ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ជំនន់​​​និង​ការ​​បាក់​ដីនៅ​ចិន​ស្លាប់​និងបាត់​ខ្លួន​​ច្រើននាក់​

13 ឆ្នាំ មុន

យោងតាម​តួលេខ​ចុងក្រោយ​របស់​​ក្រសួងកិច្ចការ​​ស៊ីវិល​ចិនឱ្យ​ដឹងថា​ទឹកជំនន់​នានា​បង្ក​ឡើងដោយភ្លៀង​ធ្លាក់​ខ្លាំង​លើ​តំបន់​ជាច្រើន​របស់​ចិន​ចាប់តាំងពី​ថ្ងៃទី​២០​មិថុនា​​មក​អ្នក​ស្លាប់​ឡើង​ដល់​៥០​នាក់​ហើយ​មនុស្ស៤២នាក់​​បាត់​ខ្លួន។​គិត​មក​ដល់​ថ្ងៃទី​២៩ មិថុនា​វេលា​ម៉ោង១០​​ព្រឹកមនុស្សជាង១០,៤​​​លាននាក់​រង​ការ​ប៉ះ​ពាល់ដោយ​ភ្លៀង​ធ្លាក់​ខ្លាំងក្នុងស្រុកចំនួន​៣៩ នៅ​តំបន់​ ​ម៉ុង​ហ្គោលី​ ក្នុង​ខេត្ត​

យោងតាម​តួលេខ​ចុងក្រោយ​របស់​​ក្រសួងកិច្ចការ​​ស៊ីវិល​ចិនឱ្យ​ដឹងថា​ទឹកជំនន់​នានា​បង្ក​ឡើងដោយភ្លៀង​ធ្លាក់​ខ្លាំង​លើ​តំបន់​ជាច្រើន​របស់​ចិន​ចាប់តាំងពី​ថ្ងៃទី​២០​មិថុនា​​មក​អ្នក​ស្លាប់​ឡើង​ដល់​៥០​នាក់​ហើយ​មនុស្ស៤២នាក់​​បាត់​ខ្លួន។​គិត​មក​ដល់​ថ្ងៃទី​២៩ មិថុនា​វេលា​ម៉ោង១០​​ព្រឹកមនុស្សជាង១០,៤​​​លាននាក់​រង​ការ​ប៉ះ​ពាល់ដោយ​ភ្លៀង​ធ្លាក់​ខ្លាំងក្នុងស្រុកចំនួន​៣៩   នៅ​តំបន់​ ​ម៉ុង​ហ្គោលី​ ក្នុង​ខេត្ត​ហ្សេយ៉ាង ​ហ្វូជាន​ យ៉ាងស៊ូ​ ​ហ៊ូបី ​ហ៊ូណាន់ ក្វាងទុង ក្វាង​ស៊ី ចុងគិញ​ ស៊ីឈួន និង​ហ្គីហ្សូ ដោយមុស្ស១,២៤៧​លាន​នាក់​​​ត្រូវ​ការ​ជំនួយបន្ទាន់ ។ ​

ភ្លៀងធ្លាក់ខ្លាំង​បណ្តាល​ឱ្យ​​ផ្ទះ​៣៤.០០០ខ្នង​ត្រូវ​រលំ​បាក់​ហើយ​ផ្ទះ​៨៩.០០០​ខ្នង​រង​ការ​ខូចខាតហើយ​បំផ្លាញ​ផ្ទៃដី​ដាំដុះក្នុង​តំបន់​​​ទាំងនោះ​ចំនួន៧៣៨.០០០​​ហិកតា​ដែល​បង្កការខូចខាតខាងសេដ្ឋកិច្ចដោយ​ផ្ទាល់​ប្រមាណ​ជា១០,៣ពាន់​លាន​យន់​ (១,៦២ពាន់​លានដុល្លារ)។​

​កាលពីថ្ងៃទី៣០មិថុនា​អាជ្ញាធរមូល​ដ្ឋាន​រាយ​ការណ៍​​ថាមនុស្ស​៧​នាក់​ស្លាប់​ក្នុង​ការ​​បាក់​ដីមួយ កាលពីរសៀល​ថ្ងៃ​ទី២៨​មិថុនាសង្កត់​មក​លើ​ផ្លូវ​ថ្នល់មួយក្នុងខេត្តស៊ីឈួន​​ភាគ​និរតី​ចិន ។​ កា​របាក់​ដីនោះ​កើត​មាន​នាវេលា​ម៉ោង១៥សង្កត់​មក​លើ​ផ្លូវថ្នល់​មួយ​ក្នុង​សង្កាត់មីអានសា ស្រុក​អីុអាននីញ​។ ពួកអ្នក​ជួយសង្គ្រោះបាន​កាយ​យក​សាកសពមនុស្ស៧​នាក់​ពីគំនរបាក់​បែក​​កាលពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃទី២៩​មិថុនា​ ។ ពួកអ្នក​ជួយ​សង្គ្រោះពេលនេះ​កំពុងតែកាយដីចេញ​ដើម្បី​ឱ្យ​មាន​ចរាចរណ៍ឡើង​វិញ​តាម​ដងផ្លូវ​នោះ៕