ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​លោកកូនចិត្តភ្លើង ! គ្រាន់តែសុំលុយម៉ែឪមិន​បាន វា.យបំ.ផ្លា.ញក្នុងផ្ទះខ្ទេច

21 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​វាយ​បំផ្លិចបំផ្លាញ​សម្ភារៈ​នៅ​ក្នុងផ្ទះ ហើយ​ថែម​ទាំង​គំរាម​សម្លាប់​លោកឪពុក​ម្តាយ​ថែម​ទៀត​ផង ព្រោះតែ​ខឹង​សុំ​លុយ​ចំនួន​៣​ម៉ឺន​រៀល​មិន​បាន ។ ការ​ឃាត់ខ្លួន​យុវជន​វាយ​បំផ្លាញ​សម្ភារៈ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា…

ខេត្តកំពង់ស្ពឺ ៖ យុវជន​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន ខណៈ​ដែល​ធ្វើ​សកម្មភាព​វាយ​បំផ្លិចបំផ្លាញ​សម្ភារៈ​នៅ​ក្នុងផ្ទះ ហើយ​ថែម​ទាំង​គំរាម​សម្លាប់​លោកឪពុក​ម្តាយ​ថែម​ទៀត​ផង ព្រោះតែ​ខឹង​សុំ​លុយ​ចំនួន​៣​ម៉ឺន​រៀល​មិន​បាន ។ ការ​ឃាត់ខ្លួន​យុវជន​វាយ​បំផ្លាញ​សម្ភារៈ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ថា យុវជន​ដែល​ឃាត់​បាន​មានឈ្មោះ ផុ​ន សៀង​ហៃ អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ជាមួយ​ឪពុក​ម្តាយ ក្នុងភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ទៀត​ថា បុរស​ជា​ឪពុក​ឈ្មោះ ពេ​ជ វណ្ណៈ អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្តឹង​ពី​ឈ្មោះ ផុ​ន សៀង​ហៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ត្រូវជា​កូនបង្កើត ពី​បទ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​វាយ​បំផ្លាញ​សម្ភារៈ​ខ្ទេចខ្ទី​អស់​កាលពី​វេលា​ម៉ោង​១​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៥ ។ ដោយសារ​សុំ​លុយ ៣០.០០០​រៀល​មិន​បាន ។ កូនប្រុស​ចិត្ត​ស្លុយ​រូប​នោះ​បាន​ដាល់​កញ្ចក់​ទូ​ដាក់​សម្លៀក​បំពាក់ បែក​អស់​មួយ​ផ្ទាំង ព្រមទាំង បោក​ចាន បោក​ឆ្នាំង និង​ថែម​ទាំង​គំរាម​សម្លាប់​ឪពុក​ម្តាយ​ទៀត​ផង ។ ដោយ​អស់​ទ្រាំ​នូវ​ទ​ង្វើ​របស់​កូនប្រុស​មិន​បាន​ឪពុក​បាន​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង លុះដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ បាន​ឃាត់ខ្លួន​យុវជន​ជា​កូន​មក​សាកសួរ ហើយ​បាន​ឆ្លើយ​សារភាព​ថា​ពិតជា​បាន​ដាល់​កញ្ចក់​ទូ និង​វាយ​បំផ្លាញ ថែម​ទាំង​គំរាម​សម្លាប់​លោកឪពុក​អ្នក​ម្តាយ​ពិតប្រាកដ​មែន ខឹង​សុំ​លុយ​ចំនួន​៣​ម៉ឺន​រៀល​មិន​បាន ។

បច្ចុប្បន្ន​យុវជន​ចិត្ត​ស្លុយ នគរបាល​ជំនាញ​កំពុង​សួរនាំ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ