ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​អំណោយ​ជូន​យោធិន​ពិការ​ភ្នែក​ទាំង​ពីរ​និង​ដៃ​ម្ខាង​ក្នុង​សមរភូមិ

13 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ កាលពី​រសៀល​ថ្ងៃ ទី​១៥ មិថុនា កន្លង​ទៅ​នេះ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ដ បាន​នាំ​យក​អំណោយ​ទៅប្រគល់​ជូន​អតីត​យុទ្ធ​ជន​ពិការ​ភ្នែក​ទាំង​ពីរ និង​ដៃ​ឆ្វេង​ឈ្មោះ​ភួង សា​វឿ​ត រស់នៅក្រោម​ដំបូលផ្ទះ​ម្ដាយ​ជា​ទុរគត​ជន​អាយុ​៧៥​ឆ្នាំ ក្នុងភូមិ​កំពង់ចម្លង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម អធិបតីភាព​លោក​អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ដ និង​ជា​ប្រធានកិត្ដិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ ដោយ​មានការ

ខេត្ដព្រះវិហារ ៖ កាលពី​រសៀល​ថ្ងៃ ទី​១៥ មិថុនា កន្លង​ទៅ​នេះ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ដ បាន​នាំ​យក​អំណោយ​ទៅប្រគល់​ជូន​អតីត​យុទ្ធ​ជន​ពិការ​ភ្នែក​ទាំង​ពីរ និង​ដៃ​ឆ្វេង​ឈ្មោះ​ភួង សា​វឿ​ត រស់នៅក្រោម​ដំបូលផ្ទះ​ម្ដាយ​ជា​ទុរគត​ជន​អាយុ​៧៥​ឆ្នាំ ក្នុងភូមិ​កំពង់ចម្លង សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ។ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម អធិបតីភាព​លោក​អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ដ និង​ជា​ប្រធានកិត្ដិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ ដោយ​មានការ​ចូលរួម​ពី​សមា ជិ​ក​-​សមាជិកា កាកបាទក្រហមកម្ពុជា​ខេត្ដ មន្ដ្រីរាជការ​ជុំវិញ​ខេត្ដ និង​អាជ្ញាធរ​ក្រុងព្រះ​វិហារ ។

អំណោយ​នេះ​ត្រូវ​បាន​លោកស្រី​ចិក ហេង សមាជិក​ក្រុមប្រឹក្សា​ខេត្ដ​និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ នាំ​យក​ទៅឧបត្ថម្ភ​ដល់​យោធិន​ពិការ​ឈ្មោះ​ភួង សា​វឿ​ត អតីត​កងទ័ព​វរ​សេនា​តូច​លេខ​៥​ចំណុះ​តំបន់សឹករង​ព្រះ​វិហារ ដែល​បាន​ប្រយុទ្ធ​យ៉ាង ក្រាញននាល​ជាមួយ​ក្រុម​ឧទ្ទាម​ខ្មែរក្រហម នៅ​ច្រក​អានសេះ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៥ ដែលបណ្ដាល​ឱ្យ​យុទ្ធ​ជន​រូប​នេះ​ដាច់​ដៃ​ឆ្វេង និងខ្វាក់​ភ្នែក​ទាំង​២ ។ ក្រោយ​ពី​ត្រូវ​ពិការ អតីត​យោធិន​រូប​នេះ ក៏​បាន​មក​រស់នៅ ក្រោម​ដំបូលផ្ទះ​តែ​មួយ​ជាមួយ​ម្ដាយ​អាយុ៧៥​ឆ្នាំ បងស្រី​ម៉េ​មា​យ និង​មាន​ក្មួយ​កំព្រា៣​នាក់​ផង​ដែរ ស្ថិត​ក្នុង​ជីវភាព​ដ៏​លំបាកបំផុត ។ 

លោក​អ៊ុំ ម៉ា​រ៉ា បាន​មាន​ប្រសាសន៍ ពាំ​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​គ្រប់ពេលវេលា​សម្ដេច និង​លោក​ជំទាវ​តែងតែ យកចិត្ដទុកដាក់​បំផុត​ដល់ អតីត​យុទ្ធ​ជន និងទុរគត​ជន​ទាំងឡាយ ។ លោក​អភិបាលខេត្ដ បាន​មាន​ប្រសាសន៍​ទៅ​កាន់​អតីត​យុទ្ធ​ជនរូប​នេះ​ព្រមទាំង​ម្ដាយ​ចំណាស់​អាយុ​៧៥​ឆ្នាំ ថាចាប់ពី​ពេល​នេះ​ទៅ​សូមកុំ​បារម្ភ ព្រោះអី​នៅ​មាន​អាជ្ញាធរ​ដែនដី​ទទួលខុសត្រូវ​ជួយទ្រទ្រង់​ជីវភាព​រស់នៅ​ជា​ប្រចាំ​មិន​ទុក​ឱ្យ​ជួប​នូវ​ភាព​លំបាក​ក្រខ្សត់​ឡើយ ។

អាជ្ញាធរ​ត្រូវតែ​អនុវត្ដ​ជា​ប្រចាំ​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវ​យកចិត្ដទុកដាក់​ចំពោះ​ការ​រស់នៅ​របស់​អតីត​យុទ្ធ​ជន និង​ទុរគត​ជន​ទូទៅ ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោកស្រី​ចិក ហេង ប្រធាន​សាខា​កាកបាទក្រហមកម្ពុជាខេត្ដ ក៏​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យោធិនពិការ​ភួង សា​វឿ​ត ព្រមទាំង​លោកយាយ ជា​ម្ដាយ​ថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ និង​ប្រមូល​សមាជិក​អ្នក​ស្ម័គ្រចិត្ដ​កាកបាទក្រហម​ខេត្ដ​ដើម្បី​ជួយ​ជួសជុល​លំនៅ​ឋាន​ដ៏ទ្រុឌទ្រោម​ដែល​កំពុង​រស់នៅ​សព្វ​ថ្ងៃនេះ​ឱ្យបាន​សមរម្យ​ឡើង​វិញ​ដោយ​មិន​ទុក​ឱ្យ​ដំបូល​ស្បូវ​រហែក និង​ជញ្ជាំង​ធ្លុះធ្លាយ​ដូច​មុន​ទៀតទេ ។

ចំពោះ​អំណោយ​របស់​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ដ​ដែល​បាន​នាំ​យក​ទៅឧបត្ថម្ភ​ដល់​យោធិន​ពិការ​ភួង សា​វឿ​ត នារសៀល​ថ្ងៃ​នោះ​មាន​អង្ករ​៥០​គីឡូក្រាម ធុង ចំរោះ​ទឹក​១ ទឹកស៊ីអ៊ីវ​៤​យួរ ទឹកត្រី​៤​យួរ មី​១​កេស ត្រីខ​១​ឡូ ឆ្នាំង​២ ចានដែក​១ បំពង់ ទឹក​ក្ដៅ​១ ចាន​បាយ និង​ចាន​សម្ល​៥ ខ្ទះ​ឆា វែក​ឆា​១ ស្លាបព្រា​៣ កំសៀវ​ទឹក​១ មុង ភួយ ក្រមា និង​កន្ទេល ។ ដោយឡែក នា​រសៀល ថ្ងៃ​នោះ លោក​មុំ ចន្ទ​លី អតីតមន្ដ្រី​ចូលនិវត្ដន៍ ព្រមទាំង​លោក​ជំទាវ​ចិក ហេង ជា ភរិយា ដែល​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកាផ្ទាល់ខ្លួន​ចំនួន​៥០​ម៉ឺន​រៀល លោក​កុក ឈួ​ន ចៅសង្កាត់​បំពង់​ប្រណាក​ឧបត្ថម្ភ​៥​ម៉ឺន​រៀលផង​ដែរ ។

ក្រោយ​ពី​ទទួល​បាន​អំណោយ​នេះ​យោ ធិ​ន​ពិការ​ភួង សា​វឿ​ត និង​លោកយាយជា​ម្ដាយ ព្រមទាំង​ក្រុម​គ្រួ​សារបាន​លើកដៃប្រណម​ថ្លែង​នូវ​អំណរ​គុណ​ដល់​សម្ដេច​ហ៊ុនសែន និង​លោក​ជំទាវ​ដែល​គ្រប់ពេលវេលា សម្ដេច និង​លោក​ជំទាវ​តែងតែ​យកចិត្ដ​ទុក ដាក់​ដល់​ជីវភាព​ជន​ទី​ទាល់ក្រ​ដូច​ជា​រូប​គាត់ឱ្យ​កាន់តែ​មាន​ភាព​កក់ក្ដៅ​ក្នុង​ជីវិត​ឡើងវិញ​ ៕