ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ព្រម​ទទួលយក​ហើយ​ យន្តហោះ​ជាកាដូ​ដល់​លោក​ត្រាំ​តម្លៃ​៤០០​លាន​ដុល្លារ

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​ លោក​PETE HEGSETH កាលពី​ថ្ងៃ​ទី​២១ ​ឧសភា​ បាន​ទទួលយក​ហើយ​យន្តហោះ​ដ៏​ទំនើប​ធុន​ប៊ូ​អី​ុ​ង​747 ជា​កាដូ​ផ្ដល់​ដោយ​កា​តា​ដែល​លោក​ដូ​ណា​ល់​ត្រាំ​គ្រោង​ប្រើ​ក្នុង​ឋានៈ​ជា​យន្តហោះ​ប្រធានាធិបតី​AIR FORCE…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​ លោក​PETE HEGSETH កាលពី​ថ្ងៃ​ទី​២១ ​ឧសភា​ បាន​ទទួលយក​ហើយ​យន្តហោះ​ដ៏​ទំនើប​ធុន​ប៊ូ​អី​ុ​ង​747 ជា​កាដូ​ផ្ដល់​ដោយ​កា​តា​ដែល​លោក​ដូ​ណា​ល់​ត្រាំ​គ្រោង​ប្រើ​ក្នុង​ឋានៈ​ជា​យន្តហោះ​ប្រធានាធិបតី​AIR FORCE ONE​។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្កោ​ន​លោក​SEAN PARNELL​ថ្លែង​ថា ក្រសួង​ការពារ​ប្រទេស​នឹង​ចាត់ចែង​វិធានការ​សន្តិសុខ​សម​ស្រប​នានា​លើ​យន្តហោះ​នោះ ដើម្បី​អាច​ប្រើ​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​។ លោក​អះអាង​ទៀត​ថា យន្តហោះ​នោះ​ត្រូវ​បាន​ទទួលយក ស្រប​តាម​បណ្ដា​ច្បាប់​របស់​សហព័ន្ធ​ក៏​ទោះបី​រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក​ហាម បណ្ដា​មនុស្ស​ដែល​មាន​តំណែង​ខ្ពស់​ទទួល​កាដូ​ណាមួយ​ពី​បរ​ទេស ដោយ​គ្មាន​ការ​អនុម័ត​យល់​ស្រប​ដោយ​សភា​ក្ដី​។ លោក​ដូ​ណា​ល់​ត្រាំ​ថា កាដូ​នោះ​របស់​កា​តា​មិនមែន​ជា​សំណូក​ឡើយ​។

ពេល​អ្នកកាសែត​សួរ​លោក​ពី​យន្តហោះ​នោះ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា គេ​ឲ្យ​យន្តហោះ​នោះ​មក​កងទ័ពអាកាស​អា​មេ​រិ​ក​។ លោក​ថា​ក្រសួង​ការពារ​ប្រទេស​ទទួល​ដោយ​មិនបាច់​ចេញ​ប្រាក់​ថ្លៃ​យន្តហោះ​ប៊ូ​អី​ុ​ង​747 សម្រាប់​យក​មក​ជំនួស​បណ្ដោះអាសន្ន យន្តហោះ​AIR FORCE ONE​ដែល​មាន​ចំណាស់​៤០​ឆ្នាំំ​មក​ហើយ ក្នុង​លក្ខណៈ​ជា​សាធារណៈ​និង​មាន​តម្លាភាព​បំផុត​។

តើ​វា​ទើស​ទាស់​អី​សម្រាប់​ពួក​អ្នក​ប្រជាធិបតេយ្យ​ដែល​ចង់​ចំណាយ​ខ្ពស់​សម្រាប់​យន្តហោះ​មួយ​។ សម្រាប់​ពួក​អ្នកនយោបាយ​ដែល​ប្រឆាំង​លោក​ត្រាំ​លើក​ឡើង​ថា កាដូ​មាន​តម្លៃ​ដល់​៤០០​លាន​ដុល្លារ​នោះ​ពី​រដ្ឋ​បរទេស​មួយ ចោទ​ជា​បញ្ហា​ក្រមសីលធម៌​និង​សន្តិសុខ​។

តាម​ទូរទស្សន៍​ABC NEWS ថា ប្រធានាធិបតី​អា​មេ​រិ​ក​នឹង​ប្រើ​យន្តហោះ​នោះ រហូត​ដល់​លោក​ផុត​អាណត្តិ​ក្នុង​ខែមករា​ឆ្នាំ​២០២៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ