ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវភាព​ថ្មី​របស់​ជនរួមជាតិ​ខ្មែរ​ នៅ​ប្រទេស​វៀតណាម​ សព្វថ្ងៃ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​ប្រទេស​វៀតណាម តែងតែ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​សំណាក់ បក្ស រដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម យកចិត្តទុកដាក់​ទំនុកបម្រុង អនុវត្ត​គោលនយោបាយ…

រាជធានី​ភ្នំពេញ ៖ ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​ប្រទេស​វៀតណាម តែងតែ​ទទួល​បានការ​យកចិត្តទុកដាក់​ពី​សំណាក់ បក្ស រដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម យកចិត្តទុកដាក់​ទំនុកបម្រុង អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ ប្រកបដោយ​ភាព​ស៊ីសង្វាក់ និង​មាន​ប្រសិទ្ធភាព សំដៅ​បង្កើន​ធនធាន ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម បង្កើន​ប្រាក់​ចំណូល លើកកម្ពស់​ជីវភាព​រស់នៅ និង​កសាង​សហគមន៍​ជនបទ​ថ្មី ដែល​មាន​ភាព​រុងរឿង​សម្បូរ​សប្បាយ ។

អាជ្ញាធរ​ស្រុក ជៅ ថា​ញ់ (Chau Thanh) ស្ថិត​នៅ​ចំ​ទីតាំង​យ៉ាង នៅ​ក្នុងទឹកដី​វៀតណាម បាន​លើក​ឡើង​ថា ជា “​ច្រក​ចេញចូល​” នៃ​ខេត្ត សុក ​ត្រាំ​ង (Soc Trang) មាន​ប្រជាជន​ជិត​៥០% ដែល​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​មូលដ្ឋាន បាន​បង្កើន​ការ​ទាក់ទាញ​វិនិយោគ យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​ជនបទ លើកកម្ពស់​ជីវភាព​រស់នៅ បង្កើត​ការងារ បើក​ទូលាយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រប់​ទម្រង់ បាន​ជួយ​ឱ្យ​ជីវភាព​រស់ នៅ​របស់​ប្រជាជន នៅ​តំបន់ ជៅ ថា​ញ់ ជា​ពិសេស​បងប្អូន​ជនជាតិ​នៅ​ទីនោះ មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស ។

ចំពោះ​ខេត្ត ​ត្រា ​វិញ (Tra Vinh) ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ ជាង​២០% រស់នៅ​។ ពួក​គេ​ធ្វើការ​យ៉ាង​លំបាក ក្នុង​វិស័យ​ផលិតកម្ម ភាគច្រើន ក្នុង​វិស័យ​កសិកម្ម វារីវប្បកម្ម និង​មួយ​ចំនួន​តូច ប្រកប​របរ​តម្បាញ សិប្បកម្ម និង​សេវាកម្ម​ពាណិជ្ជកម្ម​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទោះបីជា​មានការ​លំបាក​មួយ​ចំនួន ប៉ុន្តែ​ដោយ​មានការ​យកចិត្តទុកដាក់​ណែនាំ និង​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​រដ្ឋាភិបាល​ថ្នាក់​កណ្តាល ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ និង​គ្រប់​វិស័យ ខេត្ត​បាន​យកចិត្តទុកដាក់​ណែនាំ និង​បាន​ធ្វើ​ឱ្យ​មាន​ផ្លាស់​ប្តូរ​គ្រប់​បែប​យ៉ាង នៅ​ក្នុង​តំបន់ ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ សំដៅ​ជំរុញ​ឱ្យ​មាន​កំណើន​ជីវភាព​រស់នៅ ដោយ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់ កើន​ដល់ ៣,០០០​ដុល្លារ​/​ឆ្នាំ នាំ​ឱ្យ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ឡើង ។ មិន​អាច​រៀបរាប់​អស់ពី​សមិទ្ធិ​ផល ដែល​ទទួល​បាន​ពី​ការ​អភិវឌ្ឍ​ភូមិ ស្រុក ថ្មី នោះ​ទេ​។ កម្មវិធី​គោលដៅ​ជាតិ នៅ​តំបន់​ជនជាតិ រួម​ជាមួយនឹង​កម្មវិធី​របស់​អាជ្ញាធរ​មូលដ្ឋាន ខេត្ត វី​ញ ឡុ​ង (Vinh Long) បាន​បង្កើន​ការ​អភិវឌ្ឍ និង​ការ​ផ្លាស់​ប្តូរ​ថ្មី​ជា​បណ្តើរ​ៗ​ នៅ​ក្នុង​តំបន់​ជនជាតិ​ខ្មែរ​។ រហូត​មក​ដល់​ពេល​នេះ ប្រាក់​ចំណូល​ជា​មធ្យម​បាន​ឈាន​ដល់ ៣,១០០​ដុល្លារ​/​ម្នាក់​/​ឆ្នាំ ។ ហេដ្ឋា​រចនាសម្ព័ន្ធ នៃ​តំបន់​ជនជាតិ​ខ្មែរ ត្រូវ​បាន​វិនិយោគ​យ៉ាង​ល្អ​ប្រសើរ ដោយ​មាន​ផ្លូវ​ក្រាល​កៅស៊ូ អាច​ឱ្យ​រថយន្ត​ធ្វើ​ដំណើរ​បាន​នៅ​ទូ​ទាំង​ឃុំ មាន​ផ្លូវ​បេតុង អាច​ឱ្យ​រថយន្ត​ធ្វើ​ដំណើរ​បាន​នៅ​ទូ​ទាំង​ភូមិ​។ សាលារៀន បន្ទប់រៀន និង​មន្ទីរពេទ្យ មាន​គ្រប់​ទីកន្លែង ។ ដោយ​ទទួល​បាន​ទុន​ពី​ប្រភព​នានា ក្នុង​រយៈពេល​ពី​ឆ្នាំ​២០១៩-២០២៤ ខេត្ត វី​ញ ឡុ​ង បាន​សាងសង់ និង​ជួសជុលផ្ទះ​ចំនួន ៧៨៥​ខ្នង ជូន​គ្រួសារ​ខ្មែរ​ក្រីក្រ ហើយ​នៅ​ឆ្នាំ​២០២៥ បាន​សាងសង់​រួចរាល់​ផ្ទះ​ចំនួន ៤១​ខ្នង​។ ជា​រួម ខេត្ត​បាន​លុប​បំបាត់​ទាំងស្រុង ផ្ទះ​បណ្តោះអាសន្ន និង​ដែល​មាន​ភាព​ទ្រុឌទ្រោម ក្នុង​តំបន់ ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ​។ តាម​រយៈ​គោលនយោបាយ​អនុគ្រោះ​ជា​ច្រើន​លើ​ដើមទុន ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​បង្កើត​ការងារ និង​មុខរបរ បាន​ជួយ​ឱ្យ​គ្រួសារ​ខ្មែរ​ជា​ច្រើន​មាន​ជីវភាព​ល្អ​ប្រសើរ ។

តំណាង​អាជ្ញាធរ​ឃុំ ឡ​ន មី (Loan My) ខេត្ត វី​ញ ឡុ​ង លោក ថា​ច់ សូ​ផាត បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ សហគមន៍​ជនជាតិ​ខ្មែរ ក្នុង​ឃុំ បាន​ទទួល​ការ​យកចិត្តទុកដាក់ និង​លើកទឹកចិត្ត ជា​គោលនយោបាយ​ជា​ច្រើន ដែល​បាន​ជួយ​ទាន់​ពេលវេលា​ដល់​គ្រួសារ​ពួក​គាត់ ឱ្យ​មាន​លទ្ធភាព​កែ​លម្អ​លំនៅ​ដ្ឋា​ន ដីធ្លី លើកកម្ពស់​ជីវភាព​រស់នៅ​ឱ្យ​មាន​ភាពល្អ​ប្រសើរ និង​មាន​ស្ថិរភាព​ជា​បណ្តើរ​ៗ ។

លោក​បន្ត​ថា ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​តំបន់​បងប្អូន​ជនជាតិ​ខ្មែរ​វិញ មិន​ត្រឹមតែ​យកចិត្តទុកដាក់​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ការ​កំណត់​ពី​សារៈសំខាន់ នៃ​ការ​ដឹក​ជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ជនបទ ដែល​មានការ​លំបាក​ជា​ច្រើន អាជ្ញាធរ​មូលដ្ឋាន នៃ​តំបន់ ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ និង​ស្រប​ទៅ​តាម​តម្រូវការ​របស់​ប្រជាជន​ជា​ច្រើន ដោយ​ព​ន្លឿ​ន​ដំណើរការ​កសាង ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន​ជនបទ ឱ្យ​កាន់តែ​ពេញលេញ ជួយ​ឱ្យ​មុខមាត់​នៅ​ទី​ជនបទ មានការ​ផ្លាស់​ប្តូរ​ថ្មី​។ បច្ចុប្បន្ន​នេះ នៅ​តាម​បណ្តា​ខេត្ត ដែល​មាន​ជនជាតិ​ខ្មែរ​រស់នៅ មាន​ផ្លូវ​ច្រើន​ខ្វាត់ខ្វែង​។ ផ្លូវ ដែល​មាន​ភក់​ពី​មុន នៅ​តំបន់​ដាច់​ស្រយាល ពេល​នេះ ត្រូវ​បាន​ជំនួស​ដោយ​ផ្លូវ​បេតុង និង​ផ្លូវ​ក្រាល​កៅស៊ូ ត​ភ្ជាប់​ភ្នា​រវាង​ភូមិ​-​ឃុំ ផ្តល់​ងាយស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ចរាចរ​ទំនិញ គ្រប់​ប្រភេទ ។

ចំណែក​លោក ឡឹម ហៀ​ប (Lam Hiep) ឃុំ ភូ តិ​ន Phu Tan ស្រុក ជៅ ថា​ញ់ Chau Thanh ខេត្ត សុក ត្រាំ​ង Soc Trang បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ដែល​ផ្លូវថ្នល់ នៅ​តំបន់​ជនជាតិ​ខ្មែរ​រស់នៅ បាន​សាងសង់​រួចរាល់ ក្រាល​កៅស៊ូ និង​មាន​ភាព​ធំ​ទូលាយ ។

លោក​បាន​ចែករំលែក​ថា ៖ «​ប្រជាជន​នៅ​ទី​នេះ សប្បាយចិត្ត​ណាស់ រួម​ទាំង​អ្នកស្រុក​ផ្សេង​ទៀត ឆ្លងកាត់​ផ្លូវ​នេះ ឬ​ប្រជាពលរដ្ឋ និង​កម្មករ​ទៅ​ធ្វើការ​នៅ​សួន​ឧស្សាហកម្ម​ក្បែរ​នោះ ក៏​មាន​ភាព​ងាយស្រួល​ផង​ដែរ ដោយ​ផ្លូវ​ថ្មី ការ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ ។ នៅ​តាម​សងខាង​ផ្លូវ​មាន​ទន្លេ និង​វាលស្រែ ពេល​ដល់​រដូវ​ច្រូតកាត់ ប្រជាពលរដ្ឋ អាច​ធ្វើ​ដំណើរ​បាន​ស្រួល ទេសភាព​ក៏​មានការ​ផ្លាស់​ប្តូរ​ខ្លាំង ផ្ទះ​ថ្មី​កាន់តែ​ច្រើន​…» ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ទីនោះ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់ និង​វិនិយោគ​លើ​គោលនយោបាយ​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព​ជា​ច្រើន មុខមាត់​របស់​ជនជាតិ​ខ្មែរ​នៅ​ខេត្ត វី​ញ ឡុ​ង (Vinh Long) អាន យ៉ាង (An Giang) ត្រា វិញ (Tra Vinh) ជាដើម មានការ​ផ្លាស់​ប្តូរ​កាន់តែ​ខ្លាំង​ឡើង រួម​ទាំង​ឃុំ​ជា​ច្រើន បាន​ក្លាយជា​ឃុំ ជនបទ​គំរូ​ថ្មី ។ ប្រជាជន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ពឹង​លើ​ខ្លួនឯង និង​រួមចំណែក​យ៉ាង​សកម្ម​ជួយ​ដល់​មាតុភូមិ និង​ប្រទេស​ជាតិ ។

ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ លោក ថា​ច់ ដឿ​ង (Thach Duong) ប្រធាន​ស្តីទី មន្ទីរ​ជនជាតិ និង​សាសនា​ខេត្ត វិញ ឡុ​ង បាន​លើក​ឡើង​ថា ដោយ​មាន​ទំនៀមទំលាប់​ស្នេហា​ជាតិ និង​ការ​ចងសម្ព័ន្ធ​មេត្រីភាព​យូរអង្វែង​ជាមួយ​ទឹកដី​ភាគ​ខាងត្បូង ប្រជាជន​ខ្មែរ​មិន​ត្រឹមតែ​ខិតខំ​ពុះពារ​ជំនះ​ការ​លំបាក​ក្នុង​ជីវភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចូលរួម​ចលនា​ប្រឡង​ប​ណាំង​ស្នេហា​ជាតិ​ជា​ច្រើន ក្នុង​មូលដ្ឋាន​ផង​ដែរ ។ គ្រួសារ​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ដាំ​ដំណាំ និង​ចិញ្ចឹមសត្វ​យ៉ាង​សកម្ម ដោយ​អនុវត្ត​តាម​បែប​បច្ចេកទេស​ទំនើប និង​ទទួល​បាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ រួមចំណែក​ដល់​ការ​លុប​បំបាត់​ភាព​អត់ឃ្លាន កាត់​បន្ថយ​ភាព​ក្រីក្រ និង​ក្លាយជា​អ្នកមាន​ចំណូល​ធូរធារ​ជា​បន្តបន្ទាប់ ។ ជា​ពិសេស តួនាទី និង​កិត្យានុភាព​របស់​ប្រជា​ពល​ដ្ឋ​ខ្មែរ​នៅ​ទីនោះ ត្រូវ​បាន​លើកកម្ពស់​យ៉ាង​ច្បាស់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​។ ពួក​គាត់ គឺជា​ស្ពាន​ភ្ជាប់​ដ៏​សំខាន់​មួយ​រវាង​រដ្ឋាភិបាល និង​ប្រជាជន សកម្ម​ផ្សព្វផ្សាយ និង​ប្រមូលផ្តុំ​ប្រជាជន​អនុវត្ត​គោលនយោបាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ ចូលរួម​ក្នុង​ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​លើកកម្ពស់​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​ជាតិ​។ ព្រះសង្ឃ ឥស្សរជន​សាសនា និង​ឥស្សរជន​ល្បី​ៗ​ជា​ច្រើន កំពុង​ធ្វើ​ជា​គំរូ ក្នុង​ការ​កៀរគរ​ប្រជាជន​បរិ​ច្ចាក​ដី និង​រួមចំណែក​ជា​កម្លាំង​ពលកម្ម ការ​ខិតខំ​កសាង​ផ្លូវ​សម្រាប់​ធ្វើ​ចរាចរណ៍ សាលារៀន មណ្ឌល​វប្បធម៌ ជាដើម ដើម្បី​សម្រេច​ឱ្យ​បានជា​បណ្តើរ​ៗ​តាម​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​កម្មវិធី​សាងសង់​ជនបទ​ថ្មី ។ ជាមួយនឹង​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព នូវ​គោលនយោបាយ​គាំទ្រ សេដ្ឋកិច្ច​គ្រួ សារ​ជនជាតិ​ខ្មែរ នៅ​ប្រទេស​វៀតណាម មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក៏​ត្រូវ​បាន​កែ​លម្អ និង​លើកកម្ពស់​ឥត​ឈប់​ឈរ ។

នា​ពេល​ខាង​មុខ បក្ស និង​រដ្ឋ​វៀតណាម នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ជនជាតិ ប្រកបដោយ​ភាព​ស៊ីសង្វាក់​គ្នា និង​មាន​ប្រសិទ្ធ​ភា ព ជា​ពិសេស​គោលនយោបាយ​គាំទ្រ​ជាក់ស្តែង សម្រាប់​តំបន់​ជនជាតិ​ខ្មែរ​។ បង្កើត​លក្ខខណ្ឌ​សម​ស្រប ដើម្បី​ឱ្យ​ប្រជាជន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ ការពារ​បរិស្ថាន ថែរក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ និង​កសាង​ជីវភាព​រស់នៅ​តាម​បែប​ស៊ី​វិ​ល័យ និង​ទំនើប​ថ្មី រួមចំណែក​អភិវឌ្ឍ​រួម នៅ​តំបន់​ជនជាតិ​ខ្មែរ ក្នុង​សម័យ​ឧស្សាហូបនីយកម្ម ទំនើប​កម្ម និង​សមាហរណកម្ម​អន្តរជាតិ ។

សូម​ជម្រាប​ថា គោលនយោបាយ​ថែទាំ ទំនុក​ប្រមុង​ជីវភាព​រស់នៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​វៀតណាម​ទាំង​ខាង​សម្ភារៈ និង​ស្មារតី ដូច​ជា​កម្មវិធី​គោលដៅ​ជាតិ ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​សម្រាប់​ជនជាតិភាគតិច និង​តំបន់​ភ្នំ ដំណាក់កាល ២០២១-២០២៥ របស់​ប្រទេស​វៀតណាម ទទួល​បាន​ប្រសិទ្ធភាព​ជាក់ស្តែង និង​បាន​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទូ​ទាំង​តំបន់​ទាំងមូល ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ