ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទា.ក់ចា.ប់​ឡានឈ្មួញ​លួ.ច​ដឹកពងមាន់​ជិត​២​ពាន់​គ្រាប់ នៅ​បណ្តោយផ្លូវជាតិលេខ១

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់ រថយន្ត​០១​គ្រឿង ដឹក​ពងមាន់​ចំនួន ៦០​ដុំ ស្មើនឹង​១៨០០០​គ្រាប់ ។…

រាជធានី​ភ្នំពេញ ៖ អគ្គដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់ រថយន្ត​០១​គ្រឿង ដឹក​ពងមាន់​ចំនួន ៦០​ដុំ ស្មើនឹង​១៨០០០​គ្រាប់ ។

ប្រតិបត្តិ​ការណ៍​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ពី ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ បានអោយ​ដឹង​ថា
កំឡុង​​ពេល​ល្បាត នៅ​តាម​ដងផ្លូវ​ជាតិ​លេខ ០១ បាន​ប្រទះ​ឃើញ រថយន្ត​មួយ​គ្រឿង SSANGYONG ISTANA ដោយ​មានការ​សង្ស័យ កម្លាំង​ជំនាញ​បាន​បញ្ចេញ​រថយន្ត ទៅ​ប្រដេញ​ស្ទាក់​ចាប់​បាន នៅ​ចំណុច​សង្កាត់​ព្រែក​ឯង ភ្លាម​ៗ កម្លាំង​បាន​ត្រួតពិនិត្យ​ឆែកឆេរ រក​ឃើញ​ស៊ុតមាន់​ចំនួន ៦០​ដុំ ស្មើនឹង​១៨០០០​គ្រាប់ ដោយ​ដឹក ចេញពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង គោលដៅ​ឆ្ពោះ​មក លក់​នឹង ចែកចាយ នៅ​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លិខិតអនុញ្ញាត ។

បច្ចុប្បន្ន កង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ បាន​នាំ​យក​វត្ថុ​តាង ទៅ​រក្សា​ទុក​នៅ​ច​ត្តា​ឡី​ស័ក របស់​អគ្គដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ