ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីឆេះ​ផ្ទះ​ពលរដ្ឋ៣​ខ្នង ​ខ្ទេ.ច​គ្មាន​សល់ នៅឃុំបែកចាន កាលពីយប់មិញ

2 ម៉ោង មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ម៉ោង​កំពុង​សម្រាន្ត​លង់លក់​ស្រួល ស្រាប់តែ​អគ្គិភ័យ​ឆេះ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​បែក​ចាន យ៉ាង​សន្ធោសន្ធៅ​អស់​ជា​ច្រើន​ខ្នង បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង កាលពី​វេលា​ម៉ោង ១២​យប់ ឈាន​ចូល​ថ្ងៃ​ទី​២២…

ខេត្តកណ្តាល ៖ ម៉ោង​កំពុង​សម្រាន្ត​លង់លក់​ស្រួល ស្រាប់តែ​អគ្គិភ័យ​ឆេះ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​បែក​ចាន យ៉ាង​សន្ធោសន្ធៅ​អស់​ជា​ច្រើន​ខ្នង បង្ក​ការ​ភ្ញាក់ផ្អើល​ខ្លាំង កាលពី​វេលា​ម៉ោង ១២​យប់ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

លោក​វរៈសេនីយ៍ឯក មាន សំណាង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ផ្ទះ​ចំនួន ៣​ខ្នង​រួម​មាន ៖

១-ម្ចាស់​ឈ្មោះ​សួង ស៊ី​ថុ​ល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ឆេះ​ខូចខាត​ផ្ទះ​និង​សម្ភារៈ​ទាំងស្រុង​ចំនួន​០២​ខ្នង
-​ផ្ទះ​ទំហំ​5ម៉ែត្រគុណ20ម៉ែត្រ ធ្វើ​ពី​ជញ្ជាំង​ថ្ម​ប្រក់ស​ង្ក័​សី
-​ផ្ទះ​ទំហំ​5ម៉ែត្រគុណ20ម៉ែត្រ​ ធ្វើ​ពី​ជញ្ជាំង​ថ្ម​ប្រក់ស​ង្ក័​សី

ឆេះ​ខូចខាត​ម៉ូតូ​ចំនួន​០១​គ្រឿង ទូរទស្សន៍​ចំនួន​០១​គ្រឿង ទូរស័ព្ទ​ចំនួន​០៨​គ្រឿង កង់​អា​គុយ​០១​គ្រឿង ម៉ូតូ​០២​គ្រឿង និង​សម្ភារៈ​លក់ដូរ សរុប​ទឹកប្រាក់​ចំនួន ៧០.០០០$(​ប្រាំពីរ​ម៉ឺន​ដុល្លារ​)​។

២-ម្ចាស់​ឈ្មោះ​គន់ ស៊ី​ម ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល
-ផ្ទះ​និង​សំភា​រះ​ខូចខាត​ប្រហែល​៣០%
-​ផ្ទះ​ទំហំ​5ម៉ែត្រគុណ20ម៉ែត្រ ធ្វើ​ពី​ជញ្ជាំង​ថ្ម​ប្រក់ស​ង្ក័​សី
ឆេះ​ខូចខាត​ទូរទស្សន៍​ចំនួន​០១​គ្រឿង ទូរ​ទឹកកក​០១​គ្រឿង និង​សម្ភារៈ​លក់ដូរ​ម៉ាត​២៥០០៛ សរុប​ទឹកប្រាក់​ចំនួន ៣០.០០០$(​បី​ម៉ឺន​ដុល្លារ​)​។

លោក​វរៈសេនីយ៍ឯក មាន សំណាង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គី​ភ័យ​នេះ​បាន​រលត់​១០០% នៅ​វេលា​ម៉ោង​០៤​និង​៤០​នាទី នា​ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គ​ភ័យ ចំនួន ០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១៣ ឡាន និង​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បែក​ចាន ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ម្កាក់ ប្រជា​កា​ពារ និង​ប្រជាពលរដ្ឋ ចំនួន ៧៨​នាក់​។

ក្នុង​នោះ​ក៏​មានការ​អន្តរាគមន៍​ពី​ខាង រថយន្ត​ពន្លត់អគ្គីភ័យ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ចំនួន​០២​គ្រឿង មនុស្ស​៣៥​នាក់ ប្រេ​ី​ប្រាស់​ទឹក​០៨​ឡាន​។ រថយន្ត​ពន្លត់អគ្គីភ័យ អធិការដ្ឋាន​នគរបាល​ស្រុក កណ្ដាលស្ទឹង ចំនួន​០១​គ្រឿង កម្លាំង​០២​នាក់ ប្រើប្រាស់​ទឹក​អស់ ០៥​ឡាន​។

ចំណែក​មូលហេតុ​សមត្ថកិច្ច​បញ្ជាក់​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ដ​អគ្គី​ស​នី ចេញពីផ្ទះ​របស់ ម្ចាស់​ឈ្មោះ​សួង ស៊ី​ថុ​ល តែ​គ្មាន​នរណា​ម្នាក់ រង​របួស​នោះ​ទេ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ