ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងព្រះបរមរាជវាំង​បដិសេធ​ចំពោះ​គណនី​ហ្វេ​ស​បុក​ដាក់​ថា​«​ព្រះ​នាម​ព្រះ​ហា​ក្សត្រ​»​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បាន​ប្រកាស​បដិសេធ​ចំពោះ​អ្នក​បង្កើត​គណនី​Facebook ដាក់​ព្រះ​នាម​របស់​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បាន​ប្រកាស​បដិសេធ​ចំពោះ​អ្នក​បង្កើត​គណនី​Facebook ដាក់​ព្រះ​នាម​របស់​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ក្រសួងព្រះបរមរាជវាំង សូម​ប្រកាស​បដិសេធ​ចំពោះ​គណនី Facebook (​គ្រប់គ្រង​ដោយ​ជនអនាមិក​) ដែល​បាន​បង្ហោះ​ចែកចាយ​ក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រើប្រាស់​ព្រះ​នាម​របស់​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត រួម​មានៈ ១- Norodom Monineath Sihanouk ២-Hrh Norodom Monineath Sihanouk ៣- សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហ​នុ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងព្រះបរមរាជវាំង មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា មាន​តែ​វ៉េបសាយ​(website)​ចំនួន​២​ប៉ុណ្ណោះ ដែល​បាន​ប្រើប្រាស់​ជា​ផ្លូវកា​រៈ 9- www.norodomsihamoni.org/ របស់ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព សក្ការៈ​ដ៏​ខ្ព ង់​ខ្ពស់​បំផុត ។ ២- www.norodomsihanouk.info/ របស់ សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ ខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

ក្រៅពី​វ៉េបសាយ (website) ផ្លូវការ​ទាំង​២​ខាងលើ​នេះ ពុំ​មាន​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម ជា​ផ្លូវការ​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​របស់​ក្រសួងព្រះបរម​រាជវាំង​ឡើយ ។

ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ដែរ ក្រសួងព្រះបរមរាជវាំង​ក៏​អំពាវនាវ និង​ក្រើនរំលឹក​សា​ជា​ថ្មី​ដល់​ស្ថាប័ន​- អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ចាត់វិធានការ​ជា​បន្ទាន់​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ស្រប​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​របស់ ក្រសួងព្រះបរមរាជវាំង​ខាងលើ តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ