ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទុរគត​ត្រូវ​ម៉ូតូ​បុក​ដួល​បោក​ក្បាល​​សន្លប់​ធំ​អំពាវ​នាវ​​រក​សប្បុរ​ស​ជន

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​​បាន​កើត​ឡើង​នៅ​ភូមិ​​ត្រពាំង​ឆ្លូញ ឃុំ​ញរ ស្រុក​កំពង់​រោទិ៍​ កាល​ពី​ថ្ងៃ​​ទី​២០ កុម្ភៈ ​វេលា​ម៉ោង​៣​រសៀល ​ធ្វើ​ឱ្យ​ស្ត្រី​ចំណាស់​​ម្នាក់​ឈ្មោះ​​រ័ត្ន សុខ អាយុ​៥០​ឆ្នាំ ​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ ដួល​​បោក​​ក្បាល​​​ទៅ​លើ​ថ្នល់​​ហើម​ពោរ​សន្លប់​នៅ​នឹង​កន្លែង ។ បើ​តាម​អ្នក​ភូមិ​ម្នាក់​ដែល​នៅ​ជិត​ផ្ទះ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា

ខេត្ត​ស្វាយ​រៀង ៖ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​​បាន​កើត​ឡើង​នៅ​ភូមិ​​ត្រពាំង​ឆ្លូញ ឃុំ​ញរ ស្រុក​កំពង់​រោទិ៍​ កាល​ពី​ថ្ងៃ​​ទី​២០ កុម្ភៈ ​វេលា​ម៉ោង​៣​រសៀល ​ធ្វើ​ឱ្យ​ស្ត្រី​ចំណាស់​​ម្នាក់​ឈ្មោះ​​រ័ត្ន សុខ អាយុ​៥០​ឆ្នាំ ​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ខាង​លើ ដួល​​បោក​​ក្បាល​​​ទៅ​លើ​ថ្នល់​​ហើម​ពោរ​សន្លប់​នៅ​នឹង​កន្លែង ។

បើ​តាម​អ្នក​ភូមិ​ម្នាក់​ដែល​នៅ​ជិត​ផ្ទះ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ស្ត្រី​រង​គ្រោះ​​ជា​ជន​ទុរគត​រស់​នៅ​ជា​មួយ​ម្តាយ​ឈ្មោះ​​រស់ ខិត អាយុ​៨០​ឆ្នាំ ​ចាស់​ជរា​វង្វេង​វង្វាន់​​នៅ​តែ​ក្នុង​ផ្ទះ​ រីឯ​ស្ត្រី​ជា​កូន​ជា​ក្រមុំ​ចាស់​រស់​នៅ​ជា​មួយ​ម្តាយ​​ រក​ស៊ីដើរ​លាង​ចាន​ឱ្យ​​គេ​តាម​ផ្ទះ​បុណ្យ​​ផ្ទះ​ការ​​គ្រាន់​បាន​ប្រាក់​បន្តិច​បន្តួច​យក​មក​​ចិញ្ចឹម​ម្តាយ​ ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​ស្ត្រី​រង​គ្រោះ​បាន​ទៅ​លាង​ចាន​ឱ្យ​ផ្ទះ​ការ​គេ​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ។ ក្រោយ​ពី​លាង​ចាន​ឱ្យ​គេ​រួច​​ហើយ​ ក៏​ដើរ​ដឹក​កង់​ចេញ​ពី​ផ្ទះ​ការ​មក​ដល់​លើ​ផ្លូវ​លំ​បម្រុង​​នឹង​ឡើង​ជិះ​កង់ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បើក​មក​​​បុក​ចំ​ពី​ក្រោយ​បណ្តាល​ឱ្យ​ប៉ើង​ចម្ងាយ​៣​ម៉ែត្រ ដួល​​បោក​ក្បាល​​ទៅ​លើ​​ផ្លូវ​សន្លប់​នៅ​នឹង​កន្លែង ។

ប្រភព​ដដែល​​បន្ត​ថា មុន​ពេល​កើត​ហេតុ​​​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​បើក​បញ្ច្រាស​​​ម៉ូតូ ដោយ​បើក​​ក្នុង​ល្បឿន​យ៉ាង​ល្បឿន​ពេញ​ផ្លូវលំ ធ្វើ​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​ភ័យ​ខ្លាច​រថយន្ត​បុក​ក៏​សម្រេច​ចិត្ត​បុក​ស្ត្រី​រង​គ្រោះ​​ដើម្បី​​គេច​ពី​រថយន្ត ។ អ្នក​បើក​ម៉ូតូ​ក៏​ជិះ​ក្នុង​ល្បឿន​លឿន​ដែរ ​លុះ​ពេល​វ៉ាក់​នឹង​រថយន្ត​មិន​ជាន់​​ហ្វ្រាំង​ឈប់​ទេ ​បែរ​​ជា​​គេច​មក​​បុក​ជន​រង​គ្រោះ​ពី​ក្រោយ​បណ្តាល​ឱ្យ​​​​ដួល​បោក​ក្បាល​ធ្ងន់​ធ្ងរ​សន្លប់​នៅ​នឹង​​កន្លែង​​តែ​ម្តង។
ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​​បាន​ហៅ​រថយន្ត​សង្គ្រោះ​​ដឹក​ស្ត្រី​រង​គ្រោះ​​ទៅ​​កាន់​​មន្ទីរ​ពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​។

​រហូត​មក​ដល់​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២១ កុម្ភៈ ស្ត្រី​រង​​គ្រោះ​មិន​ទាន់​ដឹង​ខ្លួន​​នៅ​ឡើយ​ទេ ដោយ​សារ​​ដួល​បោក​ក្បាល​ទៅ​ក្រោយ​ធ្ងន់​ធ្ង​រ​ តែ​ពុំ​មាន​ហូរ​ឈាម​​​ដែល​ស្ថាន​ភាព​នេះ​​តម្រូវ​ឱ្យ​យក​ទៅ​ស្គែន​មើល​ខួរ​ក្បាល​​​នៅ​​រាជ​ធា​នី​​ភ្នំពេញ ។ ប៉ុន្តែ​ដោយ​សារ​​ស្ត្រី​រង​គ្រោះ​ជា​ទុរគត​ជន​មាន​តែ​ម្តាយ​ចាស់​​ជរា​ពុំ​មាន​អ្នក​ណា​យក​ស្ត្រី​នេះ​ទៅ​ភ្នំពេញ ទើប​គ្រូ​ពេទ្យ​អំពាវនាវ​​រក​សប្បុរស​ជន​មេត្តា​ជួយ​ឧបត្ថម្ភ​​ថវិកា​​ដើម្បី​សង្គ្រោះ​​ និង​​ឧបត្ថម្ភ​ដល់​ស្ត្រី​ជា​ម្តាយ​​ជរា​នៅ​ផ្ទះ​ដែល​គ្មាន​​អាហារ​កំពុង​​នៅ​​រង់​ចាំ​កូន​ ។ គេ​​​ពុំ​ហ៊ាន​ប្រាប់​លោក​យាយ​ពី​​រឿង​កូន​​​ជួប​​គ្រោះ​​ថ្នាក់​នេះ​ទេ ​ហើយ​គាត់​គិត​តែ​ពី​ចាំ​មើល​ផ្លូវ​កូន ៕