ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែឧសភា នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨នាក់ទៀត ដោយធ្វើអោយចំនួនរកឃើញដល់១៨ករណី ក្នុងរយ:ពេលតែបីថ្ងៃប៉ុណ្ណោះ ។

ចំណែកកាលពីម្សិលគឺថ្ងៃទី២១ ខែឧសភា ក្រសួងសុខាភិបាលក៏បានប្រកាសរកឃើញអ្នកកើត
កូវីដ១៩ថ្មីចំនួន៨នាក់ផងដែរ ។ ចំណែកកាលពីថ្ងៃទី២០ ខែឧសភា វិញ ក្រសួងសុខាភិបាលបានប្រកាសអោយដឹងថា បានរកឃើញអ្នកកើតជំងឺកូវីដថ្មីចំនួនពីរនាក់ កាលពីថ្ងៃទី១៩ ខែឧសភា ។

ក្រសួងសុខាភិបាលបានអំពាវនាវអោយប្រជាជនកម្ពុជាបង្កើនការប្រុងប្រយ័ត្នឆ្លងមេរោគកូវីដ១៩ថ្មី ហើយក៏អំពាវនាវផងដែរ អោយចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ពិសេស ចំពោះអ្នកមានសុខភាពទន់ខ្សោយ និងមនុស្សចាស់ជរា ។

គួរបញ្ជាក់ថា ការរកឃើញនេះកើតមាន ខណ:ដែលប្រទេសក្នុងតំបន់ពិសេសថៃនិងសិង្ហបូរីកំពុងមានការឆ្លងមេរោគកូវីដ១៩ថ្មីនេះយ៉ាងច្រើន ។ សេចក្តីរាយការណ៍ព័ត៌មានបរទេសបានអោយដឹងថាគេរកឃើញកូវីដ១៩ថ្មីនៅក្នុងប្រទេសថៃរហូតដល់ ជាង៣ម៉ឺនករណីក្នុងរយ:ពេលតែមួយ
សប្តាហ៍ ។
ចែករំលែកព័តមាននេះ