ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​ស្លដែក​សម័យ​មហានគរ​ចំនួន​ប្រាំ​នៅ​សហគមន៍​ខ្វាវ

13 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ ក្រុម​អ្នក​ស្រាវជ្រាវ របស់​អាជ្ញាធរ​អប្សរា ដែល​គ្រប់គ្រង​រមណីយដ្ឋា​ន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ និង​ប្រាសាទបុរាណ​ខ្មែរ បាន​ថ្លែង​ឱ្យ​ដឹង​ថា គេ​បាន​រកឃើញ​ស្ថានីយ​ស្លដែក​បុរាណ​ចំនួន​ប្រាំ​ទៀត កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ឃុំ​ខ្វាវ​នៃ​ស្រុក​ជី ក្រែង​ចំងាយ​ប្រមាណ​ជិត​មួយ​រយ​គីឡូម៉ែត្រ ភាគ​ខាងកើត​ឆៀង​ខាងជើង​ក្រុង​សៀមរាប ដែល​ជា​តឹកតាង​បង្ហាញ​ពី​ភាព​រុងរឿង​ខាងឧស្សាហកម្ម​នា​សម័យ​ចក្រភព​អង្គរ ។ លោក​អ៊ឹម សុក​រិ​ទ្ធី ប្រធាន​ក្រុម

ខេត្ដសៀមរាប ៖ ក្រុម​អ្នក​ស្រាវជ្រាវ របស់​អាជ្ញាធរ​អប្សរា ដែល​គ្រប់គ្រង​រមណីយដ្ឋា​ន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ និង​ប្រាសាទបុរាណ​ខ្មែរ បាន​ថ្លែង​ឱ្យ​ដឹង​ថា គេ​បាន​រកឃើញ​ស្ថានីយ​ស្លដែក​បុរាណ​ចំនួន​ប្រាំ​ទៀត កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ឃុំ​ខ្វាវ​នៃ​ស្រុក​ជី ក្រែង​ចំងាយ​ប្រមាណ​ជិត​មួយ​រយ​គីឡូម៉ែត្រ ភាគ​ខាងកើត​ឆៀង​ខាងជើង​ក្រុង​សៀមរាប ដែល​ជា​តឹកតាង​បង្ហាញ​ពី​ភាព​រុងរឿង​ខាងឧស្សាហកម្ម​នា​សម័យ​ចក្រភព​អង្គរ ។ លោក​អ៊ឹម សុក​រិ​ទ្ធី ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្លូវ​បុរាណ​នៃ​នាយកដ្ឋាន​លំនៅ​ឋាន​របស់ អា​ជា្ញ​ធរ​អប្សរា​បាន​ថ្លែងប្រាប់​ថា ស្ថានីយ​ស្លដែក​ទាំង​ប្រាំ​ដែល​បាន​ស្រាវជ្រាវ​ឃើញ​នាពេល​ថ្មី​ៗ​នេះ ជា​កន្លែង​សិប្បកម្ម​ស្លដែក​ដែល មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ​សំរាប់ ផលិត​ជា​ឧបករណ៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និងកសាង​ប្រាសាទ ផ្លូវថ្នល់ ស្ពាន ប្រ​ព​ន្ធ័​ធារាសាស្ដ្រ​ដ៏​សំបូរ ជា​ពិសេស​ឧ​បករ​ណ៏​ធ្វើសឹក សង្គ្រាម​រួម​មាន​ដាវ លំពែង នា​សម័យ​ចក្រ ភព​អង្គរ​ដ៏​រុងរឿង​។ នេះ​បើ​ផ្អែក​តាម​ការ វិភាគ​ទៅ​លើ​សំណល់​មួយ​ចំនួន​ដែល​ជីក​បាន​ពីស្រទាប់​ក្រោម​ដី​នៃ​ស្ថានីយ​ទាំងនេះ​។

លោក​បាន​បន្ដ​ថា កន្លែង​ស្លដែក​បុរាណទាំង​ប្រាំ​នោះ​ត្រូវ​បាន​រក​ឃើញ​កាលពី​ឆ្នាំទៅមិ​ញ “​ឆ្នាំ​២០០៩” ហើយ​ស្ថានីយ​ទី​៤ ត្រូវ​បានធ្វើ​កំណាយ​ស្រាវជ្រាវ ដើម្បី​ស្វែង​យល់​ពីរបៀប​ផលិត​ដែក​របស់​បុព្វបុរស​យើង​។ នៅ
ក្នុង​ការ​ធ្វើ​កំណាយ​នោះ​ក្រុម​អ្នក​បុរាណវិទ្យាបាន​រក​ឃើញ​សំណល់​មួយ​ចំនួន​ដូច​ជា​បាតចង្ក្រាន​ដែល​មាន​សណ្ឋាន​ដូច​ស្នូកជ្រូក​ទំហំទទឹង​ប្រហែល​០,៧០​សង្ទីម៉ែត្រ បណ្ដោយ​១២០ សង្ទីម៉ែត្រ រួម​ទាំង​បំពង់ខ្យល់​រាង​មូល​ធ្វើ​ពី​ដី​ដុត និង​កំទេចកំទី​រ៉ែ​ដែក​ជា​ច្រើន​ផង​ដែរ។ តាម​ការ​សន្និដ្ឋាន​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​ឃើញ​ថា ស្ថានីយស្លដែកនីមួយ​ៗ ​ប្រើប្រាស់​កំលាំង​មនុស្ស​ចាប់ ពី​១៥​នាក់​ឡើង​ទៅ​ដោយ​មាន​អ្នក​បច្ចេក ទេស​ម្នាក់​ដែល​មាន​ជំនាញ​ខាង​រ៉ែ​យ៉ាង​ច្បាស់លាស់​ជា​អ្នក​ទទួលខុសត្រូវ​។

លោក​អ៊ឹម សុក​រិ​ទ្ធី បាន​បញ្ជាក់​ថា រហូតមក​ដល់​ពេល​នេះ​យើង​មិន​អាច​ដឹង​ឱ្យ​ប្រាកដប្រជា​អំពី​សង្វា​ក់​ផលិតកម្ម​នៃ​ឧស្សាហកម្ម​ស្លដែក​នោះ​ដំណើរការ​ទៅ​យ៉ាងដូចម្ដេច​នោះនៅឡើយ​ទេ ប៉ុន្ដែ​បើ​តាម​កំណត់ហេតុ​របស់ ក្រុម​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​ដែល​ធ្លាប់បាន​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​ឡ​ស្លដែក​បុរាណ​ពី មុន​ៗ​មក​បាន​បង្ហាញ​ថា ការ​ធ្វើ​សិប្បកម្ម​ស្ល ដែក​នេះ​ប្រព្រឹត្ដ​ទៅ​ជា​លក្ខណៈ​វិល​ជុំ​តាម​សហគម​ន៍ ហើយ​វត្ថុធាតុដើម​សំរាប់​ចំរាញ់​ជា​ដែក នោះ​គេ​ជីក​យក​ពី​តំបន់​ក្បែរ​ៗ​ស្ថានីយ និង​វាយបំបែក​ឱ្យ​ល្អិត រួច​លាយ​ជាមួយ​ធ្យូង​ដុត​រយៈ ពេល​ជា​ច្រើន​ម៉ោង​ទើប​សម្រេច ។

អគ្គនាយករង​អាជ្ញាធរ​អប្សរា​លោក​សឺ​ន គង់​ទទួល​បន្ទុក​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បាន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រជា​សហគមន៍​ឃុំខ្វាវ​ប្រមាណ​ជិត​៥០​នាក់​ដែល​បាន​ចូលរួម ស្ដាប់​ការ​បង្ហាញ​អំពី​លទ្ធផល​ស្រាវជ្រាវ​ទៅ លើ​ស្ថានីយ​ស្លដែក​បុរាណ​នោះ​យ៉ាង​ដូច្នេះ​ថា ការ​រក​ឃើញ​នូវ​ស្ថានីយ​ស្លដែក​ទាំងនោះ​វា​មាន សារសំខាន់​ខ្លាំង​ណាស់ ដើម្បី​​ឆ្លុះ​បញ្ចាំង​នូវ អ្វី​ដែល​ដូនតា​យើង​បាន​ធ្វើ​នា​សម័យ​អង្គរ ដែល​អាច​ឱ្យ​ប្រទេស​ខ្មែរ​យើង​ក្លាយជា​ចក្រភព មួយ​មានការ​រីក​ចំរើន​មាន​ទឹកដី​លាតសន្ធឹងយ៉ាង​ធំធេង និង​ល្បី​រន្ទឺ​លើ​ឆាក​អន្ដរជាតិ។

លោក​បាន​បន្ថែម​ថា​ប្រាង្គ​ប្រាសាទ​មានចំនួន​រាប់​ពាន់​ជា​ពិសេស​“​ប្រាសាទ​អង្គរ​” និង “​ប្រាសាទព្រះវិហារ​” ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​។ ប្រ​ព​ន្ធ័​ស្រោចស្រព​ធំ​ៗ ជា​ច្រើន​រួម​មាន​“​បារាយណ៍ទឹកថ្លា​” ផ្លូវ​ស្ពាន បុរាណ​ប្រទាក់ក្រឡា​គ្នា​ពី​តំបន់​មួយ​ទៅ​តំបន់មួយ​ចំងាយ​រាប់រយ​គីឡូម៉ែត្រ​ត្រូវ​បាន​បន្សល់តាំងពី​សម័យ​បុព្វបុរស​យើង ដែល​សមិទ្ធផល ទាំងអស់​ហ្នឹង​ប្រាកដជា​មានការ​ផ្សារ​ភ្ជាប់​ជាមួយ​ស្ថានីយ​ស្លដែក​ទាំងនេះ​មិន​ខាន ព្រោះ​ការ​កសាង​ប្រើប្រាស់​ដោយ កំលាំង​មនុស្ស និង​ឧបករណ៍​ធ្វើ​ពី​ដែក​។ ដូច្នេះ​ទី​នេះ​ជា​ប្រវត្ដិសាស្ដ្រ​របស់​បុព្វបុរស​យើង​ដែល​ចាំបាច់​ត្រូវ​តែ រួម​គ្នា​ថែរក្សា​ឱ្យ​គង់វង្ស​ទុកជា​កេរដំណែលសំរាប់​មនុស្ស​គ្រប់​ជំនាន់​ស្វែង​យល់​។

ចំណែក​លោក​ឃួ​ន ឃុន​នាយ អគ្គនាយក រង​អា​ជា្ញ​ធរ​អប្សរា​ទទួល​បន្ទុក​រៀបចំ​ដែនដី និងលំនៅ​ឋាន​នៃ​អា​ជា្ញ​ធរ​អប្សរា ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បង្ហាញ​ដូច​គ្នា​នោះ​បាន​មានប្រសាសន៍​ថា លោក​មានការ​ជឿជាក់​ថា​ស្ថានីយ​ស្លដែក​បុរាណ​ដែល​ទើបតែ​រក​ឃើញ ទាំងនេះ​នឹង​ក្លាយទៅជា​ការ​ចាប់​អារ​ម្ម​ដ៏​សំខាន់ មួយ​ដែរ សំរាប់​ភ្ញៀវ​ទេសចរ និង​ក្រុម​អ្នក ស្រាវជ្រាវ​ជាតិ​-​អន្ដរជាតិ​ដែល​ពួក​គេ​ចង់ ស្វែង​យល់​ពី​ប្រវត្ដិសាស្ដ្រ​ខ្មែរ​យើង ។ ដូច្នេះ ទី​នេះ​សហគមន៍​ខ្វាវ​ទៅ​ថ្ងៃ​អនាគត និង​មាន ភ្ញៀវ​ទេសចរ​មក​កាន់​ទី​នេះ ហើយ​ប្រជា​សហគម​ន៍​នឹង​បាន​ទទួល​ប្រយោជន៍​ទាំង​លុយកាក់ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​ស្ថានីយ​ទាំងនេះ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា កន្លង​មក មាន​ស្ថានីយ​ស្លដែក​បុរាណ​ប្រភេទ​នេះ​ត្រូវ​បាន ប្រទះ​ឃើញ​ជា​ច្រើន​នៅ​តំបន់​មួយ​ចំនួន​នៃប្រទេស​កម្ពុជា​ដូច​ជា​នៅ​ភ្នំ​ដែក ខេត្ដព្រះវិហារ ភ្មំ​បាកាន​ចុងកាល ខេត្ដឧត្ដរមានជ័យ  ស្រុក​ស្រី ស្នំ និង​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ដសៀមរាប ដែល​រក​ឃើញ​ចុង​ក្រោយ​នេះ​តែ​ម្ដង។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បន្ថែម​ថា តាម​ការ សិក្សា​គ្រប់​តំបន់​ដែល​មាន​ស្ថានីយ​ស្លដែកបុរាណ​ទាំងអស់​តែងតែ​ជា​តំបន់​មាន​រ៉ែ​ដែក
ហើយ​បច្ចុប្បន្ន​មាន​តំបន់​មួយ​ចំនួន​កំពុង​ត្រូវបាន​សិក្សា​ស្រាវជ្រាវ​រុករក​រ៉ែ​របស់​ក្រុមហ៊ុន​វិ​និ យោគ​មួយ​ចំនួន​។ ជាក់ស្ដែង​នៅ​ក្នុង​សហគម​ន៍​ខ្វាវ​នេះ ក្រុមហ៊ុន NIM MENG GROUP CO., LTD កំពុង​តែ​ធ្វើ​សកម្មភាព ជីក​កកាយ​យក​រ៉ែ​លោហៈធាតុ​នៅ​ភ្នំ​មួយចំងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ស្ថានីយ​ស្លដែក​បុរាណ​នេះ​ប៉ុន្ដែ​នៅ​ពុំ​ទាន់​ដឹង​ប្រាកដ​ថា ការ​រុករក​នេះ​មាន​បរិមាណ​ប៉ុន្មាន​នៅឡើយទេ៕