ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​សង្ខេប​បាល់​ទាត់​យូរ៉ូ​ និង​ដំណើរ​ឆ្ពោះ​ទៅ​យូរ៉ូឆ្នាំ​២០១២

13 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​យូរ៉ូ​ត្រូវ​បានផ្តួច​ផ្តើម​គំនិត​ដោយ​លោក Henri Delaunay ដែល​ជា​ប្រធាន​​សហ​ព័ន្ធ​បាល់​ទាត់​បារាំង​ក្នុង​ឆ្នាំ​១៩២៧ ក៏​ប៉ុន្តែ​​រហូត​មក​ដល់​ឆ្នាំ​១៩៥៨ វានៅ​​មិន​ទាន់​បាន​ចាប់​​ផ្តើម​​ដំណើរ​ការប្រកួត​នៅ​ឡើយ​ ។ ការ​ប្រកួត​​បាល់​ទាត់​​យូរ៉ូ​លើក​ទី​១ ត្រូវ​​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៦០ ហើយ​ពេល​នោះ​ប្រទេស​បារាំង​ គឺ​ជា​​អ្នក​​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ទោះ​បី​ជា​ប្រទេស​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្តី ក៏​គ្មាន​សំណាង​លើក​ពាន​រង្វាន់យូរ៉​​នេះ​​ដែរ។ ផ្ទុយ​ទៅ​វិញ​សហ​​ភាព​សូវៀត​ គឺ​ជា​អ្នក​លើក​ពាន​រង្វាន់​​យូរ៉ូ​លើ​ក​ទី១ បន្ទាប់​ពី​ផ្តួល​យូហ្គោ​ស្លា​វី 2-1 ។ ​ ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់​លើក​ដំបូង ​គឺមាន​តែ​៤​ក្រុម​ប៉ុណ្ណោះ​ចូល​រួម​ប្រកួត ។ រហូត​មក​ដល់​ឆ្នាំ​១៩៨០ គេ​បាន​ពង្រីក​ទៅ​ដល់​៨​ក្រុម ហើយ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​​ឆ្នាំ​១៩៩៦ មាន​ក្រុម​បាល់​ទាត់​ចំនួន​១៦​​​ចូល​រួម​ ។ ចំនួន​១៦​ ក្រុម​នេះ​​បានរក្សា​​​បន្ត​រហូត​មក​ដល់​ឆ្នាំ​២០១២​នេះដែរ ។ ទោះ​ជា​យ៉ាង​ណា​ក្តី នៅ​ឆ្នាំ​២០១៦ សហ​ព័ន្ធ​បាល់​ទាត់​​អឺរ៉ុបគ្រោង​នឹង​ពង្រីក​ទៅ​ដល់​២៤​ក្រុម ។

ក្រុម​បាល់​ទាត់​ដែល​​​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​​ជើង​ឯក​យូរ៉ូ​ច្រើន​ជាង​គេ​​​បំផុត គឺ​ប្រទេស​អាល្លឺ​ម៉ង់ ​ធ្លាប់​ទទួល​បាន​៣​ដង បន្ទាប់​មក​ប្រទេស​អេស្ប៉ា​ទទួល​បាន​​ចំនួន​២​ដង និង​លំដាប់​ទី​៣ គឺ​ប្រទេស​បារាំង​ធ្លាប់​ទទួល​បាន​​២​ដង​ដែរ តែ​គេ​មិន​ធ្លាប់​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២ ។​​អេស្ប៉ាញ​ គឺ​ជា​ក្រុម​គ្រង​ជើង​ឯក​យូរូ​៉ឆ្នាំ​២០០៨ ។ ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​បាល់ទាត់​​យូរ៉ូ​ឆ្នាំ​២០១២ នេះ​គឺ​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​-អ៊ុយ​ក្រែន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​សុក្រ​ទី​៧ មិថុនា រហូត​ដល់​ថ្ងៃទី​១ កក្កដា ​​ឆ្នាំ​២០១២ ។ ក្រុម​ដែល​ត្រូវ​ចូល​រួម​ប្រកួត​មាន​ចំនួន​១៦ក្រុម ​​ចែក​ជា​៤​ពូល​ គឺ​ពូល A, B, C និង D ៕