ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ម៉ូតូ​ប្លុង​ចោល​ប៉ូលិស​កំពុង​ស្វែងរក​ម្ចាស់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ មួយ​គ្រឿង ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុមជិះ​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​របង​ដី​ ឡូត៍មួយ​កន្លែង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋប្រទះ​ឃើញ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យទៅ​ ពិនិត្យ​មើល ។ ពេល​នោះ​កំលាំង​ប៉ូលិស ខណ្ឌដង្កោ​បាន​ធ្វើការ​តាមដាន​ស៊ើបអង្កេត និង​ឃ្លាំមើល​អស់​រយៈពេល​១​យប់​១​ថ្ងៃ មិនឃើញ​ជន​ណា​ម្នាក់​ទៅ​យកទើប​នាំ​យក​ម៉ូតូ នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ ។ម៉ូតូ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ មួយ​គ្រឿង ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុមជិះ​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​របង​ដី​ឡូត៍មួយ​កន្លែង ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋប្រទះ​ឃើញ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យទៅ​ពិនិត្យ​មើល ។ ពេល​នោះ​កំលាំង​ប៉ូលិស ខណ្ឌដង្កោ​បាន​ធ្វើការ​តាមដាន​ស៊ើបអង្កេត និង​ឃ្លាំមើល​អស់​រយៈពេល​១​យប់​១​ថ្ងៃ មិនឃើញ​ជន​ណា​ម្នាក់​ទៅ​យកទើប​នាំ​យក​ម៉ូតូ នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ ។ម៉ូតូ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ ឃើញ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១០ នៅ​ក្បែរ​របង​ថ្ម​ដី​ឡូត៍មួយ​កន្លែង ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់ចោម​ចៅ ខណ្ឌដង្កោ ។

ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ មួយ​គ្រឿង​នេះ​ធុន C១២៥ ពណ៌​ខ្មៅ លាយប្រផេះ ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ ១​AH ៩៧៥៨ ហើយ​នៅ​ក្បែរ​ម៉ូតូ​នោះ​មាន ថ្ម​ទូរស័ព្ទ​ម៉ាក​ម៉ូតូ​រ៉ូ​ឡា​ថ្មី​ៗ​ជា​ច្រើន​ដុំ​ទៀតផង ។ គេ​មិន​បានដឹង​ថា ជន​មិន​ស្គាល់​មុខ បាន​ជិះ​ម៉ូតូ​នេះ​យក​ទៅ​ប្លុង​ចោល​តាំងពី​ពេល​ណា​នោះ​ឡើយ លុះ​រហូត​ដល់​វេលា​ម៉ោង​៣រសៀល ទើប​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់ ទីនោះ​ប្រទះ​ឃើញ ហើយ​មានការ​សង្ស័យ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យពិនិត្យ​មើល ។ ក្នុង​ខណៈ​ពេល​នោះ​ប៉ូលិស ពុំ​បាន​ចូល​ទៅ​យក​ចេញ​ភ្លាម​ៗ​ទេ​​គឺ​រក្សា​ទុកនៅ​កន្លែង​ដដែល​រួច​ហើយ​ដាក់​កំលាំង​ចាំ​ឃ្លាំមើល​ក្រែង​មាន​ជនសង្ស័យ​ចូល​ទៅ​យក​ចេញ និង​ឃាត់ខ្លួនដើម្បី​សាកសួរ ។

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា ប៉ូលិសបាន​ឃ្លាំមើល​អស់​រយៈពេល​១​យប់​១​ថ្ងៃ ប៉ុន្ដែ​ពុំ​ឃើញ​មាន​ស្រមោល​ជនសង្ស័យ​ណាម្នាក់​ទៅ​ជិត​ឡើយ ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ ទី​១៨ ឧសភា ប៉ូលិស​ក៏​បាន​ហៅ​ជាង​ធ្វើ​សោ ទៅ​ឆ្កឹះ​សោ​.​ក និង​នាំ​យក​ម៉ូតូ​នោះ​ទៅ​កាន់ អធិការដ្ឋាន​ខណ្ឌ ។ ប៉ូលិស​បាន​សន្និដ្ឋាន ជំហាន​ដំបូង​ថា ម៉ូតូ​១​គ្រឿង​នេះ​អាច​ត្រូវក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ពី​កន្លែង​ណាមួយ ហើយ​នាំ​យក​ចេញ​ទៅ​មិន​រួច ឬ​ក៏អាច​ជា​ម៉ូតូ​ដែល​គេ​ជិះ​ធ្វើ​សកម្មភាព​បទល្មើស​ផ្សេង​ៗ ហើយ​ខ្លាច​គេ​ស្គាល់​មុខសញ្ញា ទើប​យក​ទៅ​ប្លុង​ចោល​នៅ​ទីនោះ​តែ​ម្ដង ប៉ុន្ដែទោះបីជា​បែប​ណា ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​ហើយ ។