ជិះម៉ូតូបុករទេះរុញលក់នំប៉ាវឆ្លងផ្លូវស្លាប់ម្នាក់ អ្នកលក់នំប៉ាវរបួសធ្ងន់
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្លាប់បាត់បង់ជីវិត ខណៈពេលជិះម៉ូតូទៅបុករទេះរុញលក់នំប៉ាវកំពុងឆ្លងផ្លូវ បណ្តាលឱ្យខ្ទាតជាង១៥ម៉ែត្របាក់រទេះជាបំណែក ហើយអ្នកលក់នំប៉ាវរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី២ កក្កដា នៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។



ចែករំលែកព័តមាននេះ