ទោះបីជាភ្ញៀវទេសចរបរទេសធ្លាក់ ប៉ុន្តែទោះបីជាយ៉ាងណា វិស័យសេវាកម្មទេសចរណ៍នៅតែអាចរកប្រាក់ចំណូលមហាសាលចូលប្រទេស និងទ្រទ្រង់ជីវភាពពលរដ្ឋយើង នៅក្នុងវិស័យនេះបាន ។
យោងតាមរបាយការណ៍មួយរបស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយ កាលពីសប្តាហ៍មុន បានឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណជារួមថា ជាប្រភពចំណូលមានតម្លៃ៣,៧ពាន់លានដុល្លារ កើនឡើងរង្វង់៣ភាគរយ ។
ប្រភពដដែលបានទទួលស្គាល់ថា ភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា កាលពីឆ្នាំទៅគឺបានរង្វង់៥,៦ លាននាក់ ធ្លាក់ចុះប្រមាណជា១៦,៩ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាភ្ញៀវទេសចរ នៅក្នុងស្រុក គឺមានក្នុងរង្វង់ជាង២៥,២លាននាក់ កើនឡើងរង្វង់ប្រមាណជា១១,៧ភាគរយ ។
មកដល់ពេលនេះ ទេសចរណ៍ក៏ជាសរសរស្តម្ភមួយនៃការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសផងដែរ ៕




ចែករំលែកព័តមាននេះ