ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​វា.យ​ឆ្មក់​មូល​ដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី​ជា​ថ្មី​បង្ក​ជា​អគ្គិ​ភ័យ​សន្ធោ​សន្ធៅ

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ ​អ៊ុយ​ក្រែន​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ទៅ​លើ​រោង​ជាង​​១​​កន្លែង​របស់​រុស្ស៊ី​ដែល​ប្រើ​​សម្រាប់​ចត​យន្ត​ហោះ​ចម្បាំង​​ សម្រាប់​ទុក​ដាក់​គ្រាប់​បែក និង​គ្រឿង​បរិក្ខារ​យោធា​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អគ្គ​សេនា​ធិ​ការ​ដ្ឋាន​កង​ទ័ព​​អ៊ុយ​ក្រែន​។ មូល​ដ្ឋាន​ទ័ព​អាកាស​​​បូរីស​សុក​លីប (Borisoglebsk) នៃ​តំបន់​​វ៉ូរ៉ូ​ណេស (Voronezh Oblast)​…

ទី​ក្រុង​កៀវ៖ ​អ៊ុយ​ក្រែន​បើក​យុទ្ធ​នា​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ទៅ​លើ​រោង​ជាង​​១​​កន្លែង​របស់​រុស្ស៊ី​ដែល​ប្រើ​​សម្រាប់​ចត​យន្ត​ហោះ​ចម្បាំង​​ សម្រាប់​ទុក​ដាក់​គ្រាប់​បែក និង​គ្រឿង​បរិក្ខារ​យោធា​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អគ្គ​សេនា​ធិ​ការ​ដ្ឋាន​កង​ទ័ព​​អ៊ុយ​ក្រែន​។ មូល​ដ្ឋាន​ទ័ព​អាកាស​​​បូរីស​សុក​លីប (Borisoglebsk) នៃ​តំបន់​​វ៉ូរ៉ូ​ណេស (Voronezh Oblast)​ ​រង​ការ​វាយ​ប្រហារ​កាល​ពី​យប់​មិញ​។ តាម​រយៈ​រូប​ថត​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ គេ​ឃើញ​ថា​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​​នឹង​កន្លែង​កើត​ហេតុ​។​

នៅ​ពេល​រង​ការ​វាយ​ប្រហារ​​​កាន់​តែ​ខ្លាំង​ឡើង​ៗ​ អ៊ុយ​ក្រែន​យល់​ថា​ខ្លួន​ត្រូវ​តែ​ខិត​ខំ​បន្ថយ​កម្លាំង​របស់​រុស្ស៊ី​ខ្លះ។​ ដូច្នេះ​ត្រូវ​តែ​វាយ​ឆ្មក់​ទី​តាំង​នានា​របស់​រុស្ស៊ី​វិញ​តួ​យ៉ាង​ដូច​ជា​មូល​ដ្ឋាន​ទ័ព​អាកាស​នៅ​វ៉ូរ៉ូនេស​ និង​ទី​តាំង​ដទៃ​ទៀត​។ ទី​ក្រុង​កៀវ​ថ្លែង​ថា​ខ្លួន​ដាក់​ផែន​ការ​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​បូរីស​សុក​លីប​ដែល​ដាក់​តាំង​​​យន្ត​ហោះ​ចម្បាំង​ល្អ​ៗ​ដូច​ជា​ម៉ាក​អែស​យូ​៣៤ (Su-34), អែស​យូ​៣៥ (Su-35) និង​អែស​យូ​៣០​អែស​អឹម (Su-30SM)។ យន្ត​ហោះ​ទាំង​នេះ​ត្រូវ​រុស្ស៊ី​ប្រើ​ប្រាស់​ដើម្បីវាយ​អ៊ុយ​ក្រែន​។​

ប្រជា​ជន​រុស្ស៊ី​រស់​នៅ​តំបន់​វ៉ូរ៉ូនេស​ប្រាប់​ថា​ពួក​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​ប្រហែល​ដប់​ដង​នៅ​អំឡុង​ម៉ោង​២​រំលង​អធ្រាត្រ​។ អ៊ុយ​ក្រែន​ច្រើន​បើក​ការ​វាយ​ប្រហារ​នៅ​ពេល​រាត្រី​ដោយ​យក​ស្ទីល​តាម​រុស្ស៊ី​ដែរ​។ ​កាល​ពី​យប់​មិញ​ ​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​ និង​ភ្លើង​ឆេះ​នៅ​ក្នុង​តំបន់​ចំនួន​៦​។ ប៉ុន្តែ​រុស្ស៊ីអះ​អាង​ថា​នោះ​ជា​ការ​ផ្ទុះ​ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​របស់​ខ្លួន​បាញ់​ទម្លាក់​តែ​ប៉ុណ្ណោះ​។ ពោល​គឺ​មិន​មែន​ជា​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​ការ​វាយ​ប្រហារ​របស់​អ៊ុយ​ក្រែន​នោះ​ទេ​។​

អភិ​បាល​តំបន់​វ៉ូរ៉ូនេស​ថ្លែង​ថា​រុស្ស៊ី​បាញ់​ធ្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​ជា​ច្រើន​គ្រឿង​។ ចំណែក​នៅ​តំបន់​ស្មូ​ឡឹង (Smolensk) រុស្ស៊ី​បាញ់​ធ្លាក់​ដ្រូន​៣​គ្រឿង​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ថ្លែង​ថា​រយៈ​ពេល​ជាង​បី​ម៉ោង​ យោធា​របស់​ខ្លួន​បាញ់​ធ្លាក់​ដ្រូន​៤២​គ្រឿង​នៅ​ក្បែរ​ព្រំ​ដែន​ដូច​ជា​នៅ​​បែល​ហ្គោ​រ៉ូត (Belgorod), ប្រ៊ីយ៉ង់ (Bryansk) និង​ខឺស (Kursk)។ គេ​ក៏​​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​នៅ​​ទី​ក្រុង​​​ឆេ​បូក​សារី (Cheboksary) ផង​ដែរ​​។ វីឌីអូ​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​បង្ហាញ​រូប​ភ្លើង​ឆាប​ឆេះ​នៅ​តំបន់​ឧស្សាហ​កម្ម​​មួយ​កន្លែង​ដែល​​ផលិត​គ្រឿង​​​អគ្គិសនី​សម្រាប់​បំពាក់​លើ​បរិក្ខារ​យោធា​។​

នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​ ការ​ប្រើ​ប្រាស់​នយោបាយ​ការ​ទូត​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធ​ភាព​។ ត្រាំ និង​ពូទីន​និយាយ​ទូរ​ស័ព្ទ​ជា​មួយ​គ្នា​បី​បួន​ដង​​​ហើយ​ហាក់​ដូច​ជា​ដដែល​ៗ​ដូច​ចាក់​ទឹក​លើ​ក្បាល​ទា​។ លោក​ពូទីន​ចង់​បង្ហាញ​ជំហរ​របស់​គាត់​រឹង​ដូច​ដែក​ថែប​ដែល​គ្មាន​អ្វី​មក​បន្ទន់​ចិត្ត​របស់​គាត់​បាន​ឡើយ​។ គាត់​ប្រាប់​ត្រាំ​ថា​រុស្ស៊ី​នឹង​មិន​ដក​ថយ​ជា​ដាច់​ខាត​រហូត​ដល់​សម្រេច​គោល​ដៅ​របស់​ខ្លួន​។ នៅ​ក្នុង​ស្ថាន​ភាព​នេះ អ៊ុយ​ក្រែន​ត្រូវ​តែ​បង្ខំ​ចិត្ត​កាន់​អាវុធ​ប្រយុទ្ធ​នឹង​មហា​អំណាច​យោធា​១​នេះ​។ ជា​ពិសេស វាយ​បក​វិញ​ដោយ​ប្រើ​ប្រាស់​ដ្រូន​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនា​វដ្ដី​ញូស្វីក (Newsweek)​ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ