រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើការថ្កោលទោស ចំពោះការផ្សាយថា សម្ដេចតេជោ ទៅប្រទេសសិង្ហបុរី គឺដើម្បីចចារទិញប្រេងឥន្ទនៈ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ថា ក្នុងនាមអ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ខ្ញុំសូមជម្រាបជូនសាធារណជន ជាថ្មីថា ថ្មីៗនេះមានក្រុមជ្រុលនិយមក្រៅប្រទេសបានបង្កើតគណនីសម្តេចតេជោក្លែងក្លាយ រួចបង្កើតព័ត៌មានមិនពិត បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានផ្សព្វផ្សាយថា សម្ដេចតេជោទៅប្រទេសសិង្ហបុរី គឺដើម្បីចចារទិញប្រេងឥន្ទនៈ។
អ្នកនាំពាក្យ បានបញ្ជាក់ថា ៖ “ខ្ញុំសូមថ្កោលទោសចំពោះជនអគតិ ដែលហ៊ានយកបញ្ហាជាតិ និងកិត្តិយសរបស់សម្តេច ដែលជាបិតាសន្តិភាព មកបង្ហោះលេងសើច និងមួលបង្កាច់ នេះជាការផ្សព្វផ្សាយក្នុងបំណងទុច្ចរិត បង្ករចលាចលដល់សង្គម គ្មានវិជ្ជាជីវៈ មិនចេះខ្មាស់អៀន ធ្វើឲ្យសាធារណជន មានការយល់ច្រឡំមកលើសម្តេចតេជោ ក្នុងការលៈទេសៈ ដែលកម្ពុជាកំពុងតែមានវិវាទព្រំដែនជាមួយនឹងប្រទេសថៃ” ៕
ចែករំលែកព័តមាននេះ