ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆេះ​រោង​ដាក់​ចំបើង​ដ៏​ធំ​​​០២​ខ្នង​ហ្មត់​ទាំង​ព្រឹក ខណៈ​ម្ចាស់​រក​មិនឃើញ​មូលហេតុ

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រោង​ដាក់​គំនរ​ចំបើង​ដ៏​ធំ​សម្បើម សាងសង់​ជាប់​គ្នា​ចំនួន​០២​ខ្នង​អស់​ទឹកប្រាក់​ប្រមាណ​០២​ម៉ឺន​ដុល្លារ ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​យក​អស់​គ្មាន​សល់ ដោយ​គ្មាន​មូលហេតុ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា នេះ ស្ថិត​ក្នុងភូមិ​តា​ពូ​ង​ជើង…

ខេត្តបាត់ដំបង ៖ រោង​ដាក់​គំនរ​ចំបើង​ដ៏​ធំ​សម្បើម សាងសង់​ជាប់​គ្នា​ចំនួន​០២​ខ្នង​អស់​ទឹកប្រាក់​ប្រមាណ​០២​ម៉ឺន​ដុល្លារ ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​យក​អស់​គ្មាន​សល់ ដោយ​គ្មាន​មូលហេតុ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា នេះ ស្ថិត​ក្នុងភូមិ​តា​ពូ​ង​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រោង​ដាក់​គំនរ​ចំបើង​ដ៏​ធំ​ចំនួន​០២​ខ្នង​ជាប់​គ្នា​នោះ ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី មាន​ទំហំ ២៥​ម៉​x៣០​ម៉ មាន​ម្ចាស់​ឈ្មោះ ជឿន ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ ។

សមត្ថកិច្ច​បាន​ស្រង់​សម្ដី​ម្ចាស់​រោង​ចំបើង​ថា រោង​ចំបើង​នោះ​គាត់​ធ្វើ​ពី​ដែក​សុទ្ធសាធ​ចំនួន​០២​ខ្នង និង​មាន​ផ្ទុក​ចំបើង​ចំនួន​១៧,០០០​ដុំ ដែល​ទើប​ប្រមូល​ទិញ​ពី​តាម​ស្រែ​នានា ដែល​ម្ចាស់​ទើប​ច្រូត​រួច ។ ប៉ុន្តែ​គាត់​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​រោង​ចំបើង​គាត់​នៅឡើយ​ទេ ។


នៅ​ក្នុង​ស្ថានភាព​បែប​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ចំនួន​០៣​គ្រឿង បាន​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​ទប់ស្កាត់​ការ​ឆេះ​រាលដាល ។ ប៉ុន្តែ​មិន​អាច​ជួយ​បង្ក្រាប​ភ្លើង​ឆេះ​គំនរ​ចំបើង​ជិត​២០,០០០​ដុំ​បាន​ឡើយ បើ​ទោះជា​កម្លាំង​ពន្លត់​អគ្គិភ័យ​បាន​ប្រឹងប្រែង​បាញ់​ទឹក​ពន្លត់​យ៉ាងណា​ក្ដី ។

សមត្ថកិច្ច ក៏​ដូច​ប្រជាពលរដ្ឋ បាន​ចាត់​ទុក​គ្រោះថ្នាក់​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​នេះ​ថា ជា​ការ​«​សំណាង​» ។ សំណាង​ក៏​ព្រោះតែ​ម្ចាស់​ធ្វើ​រោង​ដាក់​ចំបើង​នេះ ដាច់​ឆ្ងាយ​ពី​ផ្ទះ​គេឯង តែបើ​ធ្វើ​នៅ​ក្បែរ​ផ្ទះ​វិញ​មិនដឹង «​មហន្តរាយ​» ដោយសារ​អគ្គី​ភ័យ​នេះ​ធំធេង​ប៉ុនណា​ទេ​។

ជុំវិញ​តុល្យការ​នៃ​ការ​ខាតបង់ បើ​តាម​ម្ចាស់​ចំបើង​បាន​ប្រាប់​សមត្ថកិច្ច​ថា អគ្គិភ័យ​បាន​ឆេះ​រោង​ដាក់​ចំបើង​ទាំង​០២​ខ្នង​ខូចខាត​ទាំងស្រុង និង​ចំបើង​ចំនួន​១៧០០០​ដុំ ដែល​ប៉ាន់​ស្មានជា​ទឹក​ប្រមាណ​០២​ម៉ឺន​ដុល្លារ ។ ដោយឡែក ពាក់ព័ន្ធ​នឹង​អគ្គិភ័យ​នេះ​វិញ ទាំង​ម្ចាស់​រោង​ចំបើង ទាំង​សមត្ថកិច្ច ហាក់​មិន​ទាន់​ផ្ដល់​ចម្លើយ​នៃ​មូលហេតុ​នៅឡើយ​ទេ បាន​ត្រឹម​អង្គុយ​ឆ្ងល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ