ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ត្រី​ជា​ប្រចាំ​នឹង​ល្អ​ចំពោះ​មនុស្ស​ចាស់​ព្រោះ​វា​ជួយ​ដល់​ការ​ចង​ចាំ​ឱ្យ​ប្រសើរ​ឡើង

6 ម៉ោង មុន

តាម​ការ​សិក្សា​របស់​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ទទួលទាន​ត្រី​ជា​ប្រចាំ​អាច​ជួយ​ទប់ស្កាត់​ភាព​ចាស់​ទៅ​តាម​អាយុ​របស់​ខួរក្បាល កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បាត់​ការ​ចង​ចាំ​ចំពោះ​មនុស្ស​ចាស់ ។ ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Oregon Health& Science University បាន​បញ្ជាក់​ថា…

តាម​ការ​សិក្សា​របស់​សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ទទួលទាន​ត្រី​ជា​ប្រចាំ​អាច​ជួយ​ទប់ស្កាត់​ភាព​ចាស់​ទៅ​តាម​អាយុ​របស់​ខួរក្បាល កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បាត់​ការ​ចង​ចាំ​ចំពោះ​មនុស្ស​ចាស់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Oregon Health& Science University បាន​បញ្ជាក់​ថា មនុស្ស​វ័យចាស់​ដែល​នៅ​ក្នុង​ឈាមមាន​ផ្ទុក​ខ្លាញ់​អូ​មេ​ហ្គា​-៣ និង​វីតាមីន​កម្រិត​ខ្ពស់ ការ​ចង​ចាំ​របស់​ពួក​គាត់​គឺ​ល្អ​ប្រសើរ​ជាង​អ្នក​ដែល​មាន​ផ្ទុក​អូ​មេ​ហ្គា​-៣​តិចតួច ។ តាម​រយៈ​ការ​ស្គែ​ន​ខួរក្បាល​បាន​បង្ហាញ​ថា មនុស្ស​ចាស់​ដែល​មាន​កម្រិត​វីតាមីន D, B , C , E និង​អូ​មេ​ហ្គា​-៣​ខ្ពស់​គឺ​មាន​វ៉ូ​លី​ម​ខួរក្បាល​ធំ​ទូលាយ ។

គួរ​រំលឹក​ថា ការ​សិក្សា​លើក​មុន​របស់​អង់គ្លេស​ក៏​បាន​រក​ឃើញ​ដែរ​ថា ទទួលទាន​ត្រី​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ហើយ​ចំណុច​នេះ អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​ជំងឺ​វិកលចរិត​ក្នុង​ថ្ងៃ​ខាង​មុខ ។ ពួក​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Northumbria University បាន​និយាយ​ថា ការ​ជំរុញ​ឱ្យ​លំហូរ​ឈាម​ទៅ​ខួរក្បាល​បាន​គ្រប់គ្រាន់​ពិតជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ចាស់ ។

វេជ្ជបណ្ឌិត​ហ្វ៊ី​ឡី​ប​ប៉ា ជែក​សុ​ន អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​និយាយ​ថា ៖ «​ការ​រក​ឃើញ​ទាំងនេះ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តួនាទី​ផ្លូវចិត្ត​ពេល​ក្រោយ​ក្នុង​ជីវិត​រស់នៅ ។ ភ័ស្តុតាង​លើក​នេះ​បាន​បង្ហាញ​ថា ការ​ទទួលទាន​ត្រី​ជា​ប្រចាំ ប្រហែលជា​អាច​ទប់ស្កាត់​ការ​ចុះ​អន់​ថយ​មុខងារ​របស់​ខួរក្បាល និង​ភាព​វិកលចរិត​បាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ