ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ថ្មី ៖ ក្រុង​ហាណូយ និង​បាងកក​ ជាប់​ក្នុង​ចំណោម​ទីក្រុង​មានការ​ឆបោក​ខ្ពស់​បំផុត

1 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ជា​គោលដៅ​ទេសចរណ៍​ពេញ​និយម​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​ទីក្រុង​មានការ​ឆបោក​ខ្ពស់​បំផុត​។ នេះ​បើតាម​ការ​សិក្សា​ថ្មី​មួយ ​ដោយ​វិទ្យាស្ថាន…

ប្រទេស​វៀតណាម ៖ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម និង​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ជា​គោលដៅ​ទេសចរណ៍​ពេញ​និយម​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​ទីក្រុង​មានការ​ឆបោក​ខ្ពស់​បំផុត​។ នេះ​បើតាម​ការ​សិក្សា​ថ្មី​មួយ ​ដោយ​វិទ្យាស្ថាន Mastercard Economics និង​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​អា​មេ​រិ​ក CNBC កាលពី​ពេល​ថ្មី​ៗ​នេះ​។

របាយការណ៍​ពី Mastercard បាន​បង្ហាញ​ថា នៅ​ទីក្រុង​បាងកក ​សេវាកម្ម​តាក់ស៊ី និង​ជួល​រថយន្ត​មាន​ចំនួន​៤៨% នៃ​ករណី​ឆបោក ដែល​ធ្វើ​ឱ្យ​រាជធានី​បេះដូង​ប្រទេស​ថៃ​មួយ​នេះ ក្លាយជា​ប្រភព​នៃ​ការ​ឆបោក​ទូទៅ​កម្រិត​ខ្ពស់​បំផុត​ផ្តោត​លើ​ភ្ញៀវ​ទេសចរ​ ។

ស្រប​ពេល​ភ្ញៀវ​បរទេស​ជា​ច្រើន​បាន​រាយការណ៍​ថា ពួក​គេ​ក៏​បាន​ចាញ់បោក​ក្រោម​ស្នាដៃ​អ្នក​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​ផង​ដែរ ​។ មិនតែប៉ុណ្ណោះ របាយការណ៍​ក៏​បាន​លើក​ឡើងជា​ពិសេស​ថា ទីក្រុង​ភូ​កេ​ត ប្រទេស​ថៃ និង​ទីក្រុង​អង់​តា​លី​យ៉ា ប្រទេស​តួ​ក​គី ក៏​បានឃើញ​សកម្មភាព​ឆបោក​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​កក់​សណ្ឋាគារ​របស់​ភ្ញៀវ​ទេសចរ​ ។

របាយការណ៍​កត់​សម្គាល់ថា អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ខាន​ឃុន ប្រទេស​ម៉ិ​ក​ស៊ិ​ក​, ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​, ទីក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស និង​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​រាយការណ៍​ពី​កម្រិត​នៃ​ការ​ឆបោក​ខ្ពស់​ជាង​បើ​ធៀប​នឹង​ទីក្រុង​ផ្សេង​ៗ​ទៀត ខណៈ​ទីក្រុង​មានការ​ឆបោក​ទាប​បំផុត​រួម​មាន សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក​,​ទីក្រុង​ឌូ​ប​លី​ន សាធារណរដ្ឋ​អៀរ​ឡង់​, ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​, ទីក្រុង​ប៊ូ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី និង​ទីក្រុង​អេ​ឌី​ន​បឺ​ក ប្រទេស​ស្កុ​តឡែ​ន​ ។

ទោះ​យ៉ាងណា​ក៏​ដោយ កម្រិត​នៃ​ការ​ឆបោក​ដែល​ត្រូវ​បាន​រាយការណ៍​ក្នុង​ទីក្រុង​ទាំង​អស់ខុស​ៗ​ពី​គ្នា​ផង​ដែរ​ ។ ជា​ឧទាហរណ៍ ការ​ឆបោក​ពាក់ព័ន្ធ​សេវា​តាក់ស៊ី និង​ការ​ជួល​រថយន្ត​មាន​ត្រឹម ២% ដែល​បាន​រាយការណ៍​ក្នុង​ទីក្រុង​ហុងកុង និង​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ ស្រប​ពេល​ដែល​តួលេខ​បាន​កើនឡើង​រហូត​ដល់ ៦៦% នៅ​ទីក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

យោង​តាម Mastercard បាន​បង្ហាញ​ថា វិស័យ​ទេសចរណ៍ ជា​ពិសេស​ ផ្តោត​លើ​ការ​ធ្វើ​ដំណើរ​នៅ​តែ​ងាយ​រង​គ្រោះ​ខ្ពស់​ដោយ​ការ​ឆបោក ជាមួយនឹង​ករណី​ឆបោក​កើនឡើង​១៨% អំឡុង​រដូវក្តៅ និង ២៨% អំឡុង​រដូវ​រដូវរងា កាលពី​ឆ្នាំ​២០២៤​។

របាយការណ៍​ពី Euromonitor International ដែល​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស បាន​ដាក់​ចំណាត់ថ្នាក់​ទីក្រុង​បាងកក​ឈរ​លើ​កំពូល​តារាង​ទីក្រុង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាងគេ​បំផុត​របស់​ពិភពលោក​កាលពី​ឆ្នាំ​២០២៤ ជាមួយនឹង​កំណត់​ត្រា​ចំនួន ៣២,៤​លាន​នាក់​។ ចំណែកឯ​ទីក្រុង​ហាណូយ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ត្រឹម ៦,៣៥​លាន​នាក់​ប៉ុណ្ណោះ​៕ ដកស្រង់ ៖ VnExpress និង Nation Thailand

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ