ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្សាយ​ព័ត៌មាន​ថា ឃា​.​តករ​រំ​លោ​.​ភ​ស​ម្លា​.​ប់​ក្មេង​ស្រី មាន​បក្ខពួក​៨​នាក់ ជា​រឿង​មិន​ពិត សូម​បញ្ឈប់​ការ​ចែកចាយ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជុំវិញ​ករណី​ឃា​.​តក​ម្មរំ​លោ​.​ភ​សេ​.​ពស​.​ន្ថ​វៈ​ក្មេង​ស្រី ហើយ​រឹត​.​កស​ម្លា​.​ប់​នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស មាន​ព័ត៌មាន និង​បណ្តាញ​សង្គម​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ថា ឃា​.​តករ​មាន​បក្ខពួក​ចំនួន ៨​នាក់ បាន​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំ​លោ​.​ភ​បូក…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​ករណី​ឃា​.​តក​ម្មរំ​លោ​.​ភ​សេ​.​ពស​.​ន្ថ​វៈ​ក្មេង​ស្រី ហើយ​រឹត​.​កស​ម្លា​.​ប់​នៅ​ក្នុង​បន្ទប់ទឹក​សាលា​បឋម​សិក្សា​វត្ត​គ្រួ​ស មាន​ព័ត៌មាន និង​បណ្តាញ​សង្គម​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ថា ឃា​.​តករ​មាន​បក្ខពួក​ចំនួន ៨​នាក់ បាន​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំ​លោ​.​ភ​បូក រួច​ស​ម្លា​.​ប់​នោះ វា​ជា​រឿង​មិន​ពិត​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អោ​អោយ​ដឹង​ថា សូម​ជូន​ព័ត៌មាន​ដល់​មហាជន​មេត្តា​ជ្រាប​ថា ករណី​ឃា​.​ត​កម្ម ក្នុង​ខណ្ឌ​ព្រែក​ព្នៅ នៅ​ថ្ងៃ​ទី​២១ ឧសភា ២០២៥ លើ​ក្មេង​ស្រី ដែល​ខាង​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​បាន​ជនសង្ស័យ​ភ្លាម​ៗ​ចំនួន​០៣​នាក់ តែ​មាន​ប្អូនប្រុស​ម្នាក់​នេះ​(​ដូច​ក្នុង​រូប​ខាងក្រោម​) ដែល​ផ្សព្វផ្សាយ​ថា ជា​ករណី​រំ​លោ​.​ភ​បូក ដែល​បាន​លទ្ធផល​ថា ចំនួន​០៨​នាក់​នោះ ជា​រឿង​មិន​ពិត​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អារ​ម្ម​ណ៌៍ និង​កិត្តិយស​ដល់​គ្រួសារ នៃ​ស​.​ព​ជា​ខ្លាំង ជា​ពិសេស​មហាជន​មានការ​យល់​ច្រឡំ ។

លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បញ្ជាក់​ថា ខ្ញុំ​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​លើ​ករណី​នេះ ហើយ​ក្នុង​ការ​ពិនិត្យ ធ្វើ​កោសល្យវិច័យ​លើ​សាកស​.​ព មាន​ព្រះរាជអាជ្ញា លោកគ្រូ​ពេទ្យ តុលាការ មន្ត្រី​នគរបាល​ជំនាញ និង​អង្ក​ការ CPU ផង​ដែរ​។ ដូច្នេះ​សូម​ប្អូន​អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត​ខាងលើ​នេះ សូម​រក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​ផង (​សូម​បកស្រាយ​ឡើង​វិញ​ជា​បន្ទាន់​) ។

លោក​ឧត្តមសេនីយ៍ឯក ក៏​បាន​សំណូមពរ​ដល់​ក្មួយ​ៗ​ស្រី​ៗ ឬ​អាណាព្យាបាល​ទាំងឡាយ សូមកុំ​ឆាប់​ជឿ​ការ​អូស​ទាញ​របស់​ជនខិលខូច​មួយ​ចំនួន​តូច ដែល​មិន​គួរ​ទុកចិត្ត ឬ​ហៅ​ចេញ​ទៅ​កន្លែង​ស្ងាត់​ៗ វា​អាច​មាន​ហានិភ័យ​ដល់​ក្មួយ​ៗ​ដូច​រឿង​ខាងលើ​។

យោង​តាម​អង្គការ Child Protection Unit (CPU) របស់​អូស្ដ្រាលី ដែល​មាន​ជំនាញ​កោសល្យវិច័យ ពិសេស​ករណី ដែល​កើតឡើង​ចំពោះ​កុមារ​នៅ​កម្ពុជា បាន​បញ្ជាក់​ឡើង​វិញ និង​គាំទ្រ​នូវ​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ថ្លែងអំណរគុណ​ដល់​លោកស្នងការ ក្នុង​ការ​កំណត់​ប្រភព​ព័ត៌មាន ហើយ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដែល​បាន​លើក​ឡើង​។ នគរបាល​ជាតិ​កម្ពុជា បាន​បើក​ការ​ស៊ើបអង្កេត​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ដោយ​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ ក្នុង​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន បី​នាក់ ក្នុង​រយៈពេល​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ក្រោយ​ពេល​សាកស​.​ព​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​។ នេះ​ជា​កិច្ចការ​ស៊ើបអង្កេត​មួយ ដ៏​ស៊ីជម្រៅ និង​អស់ពី​កម្លាំងកាយ​ចិត្ត មិន​ខ្លាច​នឿយហត់​របស់​សមត្ថកិច្ច​នគរបាល ហើយ​សម្រេច​បាន នូវ​លទ្ធផល​ដ៏​អស្ចារ្យ​ជាទី​មោ​ទ​នៈ​សម្រាប់​នគរបាល​ជាតិ​កម្ពុជា ។

អង្គភាព​ការពារ​កុមារ (CPU) សូម​បញ្ជាក់​ក្នុង​គោល​ជំហរ​មុតមាំ​ថា អង្គភាព​យើងខ្ញុំ មិន​ដែល​បញ្ចេញមតិ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កិច្ចការ​នគរបាល ដែល​កំពុង​ឋិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នោះ​ទេ ធ្វើ​ដូច្នេះ គឺ​ដើម្បី​រក្សា​ឯកជន​ភាព​របស់​ជន​រង​គ្រោះ និង​ធានា​នូវ​ភាព​ជឿ​ទុកចិត្ត និង​សុវត្ថិភាព​របស់​ដំណើរការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​នគរបាល​។ ជា​ថ្មី​ម្តងទៀត CPU សូម​កោតសរសើរ​នូវ​លទ្ធផល​ការងារ​ដ៏​អស្ចារ្យ​របស់​សមត្ថកិច្ច​នគរបាល ក្នុង​ការ​បំបែក​បាន​នូវ​ករណី​ដ៏​សាហាវឃោរឃៅ​នេះ​។ ហើយ​ក៏​សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​ក្មេង​ស្រី ត្រូវ​បាន​ឃា​.​តករ​រំ​លោ​.​ភ​រួច​រឹត​ក ស​ម្លា​.​ប់​មាន​ព័ត៌មាន និង​បណ្ដាញ​សង្គម​មួយ​ចំនួន ក៏​បាន​ផ្សព្វផ្សាយ​នៅ​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន ដោយ​បញ្ជាក់​ថា ឃា​.​តករ​មាន​បក្ខពួក​រហូត​ដល់​ចំនួន​៨​នាក់ បាន​ចាប់​រំ​លោ​.​ភ​បូក​ក្មេង​ស្រី និង​បាន​ផ្សព្វផ្សាយ​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​រក​ឃើញ​មាន​ទឹកកាម​ចំនួន​៨​ប្រភេទ​ខុស​ៗ​គ្នា ដែល​ការ​ផ្សព្វផ្សាយ​នោះ វា​ជា​ព័ត៌មាន​មិន​ពិត គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ