ជិះម៉ូតូទន្ទឹមគ្នាទាក់ដៃចង្កូតដួលបែកក្បាលហូរឈាម៤នាក់
រាជធានីភ្នំពេញ ៖ យុវជន៤នាក់ត្រូវជាមិត្តភក្តិនឹងគ្នាជិះម៉ូតូទន្ទឹមគ្នាប៉ះដៃចង្កូតដួលគរលើគ្នា បណ្តាលឱ្យរងរបួសបែកក្បាលហូរឈាមទាំង៤នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២ កក្កដា ចំណុចអង់តែនទួលគោក តាមផ្លូវលេខ២៨៩ កែងផ្លូវលេខ៣៥៥ ស្ថិតក្នុងភូមិ៣ ក្រុម១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ចែករំលែកព័តមាននេះ