ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ស្នើ​ឱ្យ​អាមេរិក​បោះបង់​ចោ​ល​ផែន​ការ​សាង​សង់​សំណាញ់​មេឃា​នៅ​ក្នុង​ទី​អវកាស

13 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​ត្រាំ​គ្រោង​បង្កើត​សំណាញ់​មេឃា​សម្រាប់​ការ​ពារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ពី​ប្រទេស​ដទៃ​​ដែល​លោក​ឱ្យ​ឈ្មោះ​ថា​ហ្គោល​ដឹន​ដូម (Golden Dome) ប្រទេស​ចិន​ចាប់​ផ្ដើម​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នេះ​។ នៅ​ល្ងាច​ថ្ងៃ​ពុធ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​​ជំរុញ​ឱ្យ​ទី​​ក្រុង​វ៉ាស៊ីន​តោន​បោះ​បង់​ចោល​ផែន​ការ​នេះ​វិញ​​។​ ដំណើរ​ការ​សាង​សង់​ហ្គោល​ដឹន​ដូមត្រូវ​បាន​មើល​ការ​ខុស​ត្រូវ​ដោយ​ឧត្ដម​សេនីយ៍​ម៉ៃឃើល​ ហ្គូអេត​លេន (Michael…

ទី​ក្រុង​ប៉េកាំង៖ បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​ត្រាំ​គ្រោង​បង្កើត​សំណាញ់​មេឃា​សម្រាប់​ការ​ពារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ពី​ប្រទេស​ដទៃ​​ដែល​លោក​ឱ្យ​ឈ្មោះ​ថា​ហ្គោល​ដឹន​ដូម (Golden Dome) ប្រទេស​ចិន​ចាប់​ផ្ដើម​ខ្វាយខ្វល់​ចំពោះ​បញ្ហា​នេះ​។ នៅ​ល្ងាច​ថ្ងៃ​ពុធ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​​ជំរុញ​ឱ្យ​ទី​​ក្រុង​វ៉ាស៊ីន​តោន​បោះ​បង់​ចោល​ផែន​ការ​នេះ​វិញ​​។​

ដំណើរ​ការ​សាង​សង់​ហ្គោល​ដឹន​ដូមត្រូវ​បាន​មើល​ការ​ខុស​ត្រូវ​ដោយ​ឧត្ដម​សេនីយ៍​ម៉ៃឃើល​ ហ្គូអេត​លេន (Michael Guetlein)​ ក្នុង​នាម​លោក​ជា​អនុ​​ប្រធាន​ផ្នែក​ប្រតិ​បត្តិ​ការ​សឹក​កង​ទ័ព​អវកាស​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី​ម៉ៅ​នីង ថ្លែង​ថា​ការ​ស្ថាបនា​សំណាញ់​មេឃា​ស៊េរី​ទំនើប​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចរិត​កំណាច។ លោក​ស្រី​ថា​​នេះ​​ជា​ការ​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​ធ្វើ​យោធូបនីយ​កម្ម​នៅ​ក្នុង​ទី​អវកាស​ និង​នាំ​ឱ្យ​រត់​ប្រណាំង​ផ្នែក​សព្វា​វុធ​នា​ពេល​អនា​គត​។​

លោក​ស្រី​ថ្លែង​ថា​ដោយអនុវត្ត​​តាម​មាគ៌ា​នយោបាយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ជា​រឿង​ទី​១ អាមេរិកហាក់​ដូច​ជា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ការ​ពារ​សន្តិ​សុខ​របស់​ខ្លួន​ខ្លាំង​ពេក​។ ដូច្នេះ​ ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​តុល្យ​ភាព​ និង​ស្ថិរ​ភាព​ជា​សាកល​។ លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​រដ្ឋា​ភិបាល​ចិន​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​។ លោក​ស្រី​ស្នើ​សុំ​ឱ្យ​វ៉ាស៊ីន​តោន​បោះ​បង់​ចោល​ការ​សាង​សង់​សំណាញ់​មេឃា​នេះ ហើយ​ខិត​ខំ​ពង្រឹង​ជំនឿ​ទុក​ចិត្ត​ជា​មួយ​ប្រទេស​មហា​អំណាច​ធំ​ៗ​។

លោក​ត្រាំ​ថ្លែង​ថា​សំណាញ់​​មេឃា​នេះ​អាច​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ចុង​អាណត្តិ​ដឹក​នាំ​របស់​លោក​។ លោក​​និយាយ​រំលឹក​ឡើង​វិញ​ថា​កាល​ពី​ពេល​ឃោសនា​បោះ​ឆ្នោត​ លោក​ធ្លាប់​សន្យា​ថា​នឹង​ខិត​ខំ​កសាង​ខែ​ល​ការ​ពារ​មីស៊ីល​ដ៏​ទំនើប​បំផុត​។ ថ្ងៃ​នេះ លោក​មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​ថា​លោក​បាន​សម្រេច​ជ្រើស​រើស​ជា​ផ្លូវ​ការ​នូវ​គម្រោង​សាង​សង់​ខែល​នោះ​ហើយ​។​​

នៅ​ពេល​ដាក់​ឱ្យ​ដំណើរ​ការ​ សំណាញ់​មេឃា​ហ្គោល​ដឹន​ដូម​​នឹង​ក្លាយ​ជា​អាវុធ​ដំបូង​គេ​ដែល​អាមេរិក​បញ្ជូន​ទៅ​ឈរ​ជើង​នៅ​ទី​អវកាស​ដើម្បី​តាម​ស្ទាក់​ចាប់​ និង​កម្ទេច​គ្រាប់​មីស៊ីល​ដែល​ហោះ​ចេញ​ពី​ប្រទេស​ដទៃ​សំដៅ​ទៅ​វាយ​ប្រហារ​ប្រទេស​អាមេរិក​។ មាន​ន័យ​ថា​ខែល​ការ​ពារ​មីស៊ីល​ដទៃ​ទៀត​ដែល​យើង​ធ្លាប់​ឃើញ​កន្លង​មក​ស្ថិត​នៅ​លើ​ដី​​នោះ​វា​គ្រាន់​តែ​ជា​ខែល​ធម្មតា​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខែល​ការ​ពារ​មីស៊ីល​ហ្គោល​ដឹន​ដូម​ចាប់​មីស៊ីល​ពី​លើ​អាកាស​មក​វិញ​។

ដូច្នេះ ទោះ​បី​មីស៊ីល​ហោះ​លឿន​កម្រិត​ណា​ក៏​មិន​ងាយ​គេច​ផុត​ពី​ខ្សែ​ចក្ខុ​របស់​ខែល​ការ​ពារ​នេះ​ដែរ​​ព្រោះ​​កែវ​ភ្នែក​របស់​វា​​អាច​សម្លឹង​ឃើញ​​វែង​ឆ្ងាយ​នៅ​លើ​​ផែន​ដី​ទាំង​មូល​​​។​ លោក​ត្រាំ​អះ​អាង​ថា​នៅ​ពេល​សាង​សង់​ប្រព័ន្ធ​នេះ​បាន​ពេញ​លេញ​ វា​អាច​ស្ទាក់​ចាប់​មីស៊ីល​គ្រប់​ប្រភេទ​ទោះ​បី​ហោះ​ចេញ​ពី​ជ្រុង​ណា​មួយ​នៃ​ផែន​ដី និង​ទោះ​បី​មីស៊ីល​បាញ់​ចេញ​ពី​ទី​អវកាស​ក៏​ដោយ​។ លោក​អះ​អាង​ថា​ទាល់​តែ​ខ្លាំង​ដល​កម្រិត​នេះ​ទើប​អាច​ធានា​ថា​ប្រទេស​របស់​យើង​មាន​ជោគ​ជ័យ​ និង​រួច​ផុត​ពី​ការ​គំរាម​កំហែង​តាម​គ្រប់​រូប​ភាព​។

លោក​ត្រាំ​អះ​អាង​ថា​រដ្ឋាភិបាល​ត្រូវ​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ​១៧៥​ពាន់​លាន​ដុល្លារ​ដើម្បី​សាង​សង់ និង​ថែ​រក្សា​គុណ​ភាព​របស់​សំណាញ់​មេឃា​ហ្គោល​ដឹន​ដូម​​។ ប៉ុន្តែ​សភា​អាមេរិក​ប៉ាន់​ស្មាន​ថា​ការ​ដំឡើង​ប្រព័ន្ធ​រ៉ាដានៅ​ក្នុង​ទី​អវកាស​សម្រាប់​ស្ទាក់​ចាប់​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​ត្រូវ​ចំណាយ​ថវិកា​ចន្លោះ​ពី​១៦១​ទៅ​​៥៤២​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​ម្ភៃ​ឆ្នាំ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ