ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​អំណោយ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​វើលដ៍ផប​ជួយ​គ្រួសារ​រលំ​ផ្ទះ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​វើលដ៍​ផប (WORLD POP TRAVEL & TOUR) ផ្តល់​ជូន​គ្រួសារ​ក្រីក្រ​មួយ​​ដែល​ត្រូវ​ខ្យល់​ព្យុះ​​​ប៉ះ​ផ្ទះ​បណ្តែត​ទឹក​របស់​គាត់​លិច​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​​ ត្រូវ​​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​យក​ទៅ​ប្រគល់​ជូន​​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០ មករា។ មូល​ហេតុ​នៃ​ការ​យឺត​យ៉ាវ​​ប្រគល់​ប្រាក់ ព្រោះ​ក្រោយ​ពី​ផ្ទះ​រលំ​លិច​ទឹក​មក គ្រួសារ​នេះ​​បាន​ចល័ត​ទៅ​ដាក់​មង​ចង​សន្ទូច​ក្នុង​ទន្លេ​ក្រៅ​បាត់

ខេត្ត​កំពង់​ឆ្នាំង ៖ ​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​វើលដ៍​ផប (WORLD POP TRAVEL & TOUR) ផ្តល់​ជូន​គ្រួសារ​ក្រីក្រ​មួយ​​ដែល​ត្រូវ​ខ្យល់​ព្យុះ​​​ប៉ះ​ផ្ទះ​បណ្តែត​ទឹក​របស់​គាត់​លិច​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​​ ត្រូវ​​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​យក​ទៅ​ប្រគល់​ជូន​​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០ មករា។ មូល​ហេតុ​នៃ​ការ​យឺត​យ៉ាវ​​ប្រគល់​ប្រាក់ ព្រោះ​ក្រោយ​ពី​ផ្ទះ​រលំ​លិច​ទឹក​មក គ្រួសារ​នេះ​​បាន​ចល័ត​ទៅ​ដាក់​មង​ចង​សន្ទូច​ក្នុង​ទន្លេ​ក្រៅ​បាត់​ ម៉្លោះ​ហើយ​ភ្នាក់​ងារ​របស់​យើង​មិន​មាន​លទ្ធ​ភាព​តាម​រក​​ឃើញ​​ទេ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​​គាត់​ត្រឡប់​មក​ផ្ទះ​​​វិញ។

គ្រួសារ​​នោះ​មាន​ប្តី​ឈ្មោះ​មាស លាប អាយុ​២៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ឡេង ណាង អាយុ​២២​ឆ្នាំ និង​មាន​កូន​៦​នាក់​ រស់​នៅ​ភូមិ​​​កំពង់​អូរ ឃុំ​ខុន​រ៉ង់ ស្រុក​បរិ​បូណ៌។ ផ្ទះ​បណ្តែត​ទឹក​របស់​ពួក​គាត់​ត្រូវ​​ខ្យល់​​ព្យុះ​ប៉ះ​បណ្តាល​ឱ្យ​ក្រឡាប់​លិច​ចូល​ទៅ​ក្នុង​ទន្លេ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។ ពេល​ទទួល​អំណោយ​១០​ម៉ឺន​រៀល​នេះ ទាំង​ប្តី និង​ប្រពន្ធ​មាន​​ក្តី​រីក​រាយ​​ និង​បាន​ថ្លែង​អំណរ​គុណ​ដល់​​ក្រុម​ហ៊ុន​ទេស​ចរណ៍​ដែល​​មាន​សន្តាន​ចិត្ត​អាណិត​ដល់​​ពួក​គាត់ និង​ជូន​ពរ​ឱ្យ​ក្រុម​ហ៊ុន​ដំណើរ​ការ​កាន់​តែ​ល្អ​ប្រសើរ​ឡើង និង​មាន​ការ​រីក​ចំរើន​កុំបីអាក់ខាន ៕​