ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជ​នជាតិ​ចិន០២​នាក់ ដើរ​លួច​សម្ភារៈ​ក្នុង​រថយន្ត តាមចំណតនៅផ្សារ​ទំនើប​

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ជា​ជនជាតិ​ចិន​០២​នាក់ ពាក់ព័ន្ធ​ករណី លួច​លួច​សម្ភារៈ និង​អាវុធ​ខ្លី​ចំនួន ០១…

រាជធានី​ភ្នំពេញ ៖ គ​របាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ជា​ជនជាតិ​ចិន​០២​នាក់ ពាក់ព័ន្ធ​ករណី លួច​លួច​សម្ភារៈ និង​អាវុធ​ខ្លី​ចំនួន ០១ ដើម​) នៅ​តាម​ចំណតរថយន្ត ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង វេលា​ម៉ោង ០៤​ល្ងាច​នា​ថ្ងៃ​ទី ២១ ខែឧសភា ឆ្នាំ​២០២៥ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជន​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃា​យ់​ខ្លួន​សង្ស័យ​២​នាក់ ពាក់​ព​ន្ធ័​នឹង​ករណី​៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​បើកទ្វារ​រថយន្ត​លួច​សម្ភារៈ និង​អាវុធ​ខ្លី​ចំនួន​១ ដើម​) ។

ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​វត្ថុ​តាង រួម​មាន , អាវុធ​ខ្លី​មួយ​ដើម ម៉ាក BERETTA ពណ៌​ខ្មៅ និង​គ្រាប់​ចំនួន ១៣ គ្រាប់ (​ជា​របស់​ជន​រង​គ្រោះ និង​ឧបករណ៍​សម្រាប់​ផ្តាច់​សេវា ឬ​ប្រ​ព​ន្ធ័​បញ្ជា ចំនួន ០១​គ្រឿង (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។

ជនសង្ស័យ​ទាំង​០២​នាក់ មានឈ្មោះ LIANG JING DIAN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន​(​មុខរបរ​ដើរ​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​លួច​សម្ភារៈ​)​។ ទី​២-​ឈ្មោះ LIANG SHAO MIN ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន​(​មុខរបរ​ដើរ​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​លួច​សម្ភារៈ​)​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី ១៨ ខែឧសភា ឆ្នាំ​២០២៥ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច ប្រព្រឹត្ត​នៅ​ចំណុច​ចំណតរថយន្ត​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​៣ ស្ថិត​នៅ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ មូលដ្ឋាន​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន ជនជាតិ​ចិន​ទាំង​០២​នាក់​នេះ ត្រូវ​បាន​នគរបាល​ការិយាល័យ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ