ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់ជាសិស្សថ្នាក់ទី១០បានស្លាប់ភ្លាមៗនៅពេលជិៈម៉ូតូលឿនបុករថយន្តបត់ពីមុខពេញទំហឹងកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥តាមដងផ្លូវស្ថិតភូមិប្រឡាយលួងក្រោម ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
ជនរងគ្រោះ២នាក់ដែលស្លាប់មាន១.ឈ្មោះ ផាន់ វ៉ា ភេទប្រុសអាយុ១៦ឆ្នាំ(ជាសិស្សថ្នាក់ទី១០វិទ្យាល័យមង្កលបូរី)រស់នៅស្រុកព្រៈនេត្រព្រៈ២.ឈ្មោះ សង់ ម៉ាណែត ភេទប្រុស អាយុ១៥ឆ្នាំ (ជាសិស្សថ្នាក់ទី១០វិទ្យាល័យមង្កលបូរី)រស់នៅស្រុកមង្គលបូរី។
មន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាក់ហ៊ីយិនដាយពាក់ផ្លាក់លេខ កំពង់ចាម 2A-8578 បានបើកបរទិសដៅពីលិចមកកើតហើយបត់ឆ្វេងបម្រុងផ្លូវចូលវត្តត្រូវបានយុវជន២នាក់ជាសិស្សបានជិៈម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1Z-3291បើកបរទិសដៅពីកើតមកលិចក្នុងល្បឿនលឿនបានបុកចំពេញទំហឹងបណ្តាលយុវជន២នាក់បានស្លាប់ក្នុងថ្លុកឈាម។
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖ក្រោយកម្លាំងជំនាញធ្វើការពិនិត្យវាស់វែងហើយជនរងគ្រោះត្រូវបែកក្បាលហូរឈាមទាំង២នាក់បានស្លាប់និងកន្លែងនិងម៉ូតូខ្ទេចមួយកំណាត់មុខនិងរថយន្តកំពិតខាងស្តាំផ្នែកនិងបែកកញ្ចក់អ្នកបើកបរត្រូវបានរត់គេចខ្លួន ក្រោយពិនិត្យហើយត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ដឹកសាកសពជូនដល់លំនៅដ្ឋានប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីយ៍ ម៉ូតូនិងរថយន្តបង្កត្រូវបានយកទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកមង្គលបូរីដើម្បីដោះស្រាយគ្នាតាមច្បាប់៕






ចែករំលែកព័តមាននេះ