ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាវិបត្តិរលកត្រជាក់នៅអាមេរិក៖ មនុស្ស ២១​នាក់ស្លា.ប់ និងជាង​៨០​ម៉ឺនគ្រួសារដាច់ភ្លើង ​

3 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​លាន​នាក់ ​កាលពី​ថ្ងៃ​ទី​២៦​ មក​រា ​ជួប​ប្រទះ​រលក​ត្រជាក់​ខ្លាំង​បំផុត ​ហើយ​កាន់តែ​ធ្ងន់ ដោយសារ​ផលវិបាក​របស់​ព្យុះ​ព្រិល​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១​នាក់​រួច​ហើយ ចំណែក​មនុស្ស​ជាង​៨០០០០០​គ្រួសារ​រង​ការ​ប៉ះពាល់​ដោយ​ការ​ដាច់​ភ្លើង​។ ក្នុង​តំបន់​បឹង​ធំ​ភាគ​ខាងជើង​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​លាន​នាក់ ​កាលពី​ថ្ងៃ​ទី​២៦​ មក​រា ​ជួប​ប្រទះ​រលក​ត្រជាក់​ខ្លាំង​បំផុត ​ហើយ​កាន់តែ​ធ្ងន់ ដោយសារ​ផលវិបាក​របស់​ព្យុះ​ព្រិល​មួយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១​នាក់​រួច​ហើយ ចំណែក​មនុស្ស​ជាង​៨០០០០០​គ្រួសារ​រង​ការ​ប៉ះពាល់​ដោយ​ការ​ដាច់​ភ្លើង​។

ក្នុង​តំបន់​បឹង​ធំ​ភាគ​ខាងជើង​អា​មេ​រិ​ក ប្រជាជន​ជួប​ប្រទះ​សីតុណ្ហភាព​ត្រជាក់​បំផុត​ដល់​២០​អង្សា​សេ​ក្រោម​សូន្យ​ ។ ហើយ​សីតុណ្ហភាព​ចុះ​ដល់​៣០​អង្សា​សេ​ក្រោម​សូន្យ ក្នុង​តំបន់​នានា​នៃ​រដ្ឋ​មី​នី​សូ​តា​និង​រដ្ឋ​វី​ស្កុនស៊ីន​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ផ្នែក​ឧតុនិយម​ជាតិ​អា​មេ​រិ​ក ​។ សីតុណ្ហភាព​នៅ​បន្ត​ធ្លាក់​ថែម​ទៀត នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក្រោម​ឥទ្ធិពល​នៃ​ខ្យល់​ត្រជាក់​អាក់​ទិ​ក​ ។  ពិសេស​ ក្នុង​បណ្ដា​តំបន់​នា​ភាគ​កណ្ដាល​ប្រទេស​សីតុណ្ហភាព​អាច​ធ្លាក់​ដល់​៤៥​អង្សា​សេ​ក្រោម​សូន្យ​ ។

ក្នុង​ផ្ទៃ​ប្រទេស​ព្រិល​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ដល់​កម្រាស់​ជាង​៣០​ស​ង្ទី​រ​ម៉ែត្រ ក្នុង​រដ្ឋ​អា​មេ​រិ​ក​២០​បណ្ដាល​ឲ្យ​មានការ​ដាច់​ភ្លើង​។ នា​ព្រឹក​ថ្ងៃ​ទី​២៦ ​មក​រា ​មនុស្ស​ប្រមាណ​៨២០០០០​គ្រួសារ​ នៅ​តែ​ពុំ​ទាន់​មាន​ភ្លើង​ប្រើ​វិញ ពិសេស​នៅ​ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក​ដែល​នៅ​ទីនោះ​ទឹកកក​ជាប់​ខ្សែកាប​ធ្ងន់​នាំ​ឲ្យ​ខ្សែកាប​អគ្គិសនី​ដាច់​ធ្លាក់​។  ការ​ដាច់​ភ្លើង​អាច​មាន​ច្រើន​ថ្ងៃ​ទៀត ព្រោះ​អាជ្ញាធរ​នៅ​មិន​ទាន់​អាច​ស្ដារ​បណ្ដាញ​ភ្លើង​ឡើង​វិញ​បាន​ពេញលេញ​នៅឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ