ទីបំផុត! ដល់ថ្ងៃឱសានវាទវា.យកម្ទេចសំណង់រឹងមាំសង់រំលោ.ភយកដីឆ្នេរព្រែកត្រែង
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ដូចការព្រមានរបស់អាជ្ញាធរ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងរដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំដោយលោក ធឿន សុធិន…
ខេត្តព្រះសីហនុ ៖ ដូចការព្រមានរបស់អាជ្ញាធរ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងរដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំដោយលោក ធឿន សុធិន…
ខេត្តព្រះសីហនុ ៖ ដូចការព្រមានរបស់អាជ្ញាធរ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងរដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំដោយលោក ធឿន សុធិន អភិបាលរងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចុះអនុវត្តលិខិតជូនដំណឹង (ស,ជ,ណ)ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដែលបានជូនដំណឹងឲ្យលោក គួច វិន័យ និងលោកស្រី អ៊ុច ស្រីរ័ត្ន ជាម្ចាស់ភោជនីយដ្ឋានយីហោ (BEACE House) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយតិរវិថីសម្តេចហ៊ុន សែន ត្រង់ចំណុចឆ្នេរព្រែកត្រែងស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យធ្វើការរុះរើស្ពានផែថ្មដែលបានសាងសង់ដោយរំលោភបំពាន ដែលម្ចាស់ភោជនីយដ្ឋានខាងលើបានលបលួចសាងសង់ផែថ្មរឹងមាំលយចូលក្នុងសមុទ្រ ។ សំណង់រឹងមាំនេះ មានបណ្តោយប្រវែង១៨ម៉ែត្រ និងទទឹង៦ម៉ែត្រ មិនមានច្បាប់អនុញ្ញាត រំលោភយកដីចំណីឆ្នេរមិនអាងអីទេ ដើម្បីធ្វើអាជីវកម្មជាកម្មសិទ្ធិឯកជនរបស់ខ្លួន ។
យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកស្ទឹងហាវបានទុករយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដើម្បីឲ្យម្ចាស់ភោជនីយដ្ឋានខាងលើនេះធ្វើការរុះរើសំណង់រឹងមាំរបស់ខ្លួនចេញពីដីចំណីឆ្នេរវិញ ហើយបើក្នុងករណីម្ចាស់សំណង់មិនរុះរើ រដ្ឋបាលស្រុកស្ទឹងហាវ និងអនុវត្តវិធានការក្តៅវាយកម្ទេចសំណង់ចោលដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងត្រូវរងការផាកពិន័យទៅតាមនីតិវីធីនៃច្បាប់ស្តីពីសំណង់ខុសច្បាប់ ។
លោក ធឿន សុធិន អភិបាលរងស្រុកស្ទឹងហាវ បានឲ្យដឹងបន្ថែមទៀតថា ម្ចាស់សំណង់និងជាម្ចាស់ភោជនីយដ្ឋានខាងលើមានចរិតចចែសរឹងរុះ មិនសហការអនុវត្តតាមលិខិតជូនដំណឹងរហូតដល់ថ្ងៃឱសានវាទ ក៏មិនបានធ្វើការរុះរើនោះទេ ទើបរដ្ឋបាលស្រុកប្រើប្រាស់សម្ភារ:បច្ចេកទេស និងកម្លាំងដើម្បីវាយកម្ទេចចោលយកដីចំណីឆ្នេរមកវិញទុកជាប្រយោជន៍សារធារណ: ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ បានឃើញហេតុការណ៍ពីសកម្មភាពវាយកម្ទេចសំណង់រឹងមាំខាងលើ បានគាំទ្រសាទរចំពោះចំណាត់ការរបស់រដ្ឋបាលស្រុកស្ទឹងហាវ ។ មហាជនមួយចំនួនទៀតបានលើកឡើងថា ជាការឆកល្វែងក្នុងការអនុវត្តការងាររបស់អាជ្ញាធរមូលដ្ឋាន ដែលបណ្តែតបណ្តោយឲ្យដំណើរការសាងសង់សំណង់រឹងមាំបានដោយរលូនស្ទើរតែសម្រេច១០០%ទៅហើយ ដែលពាក្យចាស់លោកថា (អង្ករក្លាយជាបាយ) ទៅហើយ ទើបតម្រូវឲ្យវាយកម្ទេចចោល ។
គេនាំគ្នារិះគន់ថា កាលកំពុងសាងសង់ ហេតុអីភ្នែកមើលមិនឃើញ ? ចំជាគ្មានសមត្ថភាពមែន…ហេ ! ហេ ! ហើយអ្នកដែលខាតបង់គឺជាប្រជាពលរដ្ឋនេះឯង ។
ទោះបីជាបែបណា ការវាយកម្ទេចសំណង់រំលោភឆ្នេរនេះជាគម្រូសម្រាប់ជនដទៃទៀតផងដែរ ៕







ចែករំលែកព័តមាននេះ