ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ចម្រុះ ចុះ​ហ៊ុម​ព័ទ្ធ​អគារ​អង្គរ​មាន​ជ័យ បន្ទាប់​ពី​ផុត​ឱសានវាទ ត្រឹមថ្ងៃនេះ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​ដាក់​ឱសានវាទ ​រយៈពេល​១៥​ថ្ងៃ នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥​នេះ ក្រុមការងារ​គណៈកម្មការ​ចម្រុះ បាន​ចុះ​ទៅ​ហ៊ុម​ព័ទ្ធ​អគារ​សហកម្ម​សិទ្ធ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​)…

រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​ដាក់​ឱសានវាទ ​រយៈពេល​១៥​ថ្ងៃ នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥​នេះ ក្រុមការងារ​គណៈកម្មការ​ចម្រុះ បាន​ចុះ​ទៅ​ហ៊ុម​ព័ទ្ធ​អគារ​សហកម្ម​សិទ្ធ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​) ស្ថិត​តាម​បណ្តោយ​មហាវិថី​ព្រះ​មុន្នី​វង្ស ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ការ​ចុះ​ហ៊ុម​ព័ទ្ធ​នេះ ដោយ​ក្រុមការងារ​បច្ចេកទេស​ជំនាញ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ខណ្ឌ​៧​មក​រា ​។

លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​៧​មក​រា បាន​សហការ​ដឹកនាំ​កម្លាំង​ចម្រុះ ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ត្រួតពិនិត្យ​អាគារ​សំណង់​អតីត​អគារ​សំណង់​សណ្ឋាគារ​អង្គរ​មាន​ជ័យ ដែល​មាន​សភាពចាស់​ទ្រុឌទ្រោម បើ​មិនឆាប់​ការពារ​អាច​គ្រោះថ្នាក់​យថាហេតុ​ណាមួយ ដល់​អ្នក​ដែល​រស់នៅ​ក្បែរ​អគារ និង​អ្នកដំណើរ ​។

លោក​បន្ត​ថា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គ្រួសារ​ពលរដ្ឋ ដែល​សេសសល់​ចំនួន​ ៤​គ្រួសារ នៅ​អតីត​អគារ​អង្គរ​មាន​ជ័យ បាន​ឯកភាព​ទៅ​លើ​ការ​ហ៊ុម​ព​ទ្ធ័​អគារ​ទាំងមូល តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​កំណត់ តែ​សុំ​ពេល​ចរចា បន្ត​លើ​តម្លៃ​។ ក្នុង​ចំណោម​គ្រួសារ​ពលរដ្ឋ ចំនួន​៤​គ្រួសារ ដែល​នៅ​សេសសល់ ​មាន​ពលរដ្ឋ ​៣​គ្រួសារ សុខចិត្ត​ឱនភាព​លើ​តម្លៃ ដែល​បាន​ដាក់​ជូន​ក្រុមការងារ​កន្លង​មក តែ​មន្ត្រី​បញ្ជាក់​ថា តម្លៃ​នៅ​តែ​ខ្ពស់​ ខណៈ​មួយ​គ្រួសារ (​ហាង​វែ​នតា​) សុខចិត្ត​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ ។

លោក ខៀវ ប៊ូ​រិ​ន អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​ប្រធាន​ក្រុមការងារ​ក្រសួង​ទទួល​ដោះស្រាយ​ការ​សម្របសម្រួល​ការងារ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការងារ​នេះ​ក្រុម​ជំនាញ​ បាន​ចំណាយពេល​ជិត ១​ឆ្នាំ​មក​ហើយ ក្នុង​ការ​ដោះស្រាយ​គោលនយោបាយ​សម្របសម្រួល ជូន​ពលរដ្ឋ​ ៦៥​គ្រួសារ ដែល​រស់នៅ​ក្នុង​អគារ​សហកម្មសិទ្ធិ​នេះ​ ។

សូម​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​រៀបចំ​ដែនដី បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​ពលរដ្ឋ ដែល​កំពុង​រស់នៅ​អតីត​អគារ​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ ដែល​នៅ​សល់​ចំនួន ​៤​គ្រួសារ ត្រូវ​បញ្ឈប់​ការ​រស់នៅ និង​ដាក់​ឱសានវាទ ​ឲ្យ​ចាកចេញ ក្នុង​រយៈពេល​១៥​ថ្ងៃ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​។ ទីតាំង​អគារ​នេះ ស្ថិត​នៅ​លើ​ផ្លូវកែង​រវាង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​សាងសង់​ឡើង តាំងពី​អំឡុង​ឆ្នាំ​១៩៥០ គិត​មក​ដល់​បច្ចុប្បន្ន ​សំណង់​អគារ​មាន​អាយុ ៧៥​ឆ្នាំ​មក​ហើយ​។ អគារ​សហកម្មសិទ្ធិ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​) មាន​ក្រឡា​ផ្ទៃ​បាត​ទំហំ សរុប​៥៩០​ម៉ែត្រការ៉េ មាន​កម្ពស់​៦​ជាន់ ស្មើនឹង​១០៧​បន្ទប់​។ អគារ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវកែង​រវាង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ