រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរសមាជិករដ្ឋសភា ដែលបានជួយអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនដល់ប្រជារាស្ត្របានយ៉ាងច្រើនគួរកោតសរសើរ ។

យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រនៅពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធ ឡើងក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៤ នីតិកាលទី៧ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ព្រះអង្គមានព្រះរាជបន្ទូលថា អង្គសភា និងបងប្អូនជនរួមជាតិជាទីស្នេហា ក្នុងរយៈពេល កន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា ហើយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សា សុខសន្តិភាព សណ្តាប់ ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ។
ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ក្នុងអំឡុងចន្លោះសម័យប្រជុំរដ្ឋសភាកន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងារយ៉ាងសកម្មនៅតាមមណ្ឌលរាជធានី-ខេត្តនៅទូទាំងប្រទេស ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែង មានជាអាទិ៍អំពីវឌ្ឍនភាព តម្រូវការបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជារាស្ត្រ និងបានជួយអន្តរាគមន៍ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនដល់ប្រជារាស្ត្របានយ៉ាងច្រើនគួរកោតសរសើរ ។
ក្នុងព្រះរាជសារព្រះមហាក្សត្របានមានព្រះបន្ទូលទៀតថាគណៈកម្មការនានារបស់រដ្ឋសភាក៏បានប្រជុំពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់សំខាន់ៗនានា ដែលស្នើឡើងដោយរាជរដ្ឋាភិបាលនឹងត្រូវអនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាក្នុងពេលខាងមុខផ្តល់នូវក្របខណ្ឌច្បាប់ជាមូលដ្ឋានសំដៅបម្រើជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រជាទី ស្នេហានៃយើង ។
ជាមួយគ្នានេះ រដ្ឋសភាក៏បានបំពេញការងារការទូតសភាយ៉ាងសកម្ម និងផុលផុស ដោយ បានទទួលជួបពិភាក្សា ការងារទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់នៃសភា និងរដ្ឋាភិបាលនៃប្រទេសជាមិត្ត ព្រមទាំងជាមួយអង្គទូតប្រចាំកម្ពុជា អង្គការជាតិនិងអន្តរជាតិនានា និងបានចូលរួមកិច្ចប្រជុំអន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដោយបានលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិកំដូចជាបង្ហាញពីតួនាទីដ៏សំខាន់របស់សភាកម្ពុជា ក្នុងការរួមចំណែកដ៏មានតម្លៃដល់ការថែរក្សាសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងសកលលោក។

ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា អាស្រ័យដោយមូលដ្ឋានច្បាប់ដែលស្ថាប័ននីតិប្បញ្ញត្តិបានកសាងឡើងរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធានាដល់ការរស់នៅរបស់ប្រជារាស្ត្រ ប្រកបដោយភាពសុខដុមរមនា ។
ព្រះមានព្រះបន្ទូលបញ្ជាក់ថា «ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ ក្នុងស្មារតីកសាង និងអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់ តែមានភាពរីកចម្រើនប្រសើរឡើងជាលំដាប់ជាប្រទេសដែលមានការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ត ដោយបន្តជំរុញកា រធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកល ជាពិសេសលើ វិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យា នវានុវត្តន៍ និងអភិវឌ្ឍន៍ជនបទ» ។
ព្រះមហាក្សត្រក៏បានមានព្រះរាជបន្ទូលបញ្ជាក់បន្ថែមថា៖ «ខ្ញុំព្រះករុណា ខ្ញុំ សូមកោ តសរសើរចំពោះ សមាជិក សមាជិកា ទាំងអស់ នៃរដ្ឋសភា ដែលដឹកនាំ និងបានបំពេញ តួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រក បដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដោយស ម្រេចបានលទ្ធ ផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ គួរជា ទីមោទនៈជូនជាតិ មាតុភូមិ និងប្រជាជន ។
ចែករំលែកព័តមាននេះ