រាជធានីភ្នំពេញ ៖ ជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ជាសន្តិសុខ ហើយរត់គេចខ្លួនតែរត់មិនរួច ។
សកម្មភាពឆក់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៥០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦កន្លងទៅ នៅតាមផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក និងត្រូវឃាត់ខ្លួនបាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ម្ចាស់ទូរស័ព្ទឈ្មោះ ព្រុយ សូនី អាយុ៧០ឆ្នាំ ហើយទូរស័ព្ទដែលជនឆក់យកទៅម៉ាកសាំសុ៊ង ។
ចំណែកជនសង្ស័យ ភ្លាមៗនោះនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថាសមត្ថកិច្ចដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១DH-០៤៧២ ជាមធ្យោបាយជិះធ្វើ
សកម្មភាព ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងម្ចាស់ទូរស័ព្ទទៅសួរនាំនិងដាក់ពាក្យ
បណ្ដឹងនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ