ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តុលាការ​បើក​សវនាការ​សំណុំរឿង​អ្នក​រត់កង់​បី​ដឹក​ជនបរទេស​ទៅ​កន្លែង​ស្ងា.ត់​ឱ្យ​បក្ខពួក​ប្ល.ន់ តែ​លើក​ពេល​ប្រកាស​សាលក្រម​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​សំណុំរឿង​អ្នក​រត់​ម៉ូតូ​កង់​បី​(​ផា​ស្អាប់​)​ដែល​បាន​ដឹក​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ យក​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ឲ្យ​បក្ខពួក​ធ្វើ​សកម្មភាព​ប្លន់ លុយកាក់​មាសប្រាក់​និង​ទ្រព្យសម្បត្តិ​ជាប់​ខ្លួន​ជន​រង​គ្រោះ មក​បើក​សវនាការ​ជំនុំជម្រះ…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​សំណុំរឿង​អ្នក​រត់​ម៉ូតូ​កង់​បី​(​ផា​ស្អាប់​)​ដែល​បាន​ដឹក​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់ យក​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ឲ្យ​បក្ខពួក​ធ្វើ​សកម្មភាព​ប្លន់ លុយកាក់​មាសប្រាក់​និង​ទ្រព្យសម្បត្តិ​ជាប់​ខ្លួន​ជន​រង​គ្រោះ មក​បើក​សវនាការ​ជំនុំជម្រះ ទោស​លើ​ជនជាប់ចោទ ប៉ុន្តែ​ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ដេញ ដោល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០២៥ ខាង​មុខ ។

សំណុំរឿង​នេះ​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ តាត វណ្ណៈ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ អ្នក​រត់​ម៉ូតូ​កង់​បី ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​បា​រាជ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជន​ជាប់​ត្រូវ​បាន​លោក សំ​ម ឫ​ទ្ធី​វាសនា ព្រះរាជអាជ្ញា​រង​តំ​ណា ង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ការ​ចោ ទ​ប្រកាន់​ពី​បទ​”​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) និង​បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា​” ដោយ​ទុកជា​បានការ និង​ស្នើ​សុំ​ចៅ ក្រម​ក្រុមប្រឹក្សា​ជំនុំជម្រះ ផ្តន្ទាទោស​ជន​ត្រូវ​ចោទ​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ។

សូម​រម្លឹក​ថា នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៤ និង​០០ នាទី កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ បាន​ចុះ​ទៅ​សហការ​ជាមួយ​សមត្ត​កិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ត្របែក ខណ្ឌចំការមន ធ្វើការ​ឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ក​ឲ្យ​មាន​របួស​ដោយ​អ​ចេតនា (​បើក​ម៉ូតូ​កង់​បី​ដឹក​ជន​រង​គ្រោះ​ទៅ​កន្លែង​ស្ងាត់​ក្នុង​គោលបំណង​(​ប្លន់​) ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ឈប់ តែ​អ្នក​រត់​កង់​បី​មិន​ព្រ ម​ឈប់​ទេ ដោយ​មានការ​ភ័យ​ជន​រង​គ្រោះ​បាន​លោត​ចុះ​ពីលើ​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​រង​របួស ហើយ​ក៏​ត្រូវ​បក្ខពួក​អ្នក​រត់​ម៉ូតូ​កង់​បី​១​ក្រុម​នៅ​ចាំទី​នោះ បាន​ធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​របស់​ជន​រង​គ្រោះ​តែ​ម្តង​ទៅ​) ។

ហេតុ​ការ​ខាងលើ​នេះ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​០៥ ភូមិ​១៤ ភូមិ​ទួល​រកា​ ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន ជ័យ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៤ និង​០០ នាទី ។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ត​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ៖

-​ម៉ូតូ​កង់​បី​១​គ្រឿង​ម៉ាក BAJAJ 3W RE 4S LPG ពណ៌​ក្រហម សេរី​ឆ្នាំ​២០១៧ លេខ​តួ​៣៨៨២៤ លេខ​ម៉ាស៊ីន​៨២៧៤៣ ពាក់​ផ្លា​ក​លេខ​កណ្តាល​១Z-៨៨៨៩ ​។
-​ទូរ​សព្ទ័​ដៃ​ម៉ា​កវី​វ៉ូ ពណ៌​ទឹកមាស ១ គ្រឿង
-ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​សុង ពណ៌​ខ្មៅ ១ គ្រឿង ។

ជន​រង​គ្រោះ​មានឈ្មោះ P H N ភេទ​ស្រី​ជនជាតិ​កូរ៉េ កាន់​លិខិត ស្នាក់​នៅ​សណ្ឋាគារ​យូ​តៃ​ផ្លូវ​លេខ​២១៤ ភូមិ​២ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ

សម្ភារៈ​បាត់បង់ ៖
-ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១២ ចំនួន​០១ គ្រឿង
-កាត​ធនាគារ និង​កូនសោ​សណ្ឋាគារ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ស្តាប់​ចម្លើយ​ជន សង្ស័យ​មាន​ភាព​ស៊ីសង្វាក់​ពាក់​ពន្ធ​បទល្មើស​”​លួច​មាន​ស្ថាន​ទម្ងន់ទោស​” សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង ទៅ​សាល​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ