ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកបានចោរឆ្លងដែនដ៏​ជំនាញ​គាស់ទ្វារឡានលួចទ្រព្យសមត្តិគេ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​​​២​នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ករណី​លួច​សម្ភារៈ និង​កាំភ្លើងខ្លី​១​ដើម…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​​​២​នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ករណី​លួច​សម្ភារៈ និង​កាំភ្លើងខ្លី​១​ដើម នៅ​តាម​ចំណតរថយន្ត ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ចដកហូត​បាន កាំភ្លើងខ្លី​១​ដើម​ម៉ាក BERE​TTA ពណ៌​ខ្មៅ និង​គ្រាប់​ចំនួន ១៣​គ្រាប់ និង​ឧ​បករ​ណ៍​សម្រាប់​ផ្តាច់​សេវា ឬ​ប្រ​ព​ន្ធ័​បញ្ជា​១​គ្រឿង ដែល​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ Liang Jing Dian ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ជំនាញ​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​លួច​សម្ភារៈ និង​ម្នាក់​ទៀត​ឈ្មោះ Liang Shao Min ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ជំនាញ​ដូច​គ្នា ។

សូមរំលឹកថា កាលពី​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​នៅ​ចំណតរថយន្ត​ក្នុង​ផ្សារ​ទំនើប​អី​ុ​អន​៣ ស្ថិត​នៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ទោះបីជា​បែប​ណា តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ទើប​ឈាន​ទៅ​អូ​សក​ចោរ​ទាំង​២​នាក់​មក​ទូទាត់​ចូល​គុក ។ 

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន ជនជាតិ​ចិន​ទាំង​២នាក់​នេះ ត្រូវ​បាន​នគរបាល​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ