ត្រាំលើកហ្នឹងព្រ.មានដាក់ទណ្ឌកម្មមែនទែនហើយព្រោះរុស្ស៊ីស.ម្លា.ប់មនុស្សរាល់ថ្ងៃ
ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំមើលទៅបែបទ្រាំមិនបាននឹងការវាយប្រហារកាន់តែខ្លាំងឡើងៗពីសំណាក់រុស្ស៊ីទៅលើអ៊ុយក្រែន។ លោកព្រលយពាក្យថាអាមេរិកអាចនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតពីលើទណ្ឌកម្មដែលមានស្រាប់ដែលបន្សល់ទុកតាំងពីជំនាន់លោកបៃដិន។ ត្រាំទម្លាយអាថ៌កំបាំងឱ្យដឹងថានៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទកាលពីយប់ថ្ងៃព្រហស្បតិ៍នោះ គាត់បានបង្ហើបប្រាប់លោកពូទីនថាអាមេរិកអាចនឹងដាក់ទណ្ឌកម្មរុស្ស៊ីថែមទៀតព្រោះមើលទៅរុស្ស៊ីមិនព្រមបន្ធូរដៃសោះ។ ត្រាំអះអាងថាពូទីនក៏បារម្ភអំពីផែនការដាក់ទណ្ឌកម្មនេះផងដែរ។ ប៉ុន្តែប្រភពខ្លះទៀតថាលោកពូទីនបានជម្រាបប្រាប់លោកត្រាំនៅក្នុងការសន្ទនានោះថាលោកមិនអាចបន្ធូរដៃជាដាច់ខាតរហូតដល់សម្រេចគោលដៅគ្រប់យ៉ាង។ លោកត្រាំក៏កំពុងពិនិត្យមើលលទ្ធភាពត្រូវបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតទៅឱ្យអ៊ុយក្រែនផងដែរដើម្បីទប់ទល់នឹងការវាយប្រហារកាន់តែខ្លាំងឡើងៗ។ នៅក្នុងបញ្ហារុស្ស៊ី លោកត្រាំអះអាងថារុស្ស៊ីចង់តែពិឃាតមនុស្សឥតប្រណីដៃ។…
ចែករំលែកព័តមាននេះ