រាជធានីភ្នំពេញ ៖ គណបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះរដ្ឋបាលនៅតំបន់ស្មុកស្មាញ ដោយចុះសង្គ្រោះជនប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច ។
ការចុះរដ្ឋបាលឃាត់ខ្លួនជនញៀនថ្នាំ យកទៅបន្សាបនេះ ដឹកនាំដោយលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ និងមានការចូលរួមពីលោកវរសេនីយត្រី អ៊ុក សុជាតិ នាយប៉ុស្តិ៍៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ។
ជនញៀនថ្នាំទាំងនោះ រួមមាន ៖
១. ឈ្មោះ ចាវ ហៀង ភេទប្រុស អាយុ៣៤ឆ្នាំ
២. ឈ្មោះ ទីន ដាលីន ភេទប្រុស អាយុ៣៩ឆ្នាំ
៣. ឈ្មោះ មីន ហូសាន់ ភេទប្រុស អាយុ៣៦ឆ្នាំ
៤. ឈ្មោះ អាប់ឌុល សាលីម ភេទប្រុស អាយុ៣៧ឆ្នាំ
៥. ឈ្មោះ សុខ សាដេន ភេទប្រុស អាយុ២៣ឆ្នាំ
៦. ឈ្មោះ ទូច ស្រីមាស ភេទស្រី អាយុ១៩ឆ្នាំ ។
បន្ទាប់ពីឃាត់ខ្លួនជនទាំង០៦នាក់ ពួកគេបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន ។
លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានអោយដឹងថា ដោយមានការណែនាំពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ អោយគណៈបញ្ជាការឯកភាពសង្កាត់ទាំងអស់ យកចិត្តទុកដាក់ចំពោះបញ្ហាគ្រឿងញៀន និងទប់ស្កាត់ និងសង្គ្រោះជនញៀនថ្នាំ នៅក្នុងមូលដ្ឋាន ទើបគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ ចុះរដ្ឋបាលប្រមូលជនញៀនថ្នាំ បានជាបន្តបន្ទាប់ ដើម្បីបញ្ជូនទៅការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទាខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបន្សាបថ្នាំញៀន អោយក្លាយជាពលរដ្ឋល្អ នៅក្នុងសង្គមជាតិ ៕
ចែករំលែកព័តមាននេះ