ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ផ្តាំ​ទៅ​ថៃ ថា អាច​បញ្ជា​ទ័ព ឬ​ចូល​ប្រយុទ្ធ​បាន​គ្រប់ពេល

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ដព្រះវិហារ ជាប់​ព្រំដែន​ប្រទេស​ថៃ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ បាន​ថ្លែង​បញ្ជាក់​អំពី​សុខភាព​របស់​សម្ដេច​ថា…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​ទឹកដី​ខេត្ដព្រះវិហារ ជាប់​ព្រំដែន​ប្រទេស​ថៃ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ បាន​ថ្លែង​បញ្ជាក់​អំពី​សុខភាព​របស់​សម្ដេច​ថា គឺ​នៅ​ល្អ​ទាំងអស់ ហើយ​បើ​មាន​តម្រូវការ​ឲ្យ​សម្ដេច​បញ្ជា​ទ័ព ឬ​ចូល​ប្រយុទ្ធ គឺ​សម្ដេច​កំដរ​បាន​គ្រប់ពេល ។

ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ភៀសខ្លួន ចេញពី​តំបន់​ប្រឈម នៅ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្តព្រះវិហារ នា​ល្ងាច​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ។

ថ្លែង​ជា​សាធារណៈ ក៏​ដូច​ជា​ចង់​ប្រាប់​ទៅ​ភាគី​ថៃ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​សុខភាព​របស់ ហ៊ុន សែន នៅ​ល្អ​ណាស់ កុំ​មើលឃើញ​ថា ហ៊ុន សែន បែប​នេះ​ជា ហ៊ុន សែន ទន់ខ្សោយ សូ​ម្បី​តែ​ឥឡូវ ឧទាហរណ៍​ត្រូវ​បញ្ជា​កងទ័ព ឬ​ត្រូវ​ចូល​ប្រយុទ្ធ ហ៊ុន សែន កំដរ​បាន​» ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា «​ខ្ញុំ​ត្រូវ​ពិនិត្យ ដើម្បី​រុករក​ឲ្យ​ឃើញ​ជំងឺ មាន​អ្វីខ្លះ អ្វី​ៗ​ល្អ​ទាំងអស់ ប៉ុន្ដែ​ខ្ញុំ​ទាមទារ​ឲ្យ​គេ​ពិនិត្យ​បេះដូង​របស់ខ្ញុំ​» ។

សម្ដេច​តេ​ជោ បាន​លើក​ឡើង​ថា ការ​ពិនិត្យ​បេះដូង​នេះ ព្រោះ​សម្ដេច​មាន​បងប្រុស ដែល​ទទួលមរណភាព នៅ​ឆ្នាំ​២០២២ ដោយសារ​តែ​គាំងបេះដូង ខណៈ​ដែល​ត្រកូល​សម្ដេច និង​ក្រុម​គ្រួសារ​សម្ដេច មិន​ដែល​មាន​អ្នក​គាំងបេះដូង​នោះ​ទេ ចឹ​ង​ហេតុនេះ​ហើយ បានជា​សម្ដេច​មាន​តម្រូវការ ហើយ​គ្រូពេទ្យ ក៏​ឯកភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ