ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលជនជាតិបរទេសនិងរថយន្តសេរីទំនើប២គ្រឿងពាក់ព័ន្ធដឹកសាកសពយកកប់ចោលក្នុងព្រៃកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នៅចំណុចការដ្ឋានចិនស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ គួររំលឹកថា ប្រទះឃើញស.ពមនុស្សម្នាក់ក.ប់កណ្តាលព្រៃ ក្បែររថយន្តស៊េរីទំនើប១គ្រឿង
ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន១.ឈ្មោះ អា ហួរ ភេទប្រុសអាយុ៣៤ឆ្នាំ(ជនជាតិម៉ីយ៉ាន់ម៉ា) ២.ឈ្មោះ អាយ កូម ភេទប្រុសអាយុ២៦ឆ្នាំ(ជនជាតិម៉ីយ៉ាន់ម៉ា) ៣.ឈ្មោះ ស៊ូ ហ៊ានដុង ភេទប្រុសអាយុ២៨ឆ្នាំ(ជនជាតិចិន)ស្នាក់នៅការដ្ឋានចិនស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នៅក្បែដំបូកព្រៃព្រិចស្ថិតភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក មានប្រជាពលរដ្ឋទៅឃ្វាលគោប្រទៈឃើញរថយន្តសេរីទំនើប២គ្រឿងបានឈប់កណ្តាលព្រៃហើយជីកកប់សាកសពក្បែរដំបូកក្នុងព្រៃព្រិចហើយបានបើករថយន្តចេញទៅបាត់ មានការសង្ស័យបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានប្រាប់ទៅសមត្តកិច្ចឃើញប្រមាណជាង២០នាក់មានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាការពារព្រំដែន នគរបាលការពារព្រំដែននិងមន្ត្រីជំនាញចុះមកពិនិត្យជីកកាយប្រទៈឃើញសាកសពជាបុរស់ដែលមានសម្បុរសអាចជនជាតិបរទេស។
ក្រោយកម្លាំងជំនាញពិនិត្យនិងធ្វើកោសលវិច្ឆ័យហើយសាកសពជនរងគ្រោះដែលមិនបានដឹងពីអត្តសញ្ញាណដឹកសាកសពទៅតម្កល់ទុកក្នុងវត្តអូរបីជាន់ ហើយកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ជាជនបរទេសនិងរថយន្ត២គ្រឿងជារថយន្តសេរីទំនើបម៉ាក់Lexus.LMទាំង២គ្រឿង១គ្រឿងពាក់ផ្លាក់លេខកម្ពុជាS.T-1001 និង១គ្រឿងទៀតពាក់ផ្លាក់លេខភ្នំពេញ2CA-6968ដែលឃាត់នៅការដ្ឋានចិនស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ក្រោយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់មាន១នាក់ជនជាតិចិន និង២នាក់ជនជាតិម៉ីយ៉ាន់ម៉ាដែលពាក់ព័ន្ធករណីដឹកសពយកទៅចោលត្រូវបានកម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យយកជនជនសង្ស័យ៣នាក់និងរថយន្តសេរីទំនើប២គ្រឿងមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត៕








ចែករំលែកព័តមាននេះ