ចំនួន២០០ដុល្លារ យកមកទិញទូរសព្ទដៃថ្មី មួយគ្រឿង ម៉ាក VIVO ពណ៍ផ្ទៃមេឃ ក្នុងតម្លៃ១០០ដុល្លារ ហើយប្រាក់ដែលនៅសល់ ចំនួន១០០ដុល្លារទៀត គឺទុកសម្រាប់ស៊ីចាយ ៕







ចែករំលែកព័តមាននេះ