ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋការលោកត្រាំហាមទទួលនិស្សិតបរទេសនៅសាកលវិទ្យាល័យហា​វ៉ឺ​ត

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ សង្គ្រាម​បើកចំហរ​រវាង​បណ្ដា​សាកលវិទ្យាល័យ​ល្បី​ៗ​អា​មេ​រិ​ក​នៅ​បន្ត​ទៀត ដោយ​រដ្ឋាភិបាល​លោក​ដូ​ណា​ល់​ត្រាំ បាន​ហាមឃាត់​សាកលវិទ្យាល័យ​ល្បី​ហា​វ៉ឺ​ត​មិន​ឲ្យ​ទទួល​និស្សិត​បរទេស ចាប់ពី​ឆ្នាំ​សិក្សា ២០២៥-២០២៦​ទៅ​។ សេចក្ដីសម្រេច​នោះ​ត្រូវ​បាន​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​លោក​KRISTI NOEM​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២២​ឧសភា​។ ក្នុង​សារលិខិត​មួយ​ច្បាប់​ផ្ញើ​ដល់…

សហរដ្ឋអាមេរិក ៖ សង្គ្រាម​បើកចំហរ​រវាង​បណ្ដា​សាកលវិទ្យាល័យ​ល្បី​ៗ​អា​មេ​រិ​ក​នៅ​បន្ត​ទៀត ដោយ​រដ្ឋាភិបាល​លោក​ដូ​ណា​ល់​ត្រាំ បាន​ហាមឃាត់​សាកលវិទ្យាល័យ​ល្បី​ហា​វ៉ឺ​ត​មិន​ឲ្យ​ទទួល​និស្សិត​បរទេស ចាប់ពី​ឆ្នាំ​សិក្សា ២០២៥-២០២៦​ទៅ​។ សេចក្ដីសម្រេច​នោះ​ត្រូវ​បាន​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​លោក​KRISTI NOEM​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២២​ឧសភា​។

ក្នុង​សារលិខិត​មួយ​ច្បាប់​ផ្ញើ​ដល់ សាកលវិទ្យាល័យ​នោះ រដ្ឋមន្ត្រី​រូប​នេះ​ប្រកាស​ពី​ការ​ដកហូត​អាជ្ញាប័ណ្ណ​SEVIS ដែល​រារាំង​សាកលវិទ្យាល័យ​ហា​វ៉ឺ​ត​មិន​អាច​ទទួល​បណ្ដា​និស្សិត​បរទេស​ដែល​មាន​ទិដ្ឋាការ​F​ឬ 1 ។

អាជ្ញាប័ណ្ណ​កម្មវិធី​SEVIS របស់​សាកលវិទ្យាល័យ​នោះ​ត្រូវ​ដក​ដែល​មាន​ជា​ធរមាន​ភ្លាម​ៗ​។ សាកល​វី​ទ្យា​ល័យ​ល្បី​នោះ​ក្នុងឆ្នាំនេះ ទទួល​និស្សិត​អន្តរជាតិ​ប្រមាណ​ជា​៦៧០០​នាក់​ត្រូវជា​២៧%​នៃ​ចំនួន​និស្សិត​ទាំងអស់​របស់​គ្រឹះស្ថានឧត្ដមសិក្សា​នេះ​។

ក្នុង​សារ​របស់​ខ្លួន​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​បាន​លើក​ហេតុផល​នៃចំ​ណា​ច់​ការ​នោះ​ថា មក​ពី​សាកលវិទ្យាល័យ​ហា​វ៉ឺ​ត បដិសេធ​មិន​ផ្ដល់​ដល់​រដ្ឋាភិបាល​បណ្ដា​ព័ត៌មាន​ដែល​ទាក់ទិន​ដល់​សកម្មភាព​ខុសច្បាប់​ជាយថាហេតុ​របស់​ពួក​និស្សិត​បរទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ