ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន ស្រប​ពេល​មេឃ​រលឹម​ស្រិច​ៗ រអិ.ល​​ធ្លា.ក់​ទឹក​ប្រ​ទ្បា​យ​ស្លា.ប់

1 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ ក្នុង​ល្បឿន​លឿន​ស្រប​ពេល​មេឃ​រលឹម​ស្រិច​ៗ រអិល​ស្លាប់​ទឹក​ប្រ​ទ្បា​យ​ស្លាប់ ទាំង​ព្រឹក​ព្រលឹម បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១…

ខេត្តកណ្តាល ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ ក្នុង​ល្បឿន​លឿន​ស្រប​ពេល​មេឃ​រលឹម​ស្រិច​ៗ រអិល​ស្លាប់​ទឹក​ប្រ​ទ្បា​យ​ស្លាប់ ទាំង​ព្រឹក​ព្រលឹម បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ ០៤-០៥ ស្ថិត​ក្នុងភូមិ​ពន្លឺ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្ដាល 1G-2290 បេ​ី​កបរ​ដោយ​ឈ្មោះ លាន់ រំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ   ដែល​បេ​ី​កបរ​ពី​ទិស​ខាង​ជេ​ី​ង​ទៅ​ត្បូង (​ថ្នល់ទទឹង -​កំពត​)   លុះដល់​ចំណុច​កេ​ី​ត​ហេតុ​ខាង​លេ​ី ដោយ​បេ​ី​កបរ​ក្នុង​ល្បឿន​លឿន ក្នុង​ស្ថានភាព មេឃ​កំពុង​រលឹម​ស្រិច​ៗ បាន​រេ​ចង្កូត​មក​ឆ្វេង បណ្តាល​ឲ្យ​ធ្លាក់​ចូល​ប្រឡាយ​ទឹក ស្លាប់​យ៉ាង​រន្ធត់ នៅ​នឹង​កន្លែង​កេ​ី​ត​ហេតុ ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាតិ ។ ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​សមត្ថកិច្ច​វាស់វែង យក​ទៅ​រក្សា​ទុក​រង់ចាំ​ក្រុម​ក្រុម​គ្រួសារ​មក​ទទួលយក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ