ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សេះ​ហោះ​ និង​ខ្ជិល​ប្រយ័ត្ន​ខ្លួន រដ្ឋ​កាន់តែ​ពង្រឹង​ការងារ​ហើយ

4 ម៉ោង មុន
  • ភ្នំពេញ

មន្ត្រី​សេះ​ហោះ​និង​មន្ត្រី​ខ្ជិល​ទាំងអស់ ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​និង​ឆាប់​កែរ​ខ្លួន ពីព្រោះ​រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រីរាជការ​តាម​រយ​:​ការ​ពង្រឹង​ការ​គ្រប់គ្រងអោយ​បាន​ល្អ និង​ហ្មត់ចត់​ហើយ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​សារាចរ​ស្តី​ពី​«​ការ ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី ជាក់ស្តែង…

មន្ត្រី​សេះ​ហោះ​និង​មន្ត្រី​ខ្ជិល​ទាំងអស់ ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​និង​ឆាប់​កែរ​ខ្លួន ពីព្រោះ​រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រីរាជការ​តាម​រយ​:​ការ​ពង្រឹង​ការ​គ្រប់គ្រងអោយ​បាន​ល្អ និង​ហ្មត់ចត់​ហើយ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​សារាចរ​ស្តី​ពី​«​ការ ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ​» ។

សារាចរ​នេះ គឺ​ដើម្បី​ជំរុញ​បន្ថែម​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ រាជរដ្ឋាភិបាល​សូម​ដាក់​ចេញ​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និង​ជំរឿន មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​ចំណុះ​អង្គការនីតិប្រតិបត្តិ ។

បើ​តាម​សារាចរ​ស្តី​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល នា​ថ្ងៃ​២០ ឧសភា ការ​ធ្វើ​ជំរឿន​នេះ ក្នុង​គោលបំណង​កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​រចនាសម្ព័ន្ធ​គ្រប់​កម្រិត និង​គ្រប់​ប្រភេទ​របស់​ក្រសួង​ស្ថាប័ន ។

កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​មន្ត្រី ដែល​បាន​និង​កំពុង​បំពេញការងារ ជាក់ស្តែង នៅ​តាម រចនា​សម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ។ ធ្វើ​បច្ចុប្បន្នភាព និង​អភិវឌ្ឍ​ប្រព័ន្ធ​ទិន្នន័យ​តាម ព័ត៌មានវិទ្យា​គ្រប់​គ្រង ដោយ​ក្រសួង​មុខងារសាធារណៈ សម្រាប់​ការ​គ្រប់គ្រង រចនាសម្ព័ន្ធ និង​មន្ត្រី​នៅ​តាម​រច​នាសម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​និង​កែ​លម្អ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​ប្រព័ន្ធ បើក​ផ្តល់​បៀវត្ស​ដល់​មន្ត្រី​ដែល​កំពុង​បំពេញការងារ​ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ