ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា ​អនុម័ត​សេចក្តីព្រាងច្បាប់ ​ស្តី​ពីការ​ទូទាត់​របស់​រាជរដ្ឋាភិបាល ឱ្យ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​អគ្គិសនី​ ចំនួន​២៤

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ផ្តើម​ដំណើរការ​សម័យប្រជុំ ​លើក​ទី​៤ ​នីតិកាល​ទី​៧ តាំងពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា ​ឆ្នាំ​២០២៥ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ…

រាជធានី​ភ្នំពេញ ​៖ ផ្តើម​ដំណើរការ​សម័យប្រជុំ ​លើក​ទី​៤ ​នីតិកាល​ទី​៧ តាំងពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា ​ឆ្នាំ​២០២៥ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ដំណើរការ​នីតិកាល​ វិធី​តាម​របៀបវារៈ ចំនួន​២៩ ជា​បន្តបន្ទាប់ នៅ​ក្នុង​នោះ អង្គ​រដ្ឋសភា ស្តាប់​នូវ​ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៤ នីតិកាល​ទី​៧ ដែល​អាន​ជូន​អង្គ​សភា​ដោយ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​។ របាយការណ៍​សង្ខេប​ស្តី​ពី សកម្មភាព​ការងារ​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា ​លើក​ទី​៣ និង​លើក​ទី​៤ នីតិកាល​ទី​៧ អាន​ជូន​អង្គ​សភា ដែល​អាន​ជូន ដោយ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប អនុប្រធាន​ទី​១​រដ្ឋសភា ​។

បន្ទាប់​មក​ទៀត​អង្គ​រដ្ឋសភា បាន​បោះ​ឆ្នោត​ជ្រើសតាំង ឯកឧត្តម យក់ ង៉ុ​យ ជា​សមាជិក​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ ​អាណត្តិ​ថ្មី សម្រាប់​អាណត្តិ​៩​ឆ្នាំ ជ្រើសតាំង​ដោយ​រដ្ឋសភា​នីតិកាល​ទី​៧ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​យល់ព្រម​ចំនួន​១០៤ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ​។

ចំពោះ​ការ​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់ ​ចំនួន​២៤ ដែល​ជា​សេចក្ដីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​អគ្គិសនី នៅ​ព្រះរាជាណាចក្រ​កម្ពុជា អង្គ​រដ្ឋសភា បាន​អនុម័ត​ដូច​ខាងក្រោម​ ៖

១-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន បាន​យ៉ា​ន អេ​នើ​ជី ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​៣០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តកំពង់ឆ្នាំង​ ។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

២-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន វេ សាន់ ស៊ី​.​អេ​.​ភី យូ​ណាយ​ធី​ត អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​១០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង ​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

៣-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ផល ភ្លូ ដ​ត ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព ១២០ មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តព្រៃវែង​ ។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

៤-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អេ​នើ​រើស ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​៣៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់ ​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

៥-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រី​ស៊ី​លាន មិ​រ៉ា​យ ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​១០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់ ​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

៦-​ការ​ពិភាក្សា និង​អនុម័ត ច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន សិន​កែ ភី​វី អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​១០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្ត​ព្រះ​សីហ​នុ​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

៧-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន តាំង ឡៃ​ស៊ី អ៊ី​ម​ផត អិ​ច​ផត សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​៣០ មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

៨-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ផោ​វ័​រ ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​២០០ មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តស្ទឹងត្រែង​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

៩-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ឆេ​ម​ពាន គ្រុប ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១០-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ប៊ី​ល​ហ្គ្រេ​ត ខន​ស្ត្រា​ក់សិន ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​៣៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១១-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ច័ន្ទ និមល ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព ១៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តកំពង់ចាម​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១២-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ម៉​ឌើ​នី​ធី ហូល​ឌី​ង សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​១០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តកំពង់ឆ្នាំង​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១៣-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អេ​ច ខេ អូ​អេ​ស៊ី​ស ផោ​វ័​រ អេ​នើ​ជី ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលខ្យល់ អានុភាព ១៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តមណ្ឌលគិរី​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១៤-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ ថាមពលខ្យល់ អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តមណ្ឌលគិរី
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១៥-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ឥណ្ឌូ​ឆាយ​ណា វី​ន ផោ​វ័​រ ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលខ្យល់ អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តមណ្ឌលគិរី​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១៦-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន លី​ឌើ​រ វី​ន អេ​នើ​ជី (​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលខ្យល់ អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តមណ្ឌលគិរី​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១៧-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន គោព្រៃ វី​ន​ហ្វា​ម ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ ថាមពលខ្យល់ អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តមណ្ឌលគិរី
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១៨-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន បេ​ជី​ង ហ្វេ​ង​ហ្គ័​ង អ៊ី​ន​ហ្វី​នី​ត វី​ន អេ​នើ​ជី ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលខ្យល់ អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តមណ្ឌលគិរី ។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

១៩-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អេស​ភី​អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពលជីវម៉ាស អានុភាព​៥០​មេ​ហ្គា​វ៉ា​ត់ និង​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព​៤០​មេ​ហ្កា​វ៉ា​ត់ ផ្គួប​គ្នា នៅ​ខេត្តកំពង់ស្ពឺ​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

២០-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន បុ​ទុម​សាគរ អេ​នើ​ជី ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ អានុភាព​៩០០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកោះកុង​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

២១-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អេ​នើ​សួរ ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី ព្រែក​ល្អាង​១​និង​២ អានុភាព ១១០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តរតនគិរី​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

២២-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ប្រព័ន្ធ​អា​គុយ​ស្ដុក​ទុក ថាមពល អានុភាព​២០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់ និង​អានុភាព​៣០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តកំពង់ឆ្នាំង​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

២៣-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​វិនិយោគ​ស្ថានីយ​ប្រព័ន្ធ​អា​គុយ​ស្ដុក​ទុក ថាមពល អានុភាព​៥០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់​។
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

២៤-​ការ​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ឆាយ​ណា ណេ​សិន​ណ​ល ហេ​វី ម៉ា​ស៊ី​នើ​រី ខ​ប​ភើ​រេ​សិន សម្រាប់​គម្រោង វិនិយោគ​ស្ថានីយ​វា​រី​អគ្គិសនី​បូមទឹក​ស្តុក​ទុក អានុភាព​១០០០​មេ​ហ្កា​វ៉ា​ត់ នៅ​ខេត្តកោះកុង
-​អង្គ​សភា​បាន​អនុម័ត​យល់ព្រម លើ​សេចក្ដីព្រាងច្បាប់​នេះ​ទាំងមូល​មាន​ចំនួន ១០៣ សំឡេង ។

សូម​ជម្រាប​ថា សេចក្ដីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​វិនិយោគ​វិស័យ​អគ្គិសនី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​២៤ រៀបចំ​ឡើង​ក្នុង​គោលបំណង ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អគ្គិសនី​ដែល​កើន​ឡើងជា​បន្តបន្ទាប់​រហូត​ដល់​ឆ្នាំ​២០២៨ ដោយ​ផ្អែក​តាម​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ថាមពល អគ្គិសនី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា (២០២០.២០៤០) និង​ផែនការមេ​ថ្មី​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព នៅ​ឆ្នាំ​២០២៤ និង​ដោយសារ​តែ​នៅ​ចន្លោះ​ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២៣ មានការ​រឹត​បន្តឹង​វិធានការ​របស់​ពិភពលោក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​កាន់តែ​ខ្លាំង​ឡើង បាន​នាំ​ឱ្យ​គម្រោង​អភិវឌ្ឍ​រោងចក្រ​ផលិត អគ្គិសនី​ដុត​ធ្យូងថ្ម ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​តាំងពី​មុន​ឆ្នាំ​២០១៩ ទាំង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស ទាំង​ការ​នាំ​ចូល អគ្គិសនី​ពី​ប្រទេស​ឡាវ ត្រូវ​បាន​ជាប់​គាំង ដោយសារ​មិន​អាច​រក​ហិរញ្ញ​-​ប្ប​ទាន​បាន​។ ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​កម្ពុជា​ពី​ឆ្នាំ​២០២៥​ដល់​ឆ្នាំ​២០២៨ អាច​ប្រឈម​នឹង​កង្វះ​ប្រភព​អគ្គិសនី ប្រសិនបើ​មិន​មានការ​រៀបចំ​ការ​អភិវឌ្ឍ ប្រភព​អគ្គិសនី​ថ្មី​មក​ជំនួស​ឱ្យ​បាន​ទាន់​ពេលវេលា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ