ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ ៖​ ឱ្យ​តែ​ទៅ​មុខ កុំឱ្យ​តែ​លោត​ថយ​ក្រោយ ចង់​អ្នក​ណា​ថា ​អី​ថា​ទៅ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​ថ្លែង​ថា រាជ​រដ្ឋា​ភិបាល​ធ្វើ​កិច្ចការ​ជំហាន​គីង្គក់​ក៏​បានឱ្យ​តែ​ទៅ​មុខ កុំឱ្យ​តែ​លោត​ថយក្រោយ ចង់​អ្នក​ណា​ថា​អ្វី​ថា​ទៅ យើង​គិតតែ​ពី​ធ្វើ​កិច្ចការ​របស់​យើង​…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​ថ្លែង​ថា រាជ​រដ្ឋា​ភិបាល​ធ្វើ​កិច្ចការ​ជំហាន​គីង្គក់​ក៏​បានឱ្យ​តែ​ទៅ​មុខ កុំឱ្យ​តែ​លោត​ថយក្រោយ ចង់​អ្នក​ណា​ថា​អ្វី​ថា​ទៅ យើង​គិតតែ​ពី​ធ្វើ​កិច្ចការ​របស់​យើង​ ។

​ការ​ថ្លែង​របស់​សម្ដេច​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែរ ​សម្ដេច​អញ្ជើញ​ជា​អធិបតី អប​អរសាទរ​មាន​ក្រុមហ៊ុន​ចំនួន​២០០ បាន​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥​ នេះ ។

សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ថា​ «អ្នក​ថា​ បាន​តែ​ថា ខណៈ​អ្នក​ធ្វើ​គឺ​ខិតខំ​ខ្លាំង​ណាស់ មិនមែន​ជា​រឿង​ងាយស្រួល​ទេ ដែល​ធ្វើ​ឱ្យ​គេ​ទុកចិត្ត និង​ដាក់​ទុន​វិនិយោគ​មក​កាន់​ប្រទេស​របស់​យើង​ ។ អាស្រ័យ​ហេតុនេះ​ហើយ​​បានជា​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា​៖ «​ជំហាន​គីង្គក់​ក៏​បាន​ឱ្យ​តែ​លោត​ទៅ​មុខ កុំ​លោត​ថយក្រោយ ហើយ​លោត​ចំ​ទិស​ដៅ កុំ​លោត​ធ្លាក់​ចូល​ក្នុង​ជ្រោះ​ស្លាប់ លោត​មិន​ងាយ​ទេ ទាញ​វិនិយោគ បង្កើត​ភាព​ទុកចិត្ត​មិន​ងាយ​ទេ ត្រូវ​ថែរក្សា​ឱ្យ​បាន ត្រូវ​ធានា​ឱ្យ​បាន ត្រូវ​បញ្ជូន​សមិទ្ធ​ផល​តិច​ៗ​ក៏​ដោយ ក៏​ត្រូវ​ទៅ​មុខ​យើង​អ្នក​ធ្វើ​មិន​ស្រួល​ទេ​ ។ អ្នក​ថា​គេ​ថា​លឿន​ណាស់​។

ប៉ុន្តែ​យើង​អ្នក​ធ្វើ​នៅ​ទី​នេះ ពី​ព្រឹក​រហូត​ដល់​ល្ងាច​ គ្រាន់តែ​ដេរខោ​អាវ​ធ្វើ​បាន​ប៉ុន្មាន? អ្នកខ្លះ​គ្រាន់​តែ​ឈរ​មើល យី​ធ្វើ​បាន​ប៉ុណ្ណឹង ខ្ញុំ​ធ្វើ​ម៉ា​ភ្លេ​ត ១​ម៉ោង​បាន​ប៉ុ​ន្នេះ​! អើ​!​ធ្វើ​ទៅ​! តែ​យើង​ធ្វើ​បាន​ប៉ុ​ន្នេះ ត្រូវ​មោទនភាព​នូវ​អ្វី​ដែល​យើង​ធ្វើ​បាន ហើយ​រួម​គ្នា​ថែរក្សា និង​បង្កើត​បន្ថែម​ទៀត ជូន​ប្រទេស​ជាតិ ប្រជាជន​របស់​យើង ជា​ពិសេស ​វិស័យ​ការងារ​ជូន​ប្រជាជន​របស់​យើង​ឱ្យ​បាន​ច្រើន​។ សូម​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ​!»​ ។

សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា ភាព​រីក​ចម្រើន​របស់​កម្ពុជា មាន​ច្រើន​ណាស់​ដោយ​មិន​ចាំបាច់​រៀបរាប់​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ កម្មករ កម្មការិនី គឺ​បានឃើញ និង​កំពុង​ទទួល​បាន​នូវ​ផ្លែផ្កា​ដោយ​ផ្ទាល់​រួច​ហើយ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ។

សម្តេច​បាន​បន្ថែម​ថា ជា​ការ​កត់សម្គាល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នេះ មាន​លក្ខណៈ​ពិសេស​ជាង​តំបន់​ផ្សេង​ៗ​នៅ​កម្ពុជា​, ដោយ​តំបន់​នេះ ត្រូវ​បាន​ទទួលស្គាល់​, គាំទ្រ និង​មានការ​ចុះ កិច្ចព្រមព្រៀង​ពង្រឹង​ទំនាក់ទំនង និង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ រវាង​រដ្ឋាភិបាល​កម្ពុជា​-​ចិន ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ដំបូង​នៅ​ឆ្នាំ​២០០៨ ជា​ពិសេស​ ការ​រួម​គ្នា​អនុវត្ត «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​»​។

សូម​ជម្រាប​ថា គិត​មក​ដល់​ពេល​នេះ ​ខេត្ត​ព្រះ​សីហ​នុ មាន​រោងចក្រ​សហគ្រាស​កើនឡើង​ពី ៦៩​សហគ្រាស និង​កម្មករនិយោជិត​១០,៦១៩ នៅ​ឆ្នាំ​២០០៨ រហូត​ដល់​៣,៨៣៣​សហគ្រាស ជាមួយ​កម្មករនិយោជិត​១១៥,៨៥៤​នាក់ គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២៥ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​មធ្យម​ប្រមាណ​៣៥៩​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ ។

ដោយឡែក ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​៥ នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​រោង​ចក សហគ្រាស សរុប​ចំនួន ៣២៧​សហគ្រាស មាន​កម្មករនិយោជិត​ចំនួន​៤៦,៧៥០​នាក់ ទទួល​បាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រមាណ​១៥០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ ។ ដែល​ទាំង​អស់នេះ​ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគទន់ គួប​ផ្សំ​ជាមួយ​ការ​កសាង​ហេរ​ដ្ឋា​រចនាសម្ព័ន្ធ​សម្បូ​បែប ជា​ពិសេស​គឺ​ប្រទេស​កម្ពុជា​មាន​សន្តិភាព និង​ស្ថិរ​​ភាព​នយោបាយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ